+1 847 692 6378

    325 West Touhy Avenue 
    Park Ridge, IL 60068 USA

    Contact us

    Helpful Links

    • For Companies
    • MDRT Store
    • MDRT Foundation
    • MDRT Academy
    • MDRT Center for Field Leadership
    • Media Room

    MDRT Chapter Sites

    • Korea
    • Japan
    • Chinese Taiwan

    Copyright 2025 Million Dollar Round Table®

    DisclaimerPrivacy
    Hold your calls

    ពន្យាការហៅទូរស័ព្ទរបស់អ្នក

    នៅពេលលោកអ្នកជួបអតិថិជន ឬអនាគតអតិថិជននៅការិយាល័យរបស់អ្នក បន្ទាប់ពីលោកអ្នកបានស្វាគមន៍ពួកគេមកកាន់ក្រុមហ៊ុន សូមងាកទៅរកអ្នកទទួលភ្ញៀវរបស់អ្នក ហើយប្រាប់ពួកគេថា សូមពន្យា​ការហៅទូរស័ព្ទរបស់អ្នក។ ការណ៍នេះ អនុញ្ញាតឱ្យពួកគេដឹងថា ពួកគេទទួលបានចំណាប់អារម្មណ៍ពេញលេញរបស់អ្នក ហើយលោកអ្នកជាអ្នកជំនាញម្នាក់។

    — Brad J. Myer, ហ្ស៊កដានីខាងត្បូង រដ្ឋយូថា

    Tailored gifts

    រង្វាន់តាមបំណងជាក់លាក់

    បញ្ជូនទស្សនាវដ្តីឪពុកម្តាយ ទៅឪពុកម្តាយថ្មី ប័ណ្ណរង្វាន់​ការ៉េម​សម្រាប់​ថ្ងៃកំណើត​កូនៗ បាល់កូនហ្គោលដែលមានឈ្មោះអតិថិជននៅលើបាល់ និងសូកូឡាដែល​មាន​និមិត្ត​សញ្ញាក្រុមហ៊ុនរបស់អតិថិជននៅលើសូកូឡា។ គ្រប់​យ៉ាង​គឺអំពីការផ្តល់តម្លៃដល់អតិថិជន និងក្រុមហ៊ុនរបស់ពួកគេ។

    — Ashok Sardana, ឌុយបៃ អារ៉ាប់រួម

    Vacation surprise

    ភ្ញាក់ផ្អើលនៅពេលវិស្សមកាល

    សម្រាប់អតិថិជនដែលទៅវិស្សមកាលក្នុងឱកាសពិសេស ដូចជាថ្ងៃកំណើត ខ្ញុំធ្វើឱ្យពួកគេភ្ញាក់ផ្អើលដោយមានអ្វីមួយនៅក្នុងបន្ទប់របស់ពួកគេនៅពេលពួកគេមកដល់។ វាអាចជាអ្វីមួយដែលសាមញ្ញ ដូច​ជាអាហារ​សម្រន់​ឬស្រាទំពាំង​បាយជូរ​មួយដប​ពេលថ្ងៃត្រង់។  វាធ្វើឱ្យ​លោកអ្នក​លេចធ្លោ ពីព្រោះលោក​អ្នកមិនត្រឹមតែស្តាប់​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់វិធានការទៀតផង ហើយពួកគេ​ចុងក្រោយ​នឹង​និយាយអំពី​អ្នកនៅអំឡុង​ពេលការ​ធ្វើដំណើរ​នេះ។

    — Thomas J. Henske, CFP, ChFC, ញ៉ូយក ញ៉ូយ៉ក

    Donate

    ចូលរួមវិភាគទាន

    សូមអរគុណអ្នកដែលបានផ្តល់​ជូនលោកអ្នក​នូវការណែ​នាំបន្តដល់​ការទិញធានារ៉ាប់រង​តាមរយៈការផ្តល់​ជូនការចូលរួម​វិភាគទាន​ដល់សប្បុរសធម៌ពីជម្រើសរបស់ពួកគេ។

    — Clay Gillespie, CFP, CIM, វ៉ាន់គូវ័រ កូឡុំបៀអង់គ្លេស កាណាដា

    Riding in style

    មធ្យោបាយធ្វើដំណើរ

    ដឹកអតិថិជនទៅការិយាល័យរបស់អ្នកដោយមានសេវាកម្មកក់យានយន្តជិះ ដូចជា Uber ។ អតិថិជនមានអារម្មណ៍ថា ដូចជាអ្នកល្បីល្បាញនៅពេលរថយន្តនោះ ទៅយកពួកគេ ហើយរង់ចាំនៅជាន់ក្រោម។ លើសពីនេះ ខ្ញុំចំណាយ​អត់​តិចជាង​ការរក​កន្លែង​ចតរថយន្តរបស់ពួកគេនៅទីប្រជុំជន។

    — Ali Hashemian, CFP, MBA, ឡូសអាន់ដ្យេឡេស កាលីហ្វ័រញ៉ា

    In the news

    នៅក្នុង​សារ​ព័ត៌​មាន

    ផ្តល់កាសែតជូនអតិថិជន ដោយគិតចាប់ពីថ្ងៃដែលពួកគេកើត ដែលលោកអ្នកអាចទទួលបានពីគេហទំព័រជំនាញ។ យើងប្រើវាជាការផ្តល់រង្វាន់សម្រាប់ពិធីខួបកំណើត និងពិធីចូលនិវត្តន៍។ យើងបន្ថែមលិខិតតូចមួយ ដើម្បីសង្ខេបអំពីអ្វីដែល​កំពុងកើត​ឡើងនៅលើពិភព​លោកនា​ពេលបច្ចុប្បន្ននេះ—ដូចជាតារាភាពយន្តល្បីៗ កម្រិតផ្សារភាគហ៊ុន ជាដើម។ វាពិតជាដំណើរការដ៏អស្ចារ្យ​សម្រាប់យើង ហើយអតិថិជន​រក្សាវត្ថុទាំងនេះជារៀងរហូត ពីព្រោះវាមានតែមួយ។

    — Michael Morrow, CFP, MBA, សាន់ឌ័រ បេ អនតារីយោ កាណាដា

    For the fun of it

    ភាពសប្បាយរីករាយ

    អញ្ជើញអតិថិជនកំពូលរបស់អ្នកចំនួន 150 នាក់ ឱ្យ​ចូលរួមព្រឹត្តិការណ៍អបអរសាទរអតិថិជនដោយមានការទទួលភ្ញៀវស្រាសំប៉ាញ។ នៅពេលយើងរៀបចំព្រឹត្តិការណ៍នេះ នៅល្ងាចនោះមិនមែននិយាយអំពីកិច្ចការជំនួញទេ។ បន្ទាប់ពីយើងចំណាយពេលពីរបីនាទី ដើម្បីស្វាគមន៍អ្នកចូលរួមទាំងអស់ និងប្រាប់ពួកគេឱ្យដឹងថា យើងពេញចិត្តនឹងពួកគេខ្លាំងប៉ុណ្ណានោះ ហើយ​យើងបន្តភាពសប្បាយរីករាយ។ យើងផ្តល់ជូនការកម្សាន្តដែលមិនអាចបំភ្លេចបានដូច​​ជា​ការ​សម្តែងឆ្ពិនភ្នែក ឬអ្នកច្រៀងល្ខោនអូប៉េរ៉ា និងអាហារប៊ូហ្វេដែលឆ្ងាញ់ ដូច្នេះអតិថិជនអាចនិយាយទាក់ទងគ្នាទៅវិញទៅមក ក៏ដូចជាបុគ្គលិករបស់យើងផងដែរ។

    — Chris Leach, Dip PFS, កាតឌីហ្វ វែល

    Care about their families

    ការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារពួកគេ

    នៅពេលស្នើសុំផែនការធានារ៉ាប់រង សម្រាប់អតិថិជនដែលមានស្រាប់ សូមផ្តល់ជូនការណែនាំជាមុនសម្រាប់កូនតូចៗរបស់ពួកគេ។ ឧទាហរណ៍នៅពេលពិនិត្យមើលផលប័ត្រប្រចាំឆ្នាំឡើងវិញ លោកអ្នកអាចនិយាយថា “កូនរបស់អ្នកមានអាយុ 15 ឆ្នាំនៅឆ្នាំក្រោយ។ តាមបទពិសោធន៍របស់ខ្ញុំ ឪពុកម្តាយដែលឆ្លាតទទួលបានផែនការធានារ៉ាប់រងមនុស្សពេញវ័យដំបូងគេសម្រាប់កូនៗរបស់ពួកគេ នៅពេលពួកគេមានអាយុ 15 ឆ្នាំ។

    — Yu Jae Lee, Seoul, សាធារណៈ​រដ្ឋ​កូរ៉េ

    Social Media

    សារព័ត៌មានសង្គម

    មើលអ្វីដែលអតិថិជនមានតាម Facebookហើយកត់សម្គាល់ឱកាសសម្រាប់ជួយពួកគេ។ ឧទាហរណ៍ជាអកុសលអតិថិជនរបស់យើងពីរនាក់ បានទទួលរងការបាក់ឆ្អឹង ហើយបានបង្ហោះអំពីការបាក់ឆ្អឹងតាមអនឡាញ។ ខ្ញុំអាចផ្ញើសារជាលក្ខណៈឯកជននីមួយៗជូនពួកគេ ដោយនិយាយថា យើងបានរៀបចំសំណុំបែបបទស្តីពីការទាមទារការពារប្រាក់ចំណូលពួកគេរួចហើយ មុនពេលពួកគេមានពេលវេលាគិតអំពីខ្ញុំ ឬការិយាល័យខ្ញុំ។ អតិថិជនមានការចាប់អារម្មណ៍ចំពោះសេវាកម្មកម្រិតសកម្ម​បែបនេះ។

    — Peter Jason Byrne, គូប៉ារ៉ូ​ ឃ្វីនឡេន អូស្ត្រាលី

    Milestone Parties

    ជប់លៀងព្រឹតិ្ថការណ៍សំខាន់

    រៀបចំពីធីជប់លៀង​ភ្ញាក់ផ្អើល​ដលល់ជូនអតិថិជនផ្លាទីនសម្រាប់ព្រឹត្តិការណ៍សំខាន់ ដូចជាថ្ងៃកំណើត និងការចូលនិវត្តន៍។ យើងទទួលបានបញ្ជីរាយឈ្មោះមិត្តភក្តិនិងក្រុមគ្រួសារទាំងអស់ដែលពួកគេចង់អញ្ជើញ រួមជាមួយព័ត៌មានទំនាក់ទំនងរបស់ពួកគេ។ យើងប្រគល់ជូនលិខិតអញ្ជើញ កក់បន្ទប់នៅក្នុងភោជនីយដ្ឋានស្អាតមួយ ហើយជួលអ្នកថតរូបម្នាក់។ យើងបន្តទំនាក់ទំនង​ទៅកាន់​អ្នកចូលរួមដោយមានលិខិតថ្លែងអំណរគុណ និងរូបថតព្រឹត្តិការណ៍។ មិនមានការពិភាក្សាអំពីកិច្ចការជំនួញទេ។ ប៉ុន្តែចុងក្រោយអតិថិជនប្រាប់យើងអំពីអ្នកចូលរួមទាំងអស់គ្នានៅក្នុងបន្ទប់នេះ ផ្តល់ជូនយើងនូវឱកាសថ្មីនៅក្នុងបរិយាកាសសម្រាកលំហែរ។

    — Brian Murray, ផូអេនិចវីល ផេនស៊ីលវ៉ាននៀ

    Tiffany Dinners

    អាហារពេលល្ងាច Tiffany

    នៅចុងឆ្នាំនេះ យើងរៀបចំអាហារពេលល្ងាច Tiffany សម្រាប់អតិថិជនរបស់យើងដែលអ្នកចូលរួមណា​បានផ្តល់ជូនការណែនាំបន្តដល់ការទិញធានារ៉ាប់រង  នឹង​ទទួលបានស្រា Tiffany មួយកែវ។ ស្រាតម្លៃប្រហែល $30 ដុល្លារក្នុងមួយកែវ។ ប្រសិនបើលោកអ្នកចង់ជួបក្រុមអតិថិជនដែលរំភើបចិត្ត  សូមរៀបចំដាក់ប្រអប់ពណ៌ខៀវនៅខាងមុខអាហារពេលល្ងាចប្រចាំឆ្នាំរបស់អ្នក ហើយពិនិត្យមើលថាមានអ្វីកើតឡើង។

    — J. Leland Davis, LUTCF, ភូមិហ្គ្រីនវូដ កូឡូរ៉ាដូ

    ការជួបជុំដោយរាក់ទាក់

    រៀបចំមឺនុយកាហ្វេនិងតែសម្រាប់អតិថិជនដែលផ្តល់ភាពកក់ក្តៅដល់ពួកគេ។ ខ្ញុំចូលចិត្តជួបជុំតុមូលនៅពេលនិយាយជាមួយអតិថិជន

    — Kooi Fong Wong (Christine), សិង្ហបុរី

    MDRT
    MDRT
    13 ឧសភា 2020

    គំនិតនៃការលក់ 12 យ៉ាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍

    លេចធ្លោពីការប្រកួតប្រជែងរបស់អ្នកជាមួយគំនិតទាំងនេះ។
    Branding
    ‌
    ‌

    Author(s):

    MDRT