+1 847 692 6378

325 West Touhy Avenue 
Park Ridge, IL 60068 USA

Contact us

Helpful Links

  • For Companies
  • MDRT Store
  • MDRT Foundation
  • MDRT Academy
  • MDRT Center for Field Leadership
  • Media Room

MDRT Chapter Sites

  • Korea
  • Japan
  • Chinese Taiwan

Copyright 2025 Million Dollar Round Table®

DisclaimerPrivacy
  • About
  • Join
  • Events
  • Resources

ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មក​ពី​ប្រទេស​ផ្សេង អ្នក​ប្រហែល​ជា​មិន​ស្គាល់​កន្លែង​ក្នុង​រូបថត​នេះ​ទេ។ [រូប] អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក សូម​ប្រាប់​គ្រប់គ្នា​ថា​តើ​ទីកន្លែង​មួយ​នេះ​ស្ថិត​នៅ​ទីណា។ វា​ស្ថិតនៅ Colorado Springs, Colorado។ ចំពោះ​មិត្តភក្តិ​អន្តរជាតិ​របស់​យើង​ដែល​មាន​វត្តមាន​នៅ​ទីនេះ រូប​នេះ​គឺ United States Air Force Academy (សាលា​បណ្ឌិតសភា​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក)។

ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​អ្នក​បន្តិច​អំពី​ខ្ញុំ​ថា ទីនេះ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ធំ​ឡើង។ នៅពេល​អ្នក​សង្កេត​ឃើញ​រូបថត​មួយ​ដូចនេះ ឃើញ​បរិស្ថាន​របស់​វា តើ​មាន​ពាក្យ​អ្វី​ខ្លះ​ដែល​អ្នក​នឹក​ឃើញ​នៅក្នុង​ចិត្ត នៅពេល​អ្នក​ឃើញ​អ្វី​មួយ​បែប​នេះ? វិន័យ, នោះ​ហើយ​ជា​ពាក្យ​ទី​មួយ​ដែល​ជា​ធម្មតា​មនុស្ស​ទាំងឡាយ​និយាយ។ រចនាសម្ពន្ធ។ ការរៀបចំ​ចាត់ចែង។ ឪពុក​ខ្ញុំ​ជា​វរសេនីយ៍ឯក​ដែល​បាន​ចូល​និវត្តន៍។ ខ្ញុំ​ធំ​ឡើង​នៅ​សាលាបណ្ឌិត​សភា​កងទ័ព​អាកាស​នេះ គឺ​នៅ Colorado Springs, Colorado។ នៅពេល​វរសេនីយ៍ឯក​បាន​ប្រាប់​ឲ្យ​លោត អ្នក​និយាយ​តើ​ខ្ពស់​ប៉ុណ្ណា។

នៅពេល​អ្នក​បាន​ធ្វើ​កិច្ចការ​ប្រចាំ​រាល់ថ្ងៃ​រួច ឪពុកម្តាយ​របស់​អ្នក​នឹង​ចូលមក​ធ្វើ​ការត្រួតពិនិត្យ។ ឪពុក​ខ្ញុំ​អាច​ពាក់​ស្រោមដៃ​យោធា ស្លៀកពាក់​ពណ៌ស ហើយ​ប្រើ​ម្រាមដៃ​គាត់​ឆែក​មើល​លើ​ផ្ទៃ​ទូដាក់​ខោអាវ​របស់​ខ្ញុំ ដើម្បី​មើល​ថា​តើ ខ្ញុំ​មាន​បាន​បន្សល់​ទុក​ធូលី​ខ្លះ​ទេ។ គាត់​អាច​ទៅ​ពិនិត្យ​មើល​នៅ​ជ្រុង​នៃ​គ្រែ​របស់​ខ្ញុំ ហើយ​បោះ​កាក់​មួយ​ដើម្បី​មើល​ថា​តើ​កាក់​នឹង​លោត​ដែរឬទេ។ គាត់​នឹង​ពិនិត្យ​មើល​ថា​តើ​ខ្ញុំ​បាន​ទាញ​កម្រាល​ក្រោម​គែម​ពូក​និង​រៀបចំ​វា​ណែន​ល្អ​ទេ ទើប​កាក់​នោះ​នឹង​លោត​ឡើង។

នៅពេល​អ្នក​ចេញ​ពី​សាលារៀន​មក​ដល់​ផ្ទះ ចំពោះ​គ្រួសារ​យោធា​មួយ តើ​អ្នក​តែង​ធ្វើ​អ្វី​មុន​គេ? កិច្ចការ​សាលា​ធ្វើ​នៅ​ផ្ទះ។ បន្ទាប់​ពី​កិច្ចការ​សាលា​ធ្វើ​នៅ​ផ្ទះ អ្នក​ទទួល​បាន​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​កិច្ចការ​ប្រចាំ​រាល់ថ្ងៃ​របស់​អ្នក។ បន្ទាប់​ពី​នោះ ជា​ពេល​ដែល​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួលទាន​អាហារ​ពេលល្ងាច។ យើង​ពិត​ជា​ត្រូវ​ទទួលទាន​អាហារ។ បន្ទាប់​ពី​ទទួលទាន​អាហារ​ពេលល្ងាច វា​ដល់​ពេល​ដែល​ត្រូវ​បណ្ដើរ​ឆ្កែ ហើយ​បើ​មាន​នៅសល់​ពេល​ខ្លះ អ្នក​ពិត​ជា​អាច​លេង, មើល​ទូរទស្សន៍, ធ្វើ​អ្វីៗ​ដែល​អ្នក​ចង់​ធ្វើ។ ពិត​ប្រាកដ​មែន​ហើយ នេះ​ជា​សីលធម៌​ធ្វើការ​មុន​លេង។ ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន​ពី​ឪពុក​ខ្ញុំ ហើយ​មូលដ្ឋាន​គ្រឹះ​ទាំងអស់​នោះ​បាន​ផ្តល់​មេរៀន​ជីវិត​ដែល​ខ្ញុំ​បាន​ប្រើ​អស់​រយៈពេល 25ឆ្នាំ​កន្លង​មក​ហើយ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ​ឈ្មោះ​ថា The Productivity Pro ដែល​បង្រៀន​មនុស្ស​ទាំងឡាយ​អំពី​របៀប​សម្រេច​លទ្ធផល​ជា​អតិបរមា​ក្នុង​រយៈពេល​អប្បបរមា។

រឿង​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​បាន​ទទួល MBA នៅពេល​ខ្ញុំ​មាន​អាយុ 21ឆ្នាំ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ដែល​បាន​ក្លាយ​ជា​អ្នកទទួល MBA វ័យ​ក្មេង​បំផុត​នៅ​សាកលវិទ្យាល័យ University of Colorado ដោយ​ប្រើ​គោលការណ៍​ដែល​ខ្ញុំ​បាន​រៀន ក្នុង​អំឡុងពេល​ខ្ញុំ​ចម្រើន​វ័យ​នៅ​ក្នុង​បរិស្ថាន​នោះ។ វិន័យ។ រចនាសម្ពន្ធ។ ការរៀប​ផែនការ។ ការរៀបចំ។ ការចាត់ចែង។ ការធ្វើការ​មុន​លេង។ របៀប​ស្រឡាញ់​គ្រួសារ​អ្នក​និង​ស្រឡាញ់​ជីវិត​របស់​អ្នក។ អ្នក​អាច​ស្រឡាញ់​ទាំងពីរ​ក្នុង​ពេល​ដំណាលគ្នា និង​ទទួល​បាន​នូវ​តុល្យភាព​ដែល​ជោគជ័យ​ខ្លាំង ប៉ុន្តែ​អ្នក​ត្រូវ​រៀន​ប្រើ​ពេលវេលា​របស់​អ្នក​ឲ្យ​វាងវៃ​និង​មាន​ប្រសិទ្ធផល​ខ្ពស់។

អ្វី​ដែល​ខ្ញុំ​បាន​ឈ្វែងយល់​អំពី MDRT និង​ពី​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ David Ethel គឺ​ថា ពេល​ខ្លះ​មាន​ការចែក​ដាច់​ពី​គ្នា​តិចតួច​ណាស់​រវាង​សកម្មភាព​ខ្លះ​ដែល​មនុស្ស​ទាំងឡាយ​ធ្វើ ពោល​គឺ​អ្នក​ដែល​ជា​សមាជិក MDRT ធម្មតា, សមាជិក COT និង​សមាជិក TOT។ ខ្ញុំ​បាន​សួរ​គាត់​ថា​អ្វី​ដែល​នឹង​ញែក​ពី​ភាពខុសគ្នា ឬ​ក៏​អ្វី​ដែល​គាត់​គិត​ថា​ជា​ចរិតលក្ខណៈ​ធំបំផុត​មួយ ហើយ​គាត់​បាន​និយាយ​យ៉ាង​ជាក់លាក់​ដូច​អ្វី​ដែល​ខ្ញុំ​សង្ស័យ គឺ​ថា អ្នកសម្រេច​លទ្ធផល​កំពូលៗ​បាន​ចំណាយ​ពេលវេលា​របស់​ពួកគេ​ផ្តោត​លើ​អតិថិជន។ ពួកគេ​ចំណាយ​ពេលវេលា​របស់​ពួកគេ​ផ្តោត​លើ​សកម្មភាព​លក់។

ខ្ញុំ​ដឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ដែល​នៅ​ទីនេះ បាន​ខំប្រឹង​ធ្វើការ​យ៉ាង​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ ដើម្បី​បាន​មក​ចូលរួម​ក្នុង​ការប្រជុំ​នេះ ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក។ ខ្ញុំ​សង្ស័យ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ធ្វើការ​ច្រើន​ម៉ោង កំពុង​ធ្វើ​វា​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​នឹង​ចង់—60, 70, 80, 100ម៉ោង ក្នុង​មួយ​សប្តាហ៍។ ខ្ញុំ​ហ៊ាន​ភ្នាល់​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​មាន​អារម្មណ៍​ថា​វា​ពិត​ជា​មាន​ឥទ្ធិពល​លើ​របៀប​រស់នៅ​របស់​អ្នក, មិត្តភក្ដិ​របស់​អ្នក។ គេ​និយាយ​ថា “មិត្តភក្តិ​អី​ទៅ? ខ្ញុំ​មិនមាន​ពេលវេលា​សម្រាប់​មិត្តភក្តិ​ទេ។” មិនមាន​ពេលវេលា​ច្រើន​ដើម្បី​ហាត់ប្រាណ​ទេ។ មិនមាន​ពេលវេលា​ច្រើន​សម្រាប់​គ្រួសារ​របស់​អ្នក​ដែរ។ នោះ​ហើយ​ជា​សម្រស់​នៃ​ផលិតភាព។ បើ​អ្នក​អាច​រកឃើញ​របៀប​សំចៃ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ, ចេញ​ពី​ការិយាល័យ​បាន​ទាន់​ពេលវេលា​បន្តិច និង​មាន​ជីវិត​រស់នៅ​ល្អ​ផងដែរ តើ​រឿង​នោះ​មិនមែន​ជ័យជម្នះ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ទេ​ឬ?

នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ថ្ងៃនេះ ពីព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង។ ខ្ញុំ​ដឹង​ថា អ្នក​ដឹង​ពី​របៀប​ធ្វើ​បញ្ជី។ ខ្ញុំ​ដឹង​ថា អ្នក​ដឹង​ពី​របៀប​គូស​សម្គាល់​រឿង​ដែល​បាន​ធ្វើ​រួច​ហើយ។ ពិត​មែន​ហើយ នោះ​មិនមែន​ជា​អ្វី​ដែល​ជា​បញ្ហា​ទេ។ ខ្ញុំ​ជឿ​ថា ជា​ធម្មតា គ្រប់គ្នា​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ ប៉ុន្តែ​វា​ជា​របស់​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក វា​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ឈ្លើង​ផលិតភាព ជា​អ្វីៗ​ដែល​ប៊ឺត​ជញ្ជក់​ផលិតភាព​ពី​អ្នក។ នោះ​ហើយ​ជា​អ្វី​ដែល​យើង​នឹង​ពិភាក្សា​នៅ​ថ្ងៃនេះ។ មនុស្ស​ជាច្រើន​គិត​ថា ការសំចៃ​ពេលវេលា​គឺ​អំពី​រឿង​នេះ។ ខ្ញុំ​មិន​យ៉ាប់​ដល់​ម្លឹង​ទេ។ ខ្ញុំ​មិន​ងូត​ទឹក​ឲ្យ​ទារក ខណៈពេល​ខ្ញុំ​កំពុង​លាង​ចាន​ទេ បើ​ទោះ​ជា​ខ្ញុំ​ធ្លាប់​គិត​ពី​រឿង​នេះ​ក៏​ដោយ។ ខ្ញុំ​មាន​កូន​បី​នាក់។ កូនស្រី​ខ្ញុំ​មាន​អាយុ 19ឆ្នាំ នាង​ជា​និស្សិត​ឆ្នាំទីបី​នៅ​សាកលវិទ្យាល័យ Colorado State University។ ខ្ញុំ​មាន​កូនប្រុស​ពីរ​នាក់ អាយុ 15 និង 14ឆ្នាំ កំពុង​រៀន​នៅ​សាលា ហើយ​ដូច​នឹង​អ្នក​ដែរ ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ជា​ម្តាយ​ម្នាក់ ជា​ភរិយា​ម្នាក់ គ្រប់គ្រង​ផ្ទះ មាន​មិត្តភក្តិ​ខ្លះ ទទួល​បាន​ជោគជ័យ និង​មាន​ធុរកិច្ច​ដ៏​អស្ចារ្យ។

ខ្ញុំ​ចង់​និយាយ​ពី​របៀប​ធ្វើ​ឲ្យ​ធុរកិច្ច​របស់​អ្នក​រីក​ចម្រើន​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ដែល​ចូល​មក​រួមដំណើរ។ ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ឈ្លើង​ផលិតភាព​ទាំង​បួន។ ខ្ញុំ​ចូលចិត្ត​ប្រើ​អក្សរ​កាត់​ណាស់ អញ្ចឹង ខ្ញុំ​នឹង​ប្រើ​អក្សរកាត់ TYPE។ ខ្ញុំ​ចង់​ផ្តល់​ជូន​អ្នក​នូវ​គំនិត​ខ្លះ​ដែល​អ្នក​អាច​យក​ត្រឡប់​ទៅវិញ​ជាមួយ​អ្នក ដោយ​សង្ឃឹម​ថា​នឹង​ផ្តល់​ជូន​អ្នក​នូវ​សេរីភាព​ពេលវេលា​បន្ថែម លទ្ធភាព​បន្ត​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នក​កាន់តែ​ច្រើន​ថែម​ទៀត។

យើង​នឹង​ពិភាក្សា​អំពី​ឈ្លើង​ផលិតភាព​ទាំង​បួន​ប្រភេទ​នេះ។ T គឺ​សំដៅ​លើ Technology (បច្ចេកវិទ្យា)។ នោះ​ជា​អ្វី​មួយ​ដំបូង​គេ​ដែល​បង្វែងដាន​អ្នក។ Y គឺ​សំដៅ​លើ Yourself (ខ្លួន​អ្នក​ផ្ទាល់)។ ប្រហែល​ជា​អ្នក​ខ្លួន​ឯង​ដែល​កំពុង​បំផ្លិចបំផ្លាញ​ខ្លួន​អ្នក​ផ្ទាល់។ យើង​នឹង​និយាយ​អំពី P គឺ People (មនុស្ស) និង​ថា​តើ​ពួកគេ​អាច​បឺត​យក​ពេលវេលា​ច្រើន​ហួស​ប្រមាណ​ដូចម្ដេច។ រួច​ហើយ​ចុងក្រោយ​គឺ E សំដៅ​លើ Energy (ថាមពល) ដែល​ជា​អ្វីៗ​ដែល​នឹង​បឺត​យក​ថាមពល​ពី​អ្នក​តែ​ម្ដង។

ដំបូង​គេ ខ្ញុំ​ចង់​និយាយ​អំពី​អន្ទាក់​នៃ​បច្ចេកវិទ្យា។ វា​ពិត​ជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ថា​តើ​មនុស្ស​បាន​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​លើ Facebook, ស្វែងរក​វីដេអូ​អំពី​ឆ្មា​លើ​អ៊ីនធើណិត។ ទូរសព្ទ​កំពុង​រោទ៍​លើ​តុ​និង​កំពុង​ញ័រ មែនហើយ ទោះ​ដឹង​ថា​វា​មិន​ល្អ​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​តែ​មើល​វា​ដដែល។ វា​ពិត​ជា​ភ្ញាក់ផ្អើល​ថា​តើ​សារ​ប៉ុន្មាន​ពាន់ ដែល​មនុស្ស​មាន​នៅក្នុង​ប្រអប់​ទទួល​របស់​ពួកគេ។ តើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​មាន​អ៊ីមែល​រាប់​ពាន់​នៅក្នុង​ប្រអប់​ទទួល​របស់​អ្នក​ឬ​ទេ? មួយ​នេះ​អាច​ដូចគ្នា​នឹង​ប្រអប់​ទទួល​របស់​អ្នក គ្រាន់តែ​វា​បង្ហាញ​ជា​សន្លឹក​ក្រដាស​ប៉ុណ្ណោះ។ នេះ​ជា​ការិយាល័យ​មួយ​ដែល​ខ្ញុំ​បាន​ថត​រូប។ [រូប] ខ្ញុំ​សឹង​តែ​មិន​អាច​ជឿ​ថា​វា​ពិត​ជា​មាន​តុធ្វើការ​មួយ​នៅ​ទីនេះ​ផង។ តើ​អ្នក​ទាំងអស់​គ្នា​ឃើញ​តុ​ធ្វើការ​ទេ? វា​ពិត​ជា​ការិយាល័យ​ពិត​ប្រាកដ​មួយ។

ខ្ញុំ​បាន​ដើរ​ចូល​និយាយ​ជាមួយ​ម្នាក់​នេះ ហើយ​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា សុភាព​បុរស​នេះ​គួរ​តែ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ហើយ។ តាម​ពិត គាត់​គឺ​ជា​អ្នកកាន់​ប្រកាសនីយបត្រ​តក្កកម្ម​ទី​មួយ នៅ​ក្នុង​ក្រុមហ៊ុន​វិស្វកម្ម​ដែល​ខ្ញុំ​ស្ថិត​នៅ​នោះ។ ដោយ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទាំងគូ ខ្ញុំ​បាន​មើល​ឃើញ​វិស្វករ​ម្នាក់​ទៀត​ដើរ​ចូល​មក ហើយ​ក៏​សួរ​បុរស​នោះ​អំពី​គម្រោង​បំពង់​ទុយយោ ចុចៗៗៗ ពី​ឆ្នាំ 1999។ តើ​អ្នក​គិត​ថា​មាន​អ្វី​កើតឡើង​ទៅ? គាត់​បាន​រើស​ចេញ​ពី​គំនរ​នោះ។ គាត់​ដឹង​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​វា​ស្ថិត​នៅ គឺ​ប្រហែល​កន្លះ​អ៊ីន្ឈ៍​ជាង។ ខ្ញុំ​សឹង​តែ​ដួល​ទៅ​ហើយ។ តើ​មាន​ប្រព័ន្ធ​មួយ​នៅ​ទីនេះ​ទេ? ប្រាកដ​ជា​មាន។ តើ​ប្រព័ន្ធ​នេះ​សិ្ថតនៅ​កន្លែង​ណា? គឺ​នៅក្នុង​ក្បាល​របស់​គាត់។ បើ​អ្នក​យក​ក្បាល​នោះ​ចេញ​ពី​អគារ ឬ​ក៏​ក្បាល​នោះ​កំពុង​ធ្វើ​វិស្សមកាល ឬ​ក៏​ឈឺ អញ្ចឹង​នឹង​គ្មាន​នរណា​ម្នាក់​ផ្សេងទៀត​អាច​ប្រើ​ប្រព័ន្ធ​នេះ​បាន​ទេ។

អ្នក​ក៏​មាន​ប្រព័ន្ធ​ផ្ទាល់ខ្លួន​បែបនេះ​ដែរ ដែល​កំពុង​បន្ត​ចូល​ក្នុង​ប្រអប់​ទទួល​របស់​អ្នក។ អ្នក​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​កំពុង​កើត ឡើង​នៅ​ទីនោះ។ មនុស្ស​ខ្លះ​បាន​ចាប់ផ្តើម​ធ្វើ​អ្វី​មួយ​ដែល​ជា​ទម្លាប់​មិន​ល្អ​បន្តិច។ តើ​អ្នក​កំពុង​ប្រើ​ប្រអប់​ទទួល​អ៊ីមែល​របស់​អ្នក​មាន​លក្ខណៈ​ដូចជា​បញ្ជី​កិច្ចការ​ត្រូវ​ធ្វើ? នោះ​គឺ​ជា​រឿង​ធម្មតា​មួយ។ ឬ​ក៏​អ្នក​នឹង​ដាក់​ទង់​លើ​អ្វី​មួយ។ ឬ​ក៏​បើ​អ្នក​ចង់​អាន​សារ​មួយ​ម្តងទៀត ហើយ​អ្នក​ចង់​ឆ្លើយតប ប៉ុន្តែ​អ្នក​មិន​អាច​ឆ្លើយតប​ឥឡូវ។ តើ​អ្នក​ធ្លាប់​ដាក់​វា​ថា​ជា​សារ​ថ្មី​នៅក្នុង​ប្រអប់​ទទួល​របស់​អ្នក​ទេ ដែល​មានន័យ​ថា អ្នក​ត្រូវ​អាន​វា​ម្តងទៀត និង​ប៉ះ​វា​ម្ដងទៀត? មាន​ការអាន​ឡើងវិញ​ការដំណើរការ​ឡើង​វិញ និង​ការប៉ះ​ឡើងវិញ​ជាច្រើន​ដង​លើ​ព័ត៌មាន​នោះ។ នៅពេល​វា​មាន​ចំនួន​ច្រើន​ហួស​មួយ​អេក្រង់​ឬ​ក៏​លើស​នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ឥឡូវ អ្នក​នឹង​ត្រូវ​រំកិល​ចុះក្រោម។ តើ​អ្នក​ធ្លាប់​បាន​អាន​អ៊ីមែល​ឡប់ៗ​តែ​មួយ​ចំនួន 20 ដង មុនពេល​អ្នក​ធ្វើ​អ្វី​មួយ​ជាមួយ​វា​ទេ?

ខ្ញុំ​ចង់​បង្រៀន​អ្នក​អំពី​វិធី​ផ្សេង​នៃ​ការមើល​ព័ត៌មាន នៅពេល​វា​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក។ ខ្ញុំ​ហៅ​ពួកវា​ថា D ប្រាំមួយ។ ខ្ញុំ​ចង់​និយាយ​ជាពិសេស​អំពី​អ៊ីមែល ពីព្រោះ​យើង​កំពុង​ដំណើរការ​អ៊ីមែល, មនុស្ស​ខ្លះ​បាន​ចាប់ផ្ដើម​ដាក់​អ្វីៗ​ដែល​ពួកគេ​ត្រូវ​ធ្វើ​នៅ​លើ​ប្រតិទិន​របស់​ពួកគេ។ តើ​មាន​អ្នកណាម្នាក់​ធ្វើ​បែបនេះ​ទេ? គឺ​ដាក់​អ្វី​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​លើ​ប្រតិទិន​របស់​អ្នក។ បញ្ហា​ប្រឈម​គឺ​ថា នៅពេល​អ្នក​មិន​អាច​ធ្វើ​បាន​ទេ​ឥឡូវ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី? ផ្លាស់ទី​វា។ អ្នក​ត្រូវ​ផ្លាស់ទី​វា​ដោយដៃ។

ខ្ញុំ​ចង់​រំឭក​ថា ពួកយើង​ភាគច្រើន​មិន​បាន​ចំណាយ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ឈ្វែងយល់​ពី​ប្រព័ន្ធ​របស់​យើង ដូច​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ទេ។ មាន​វិធី​ដែល​មាន​ការចាត់ចែង​ល្អ​និង​មាន​ប្រសិទ្ធផល​ជាង​ខ្លះ ដែល​យើង​អាច​ស្វែងយល់ ដើម្បី​ដោះស្រាយ​ជាមួយ​ព័ត៌មាន នៅពេល​វា​ចូល​មក​ដល់​ក្នុង​ជីវិត​របស់​យើង។

ខ្ញុំ​ចង់​ប្រាប់​ថា​ពួកវា​ជា​អ្វី​មួយ​ដែល​ចាប់ផ្តើម​ជាមួយ D ហើយ​ឃើញ​ទេ ពួកវា​ថែមទាំង​មាន​តម្រុយ​រូបភាព​បន្តិច​ផង អញ្ចឹង អ្នក​អាច​ប្រើ​វា​ជា​ក្រដាស​ព្រីយ៉ុង​របស់​អ្នក​បាន។ [រូប] ការសម្រេចចិត្ត​ទាំង​ប្រាំមួយ​ជាមួយ​ព័ត៌មាន។ រូបភាព​ពាក់ព័ន្ធ​នឹង​ធុងសំរាម, ពាក្យ​ដែល​ចាប់ផ្តើម​ដោយ​អក្សរ D សំដៅ​លើ Discard (ចោល)។ D តំណាង​ឲ្យ, Dispose (បោះចោល), Ditch (លះបង់​ចោល), Dump (ចាក់ចោល), Destroy (បំផ្លាញ​ចោល), Deep six (បញ្ឈប់​ចោល)។ ពាក្យ​ទាំងអស់​នេះ​គឺ​ពិត​ជា D ដ៏​ល្អ។ អ្នក​នឹង​ត្រូវ​លុប​បំបាត់​ព័ត៌មាន​នោះ​ជា​រៀងរហូត។

ទីពីរ បើ​អ្នក​មិន​អាច​បោះ​វា​ចោល​ទេ គឺ​ត្រូវប្រគល់​បន្ត។ D នេះ​អាច​តំណាង​ឲ្យ Delegate (ប្រគល់​សិទ្ធិ), Discuss (ពិភាក្សា), Direct (បង្គាប់​ឲ្យ), Distribute (បែងចែក)។ អ្នក​នឹង​ប្រគល់​ព័ត៌មាន​ពី​ដែន​គ្រប់គ្រង​របស់​អ្នក​ទៅ​ដែន​គ្រប់គ្រង​របស់​នរណា​ម្នាក់​ផ្សេងទៀត។

ជំហាន​ទី​បី ទោះ​យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​មិន​អាច​បោះ​វា​ចោល​ទេ ហើយ​អ្នក​មិន​អាច​ឲ្យ​វា​ទៀត អ្នក​ត្រូវការ D មួយ​ដែល​តំណាង​ឲ្យ​អ្វី? Do (ធ្វើ) អ្វី​មួយ​ជាមួយ​វា។ Deal (ដោះស្រាយ) ជាមួយ​វា។ មាន​ចំណាត់ការ​ប្រយោល​ខ្លះ​ពាក់ព័ន្ធ​នឹង​រឿង​នោះ។

ជំហាន​ទីបួន​គឺ​ជា​កន្លែង​ដែល​វា​ពិត​មាន​ត្រូវ​មាន​ឧបាយ ព្រោះ​បើ​អ្នក​មិន​អាច​ធ្វើ​វា​ទេ ហើយ​អ្នក​មិន​អាច​បោះ​វា​ចោល​ទេ ហើយ​អ្នក​មិន​អាច​ឲ្យ​វា​ទេ ហើយ​អ្នក​មិន​ចង់​រក្សាទុក​វា​ទេ ព្រោះ​ថា​មាន​អ្វី​នឹង​កើតឡើង បើ​អ្នក​បាន​រក្សាទុក​វា? អ្នក​នឹង​ភ្លេច​វា។ អញ្ចឹង បើ​អ្នក​មិន​ធ្វើ​វា​ឥឡូវ​នេះ​ទេ អ្នក​នឹង​ត្រូវ​ធ្វើ​វា​នៅ​ពេលក្រោយ។ អញ្ចឹង D តំណាង​ឲ្យ Date (កាលបរិច្ឆេទ)។ នេះ​ជា​អ្វី​ដែល​មនុស្ស​ពិត​ជា​មាន​បញ្ហា​ជាមួយ​ព័ត៌មាន​របស់​ពួកគេ ពីព្រោះ​ពួកគេ​មិនមាន​ប្រព័ន្ធ​ដែល​នឹង​នាំ​មក​នូវ​អ្វី​ដែល​ពួកគេ​ចង់​ទទួល​ម្តងទៀត​ដោយ​ស្វ័យប្រវត្តិ​ឡើយ នៅពេល​ពួកគេ​ចង់​បាន​វា​ក្នុង​ពេល 30វិនាទី ឬ​ក៏​តិច​ជាងនេះ។

ជំហាន​ទី​ប្រាំ។ បើ​មាន​នរណា​ម្នាក់​កំពុង​រក្សាទុក​វា ពួកគេ​នឹង​ដាក់​វា​ក្នុង​កេក​ឯកសារ។ កេក​រក្សា​ព័ត៌មាន។ ពួកវា​រក្សាទុក​អ្វីៗ។ ពួកវា​រក្សាទុក​អ្វីៗ​សម្រាប់​ជា​ឯកសារ​យោង​នា​ពេល​អនាគត។ D នេះ​តំណាង​ឲ្យ Drawer (កេក)។

ហើយ D ចុងក្រោយ​គឺ Deter (រារាំង)។ យើង​នឹង​រារាំង​ព័ត៌មាន​នេះ​មិន​ឲ្យ​វា​ចូល​មក​រក​យើង​ម្តងទៀត។

ទាំងអស់​នេះ​គឺ​ជា​ជំហាន​ទាំង6 ដែល​អ្នក​អាច​អនុវត្ត​ជាមួយ​នឹង​ព័ត៌មាន។ វា​ជា​មែកធាង​នៃ​ការសម្រេចចិត្ត។ បើ​អ្នក​ពិត​ជា​ពូកែ​ខាង​ការដោះស្រាយ​លើ​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​ខ្លួនអ្នក​សម្រេចចិត្ត​រើស​យក D មួយ​ក្នុង​ចំណោម​ប្រាំមួយ​នេះ— Discard (ចោល), Delegate (ប្រគល់​សិទ្ធិ), Do (ធ្វើ), Date (កាលបរិច្ឆេទ), Drawer (កេក), Deter (រារាំង)—នោះ​អ្នក​នឹង​អាច​ឲ្យ​ប្រព័ន្ធ​របស់​អ្នក​ចងចាំ​អ្វីៗ​សម្រាប់​អ្នក។

តើ​កិច្ចការ​ដូចគ្នា​នេះ​ដំណើរការ​ដូចម្ដេច​ក្នុង​អ៊ីមែល? តោះ​អនុវត្ត D ទាំងនោះ ហើយ​មើល​ថា​តើ​ជំហាន​សកម្មភាព​ស៊ីគ្នា​អ្វី​ខ្លះ​សម្រាប់​ប្រអប់​ទទួល​របស់​អ្នក។

ជំហាន​ទី1, D សម្រាប់ Discard (ចោល)។ អ្នក​កំពុង​បើក​មើល​អ៊ីមែល​របស់​អ្នក។ វា​ជា​អ៊ីមែល​មួយ។ តើ​ជំហាន​សកម្មភាព​អ្វី​ដែល​ស៊ីគ្នា​សម្រាប់​អ៊ីមែល​មួយ? លុប​ចោល។ ខ្ញុំ​មិន​ចាំបាច់​បង្ហាញ​មួយ​នេះ​ទេ មែន​ទេ?

ជំហាន​ទី2, D សម្រាប់ Delegate (ប្រគល់​សិទ្ធិ)។ វា​ជា​អ៊ីមែល​មួយ។ អ្នក​នឹង​បញ្ជូន​វា​បន្ត ឬ​ក៏​តើ​អ្នក​ប្រើ Outlook? Gmail? កម្មវិធី​អ៊ីមែល​ទាំងអស់​នេះ​មាន​អ្វី​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា សំណើ​កិច្ចការ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ពី​របៀប​ប្រើ​សំណើ​កិច្ចការ​មួយ​ទេ។ តើ​អ្នក​ធ្លាប់​បាន​ផ្ញើ​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​ទេ? នៅពេល​អ្នក​ផ្ញើ​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ ហើយ​អ្នក​ចុច​យល់ព្រម​ទទួល នោះ​វា​នឹង​ចូលទៅ​ក្នុង​ប្រតិទិន​របស់​អ្នក​តែ​ម្ដង។ សំណើ​កិច្ចការ​មាន​លក្ខណៈ​ដូចគ្នា​នេះ។ អ្នក​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក។ ពួកគេ​ចុច​ព្រមទទួល វា​នឹង​ចូល​ក្នុង​បញ្ជី​កិច្ចការ​របស់​ពួកគេ​តែ​ម្ដង។ ទោះជាយ៉ាងនេះក្ដី មនុស្ស 99​ភាគរយ មិន​ដឹង​ពី​របៀប​ប្រើ​មុខងារ​មូលដ្ឋាន​នៃ​ប្រព័ន្ធ​អ៊ីមែល​របស់​ពួកគេ​ទេ។ ខ្ញុំ​សូម​ស្នើ​ថា បើ​នេះ​ជា​ភាសាក្រិក​សម្រាប់​អ្នក ប្រហែល​ជា​អ្នក​ត្រូវ​ចំណាយ​ពេល​បន្តិច​ដើម្បី​រៀន​អំពី​ឧបករណ៍​ដែល​អ្នក​មាន​ហើយ គ្រប់​ពេល​ដែល​អ្នក​ចង់។

ជំហាន​ទី3 D សម្រាប់ Do (ធ្វើ)។ វា​ជា​អ៊ីមែលមួយ។ សកម្មភាព​ស៊ីគ្នា​គឺ​ការឆ្លើយតប, ការឆ្លងឆ្លើយ។ ខ្ញុំ​ប្រើ​វិធាន​មេដៃ (ទម្រង់ការ​ស្រួល​រៀន​ស្រួល​ប្រើ) ប្រមាណ​បី​នាទី។ ខ្ញុំ​អាច​ធ្វើ​ជំហាន​នេះ​យ៉ាង​រហ័ស។

ឧបាយ​សម្រាប់​មនុស្ស​ភាគច្រើន​គឺ​ជំហាន​ទី4។ នេះ​ជា​កន្លែង​ដែល​មនុស្ស​ទាំងឡាយ​មាន​អ៊ីមែល​គរគ្នា​រាប់ពាន់​ក្នុង​ប្រអប់​ទទួល​របស់​ពួកគេ ហើយ​ចំណាយ​ពេល​ពី 30 ដល់ 60នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​ស្វែងរក​អ្វីៗ ពីព្រោះ​ពួកគេ​មិន​ដឹង​ចម្លើយ​ចំពោះ​ជំហាន​ទី4​ទេ។ អ្នក​មាន​អ៊ីមែល​មួយ ហើយ​អ្នក​មិន​អាច​លុប​វា ហើយ​អ្នក​មិន​អាច​បញ្ជូន​វា​បន្ត។ អ្នក​ត្រូវ​ឆ្លើយតប ប៉ុន្តែ​អ្នក​មិន​អាច​ឆ្លើយតប​ក្នុង​ពេល​នោះ។ អ្នក​មិន​ចង់​រក្សាទុក​ទេ ពីព្រោះ​តើ​នឹង​មាន​អ្វី​កើតឡើង បើ​អ្នក​រក្សា​ទុក​វា​នោះ? អ្នក​នឹង​ភ្លេច​វា។ អញ្ចឹង តើ​ជា​ធម្មតា មនុស្ស​ទាំងឡាយ​ទុក​វា​ដូចម្ដេច​នៅ​ដំណាក់កាល​នេះ? ទុក​ក្នុង​ប្រអប់​ទទួល​របស់​ពួកគេ ហើយ​ជា​ធម្មតា ពួកគេ​បាន​ដាក់​ទង់​មួយ​លើ​វា ឬ​ក៏​រក្សា​វា​ថា​ជា​អ៊ីមែល​ថ្មី។ តើ​គ្រប់គ្នា​ធ្វើ​ទម្លាប់​នេះ​ដោយ​មិន​ដឹង​ខ្លួន​មែន​ទេ?

តើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ដាក់​កាលបរិច្ឆេទ​ឲ្យ​អ៊ីមែល​មួយ បើ​អ្នក​មិន​ត្រូវការ​ធ្វើ​អ្វី​នៅ​ក្នុង​អ៊ីមែល​នោះ​ក្នុង​ពេល​មួយ​សប្តាហ៍? វា​ត្រូវ​បាន​ហៅ​ថា ផ្លាស់ទី។ ជា​ថ្មី​ម្ដងទៀត មនុស្ស 99ភាគរយ មិន​ដឹង​ពី​របៀប​ធ្វើ​ការផ្លាស់ទី​ទេ។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ធ្វើ​វា​យ៉ាង​រហ័ស​បំផុត ហើយ​អ្នក​នឹង​ចូលចិត្ត​វា។ ជា​ថ្មី​ម្តងទៀត​ក្នុង​ពេល​ឥឡូវ មិន​ថា​អ្នក​កំពុង​ប្រើ Gmail ឬ​ក៏​កម្មវិធី​អ្វី​ដែល​អ្នក​ប្រើ​ទេ អ្នក​អាច​ប្រើ​មុខងារ​ផ្លាស់ទី​បាន។

ខ្ញុំ​កំពុង​បើក​មួយ​នេះ។ [រូប] កូនៗ​ខ្ញុំ​នឹង​ទៅ​បោះ​ជំរំ។ ខ្ញុំ​ត្រូវ​បំពេញ​ទម្រង់​បែបបទ​នេះ។ តើ​អ្នក​និយាយ​ទៅ​កាន់​ខ្លួន​អ្នក​គ្រប់​ពេល​ថា “ខ្ញុំ​ត្រូវ”? ដរាប​ណា​អ្នក​និយាយ​ប្រាប់​ខ្លួន​អ្នក​បែបនេះ ឃើញ​ប៊ូតុង​ធំ​នេះ​ហៅ​ថា “ផ្លាស់ទី” ទេ? គ្មាន​នរណា​ចុច​វា​ទេ។ ខ្ញុំ​នឹង​ផ្លាស់ទី​មួយ​នេះ ហើយ​ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយ​ជា​កិច្ចការ​មួយ។ ខ្ញុំ​នឹង​ចុច​លើ​កិច្ចការ។ វា​នឹង​បង្កើត​កិច្ចការ​ថ្មី​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​កំណត់​កាលបរិច្ឆេទ​ដែល​ខ្ញុំ​ចង់​ធ្វើ​វា។ ឧបមា​ថា​ខ្ញុំ​ចង់​ធ្វើ​វា​នៅ​ថ្ងៃនេះ។ ឥឡូវ សូម​មើល​ប្រអប់​ទទួល។ រក្សាទុក​និង​បិទ។ តើ​អ្នក​សង្កេត​ឃើញ​អ្វី​ក្នុង​ប្រអប់​ទទួល? អ៊ីមែល​នោះ​បាន​បាត់​ហើយ វា​មក​ស្ថិត​នៅ​ទីនេះ​ក្នុង​បញ្ជី​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ តើ​វា​នៅ​ឯណា? ខ្ញុំ​បើក​កិច្ចការ; ខ្ញុំ​ទៅ​ផ្នែក​ខាងក្រោម ហើយ​ឃើញ​អ៊ីមែល​របស់​ខ្ញុំ​និង​ឯកសារភ្ជាប់​ទាំងអស់ ដែល​ខ្ញុំ​នឹង​អាច​ឆ្លើយតប​យ៉ាង​សាមញ្ញ។

ផ្នត់​គំនិត​មួយ​ផ្នែក​ដែល​យើង​ត្រូវ​ដក​ចេញ​គឺ​ថា អ៊ីមែល​ត្រូវ​ស្ថិត​ក្នុង​ប្រអប់​ទទួល​របស់​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ចំពោះ​ពួកវា។ ក្នុង Gmail នៅពេល​អ្នក​កំពុង​មើល​សារ​មួយ អ្នក​គ្រាន់តែ​ចុច “ច្រើនទៀត” ហើយ​អ្នក​ផ្លាស់ទី​វា​ទៅ “កិច្ចការ” ជា​ការស្រេច។ នោះ​ជា​កម្មវិធី​កិច្ចការ​ក្នុង Google។ ចូរ​មាន​ផាសុក​ជាមួយ​ឧបករណ៍​របស់​អ្នក។ បើ​អ្នក​មិន​អាច​ធ្វើ​ការសម្រេច​ចិត្ត​ទាំងនេះ​គ្រប់​ពេល​ដែល​អ្នក​ពិនិត្យ​ប្រអប់​ទទួល​របស់​អ្នក​ទេ អ្នក​គួរ​ដំណើរការ​វា​ឲ្យ​អស់។

Drawer (កេក)។ កេក​នៅ​ទីណា? ជំហាន​ទី5 សម្រាប់​អ៊ីមែល។ តើ​យើង​រក្សាទុក​អ៊ីមែល​របស់​យើង​នៅ​ទីណា? អាច​ក្នុង​សឺមី​មួយ ឬ​ក៏​អ្នក​ចូលទៅ File (ឯកសារ) ហើយ Save as (រក្សាទុក​ជា)។ មនុស្ស​ភាគច្រើន​មិន​ដឹង​ថា​អ៊ីមែល​មួយ​គ្រាន់តែ​ជា​ឯកសារ​កម្មវិធី Office មួយ​ប៉ុណ្ណោះ​ទេ។ តើ​អ្នក​រក្សាទុក​ឯកសារ Word ដោយ​របៀប​ណា? File (ឯកសារ), Save as (រក្សាទុក​ជា)។ តើ​អ្នក​រក្សាទុក​ឯកសារ PowerPoint ដោយ​របៀប​ណា? File (ឯកសារ), Save as (រក្សាទុក​ជា)។ តើ​អ្នក​រក្សាទុក​អ៊ីមែល​ដោយ​របៀប​ណា? File (ឯកសារ), Save as (រក្សាទុក​ជា)។ មនុស្ស​ភាគច្រើន​មិន​ទាំង​ដឹង​ថា​អ្វី​ជា​កន្ទុយ​ឯកសារ​ផង។ ឯកសារ Word គឺ .docx។ PointPoint គឺ .ppt។ ចុះ Excel វិញ? .xls។ ចុះ​បើ​អ៊ីមែល? .msg។

យើង​មាន​ប្រព័ន្ធ​រក្សាទុក​ឯកសារ​យ៉ាង​ល្អ​ឥតខ្ចោះ​រួច​ទៅ​ហើយ។ ខ្ញុំ​មិន​បាន​និយាយ​ថា នោះ​វា​ជា​កំហុស​ទេ។ ខ្ញុំ​មិន​ប្រើ​សឺមី​ផ្ទាល់ខ្លួន​ណា​មួយ​ទេ ព្រោះ​ថា​ខ្ញុំ​មិន​ចាំបាច់​មាន​ទេ។ អ្នក​អាច​រក្សាទុក​អ៊ីមែល​របស់​អ្នក​នៅ​កន្លែង​តែមួយ​ដែល​អ្នក​រក្សាទុក​ឯកសារ​ផ្សេងទៀត​ទាំងអស់​របស់​អ្នក។ សូម​សាក​វា​មើល​ទៅ នៅពេល​អ្នក​ត្រឡប់​ទៅ​វិញ។

តើ​អ្នក Deter (រារាំង) អ៊ីមែល​យ៉ាង​ម៉េច​ទៅ ដើម្បី​កុំ​ឲ្យ​វា​វិល​ត្រឡប់​មក​រក​អ្នក​ម្តងទៀត? បើ​អ្នក​បាន​ចុះឈ្មោះ (Subscribe) ទទួល​លិខិត​ដំណឹង​មួយ ហើយ​អ្នក​មិន​ចង់​ទទួល​វា​ទៀត តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី? អ្នក​នឹង​ត្រូវ​ចុច លែងចុះឈ្មោះ (Unsubscribe) ដើម្បី​ដក​វា​ចេញ។ បើ​អ្នក​បង្ខំ​ខ្លួនឯង​គ្រប់​ពេល​ដែល​អ្នក​ចុច​លើ​អ៊ីមែល​មួយ ដើម្បី​ធ្វើ​ការសម្រេចចិត្ត​មួយ​ក្នុង​ចំណោម​ការសម្រេច​ចិត្ត​ទាំង6​នោះ មានន័យថា​អ្នក​អាច​លុប​វា, បញ្ជូន​វា​បន្ត, ឆ្លើយតប​វា, ផ្លាស់ទី​វា​ទៅ​ជា​កិច្ចការ​មួយ បើ​ជា​អ្វី​មួយ​ដែល​ត្រូវ​ធ្វើ សូម​ផ្លាស់ទី​វា​ទៅ​ប្រតិទិន បើ​វា​មាន​ពេល, រក្សាទុក​វា ឬ​ក៏​ដក​វា​ចេញ​ពី​បញ្ជី។ មាន​តែ​ប៉ុណ្ណឹង។ ខ្ញុំ​ហៅ​វា​ថា ចុច​វា ហើយ​នៅ​ទីនោះ។ ចុច​ម្ដង។ នៅ​ទីនោះ រហូត​ទាល់តែ​អ្នក​ទៅ​មើល​មួយ​ទៀត ពោល​គឺ​មុនពេល​អ្នក​ផ្លាស់ទី​ទៅ​មួយ​បន្ទាប់។ ខ្ញុំ​ឃើញ​មនុស្ស​ទាំងឡាយ​ចុច​ពួកវា​ទាំងអស់ ពីព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​ពួកវា​រំលេច​ដិត​ឡើយ។ រួច​ហើយ​ពួកគេ​ត្រូវ​ត្រឡប់​ថយ​ក្រោយ​និង​ចុច​ពួកវា​ទាំងអស់​ម្តងទៀត។ ចូរ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់តែ​មាន​ចិត្តលះ។

យើង​នឹង​បន្ត​ទៅ​ឈ្លើង​ផលិតភាព​បន្ទាប់។ ទី​ពីរ គឺ​អ្នកខ្លួនឯង។ អ្វី​ដែរ? តើ​យើង​អាច​ក្លាយ​ជា​ឈ្លើង​បំផ្លិតបំផ្លាញ​ខ្លួន​ឯង​ផ្ទាល់​ដោយ​របៀប​ណា? យើង​ទាម​ផលិតភាព​ពី​ខ្លួន​យើង​ផ្ទាល់។

នៅ​ត្រង់​ចំណុច​នេះ ខ្ញុំ​មានន័យថា ជា​ញឹកញាប់ យើង​ទន់ខ្សោយ។ ជា​ញឹកញាប់ យើង​មិន​មាន​ការគ្រប់គ្រង​ខ្លួនឯង​ច្រើន​ទេ។ ជា​ញឹកញាប់ យើង​មិន​មាន​វិន័យ​ច្រើន​ទេ។ ជា​ញឹកញាប់ យើង​ធ្វើ​អ្វីៗ​ដែល​យើង​និយាយ​ទៅ​កាន់​ខ្លួន​យើង​នៅក្នុង​ក្បាល​របស់​យើង។ តើ​អ្នក​ធ្លាប់​និយាយ​ថា ខ្ញុំ​ពិត​ជា​មិន​គួរ​ធ្វើ​រឿង​នេះ ក្នុង​ពេល​នេះ​សោះ? យើង​ដឹង​ច្បាស់​ពី​អ្វី​ដែល​យើង​ធ្វើ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ដាក់​ខ្លួនឯង​ក្នុង​ខណៈពេល​តូច​មួយ នៅពេល​ដែល​អ្នក​មិន​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​ភ្ញៀវ, អ្នក​មិន​ផ្ញើ​សារ​ឲ្យ​នរណា​ម្នាក់, អ្នក​មិន​ផ្ញើ​អ៊ីមែល​ឲ្យ​នរណា​ម្នាក់។ គ្មាន​នរណា​ម្នាក់​នៅ​ការិយាល័យ​របស់​អ្នក។ អ្នក​មិន​កំពុង​ប្រជុំ​តាម​ទូរសព្ទ។ នេះ​ពិត​ជា​បទបញ្ជា​ដែល​លំបាក​មួយ។ អ្នក​ស្ថិត​ក្នុង​ខណៈពេល​មួយ​ដែល​យើង​ហៅ​ថា​ពេលវេលា​ឆន្ទានុសិទ្ធិ។ តើ​អ្នក​អាច​ដាក់​ខ្លួនឯង​នៅ​ទីនោះ​ទេ? វា​ដូច​ជា​មួយ​មីលីវិនាទី នៅពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​ខ្លួនឯង​នៅ​ក្នុង​ក្បាល​របស់​អ្នក អូខេ ត្រូវ​ធ្វើ​អ្វី​បន្ទាប់? តើ​អ្នក​អាច​ដាក់​ខ្លួនឯង​នៅ​ទីនោះ​ទេ? នៅ​ខណៈពេល​នោះ អ្នក​អាច​ជ្រើសរើស​ត្រង់ៗ​នូវ​រឿង 37 យ៉ាង​ផ្សេង​គ្នា ដែល​ត្រូវ​ធ្វើ។ ក្នុង​រយៈពេល 25ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​អង្កេត​ឃើញ​លំនាំ​ផ្សេងគ្នា​ចំនួន​ប្រាំ​អំពី​ថា​តើ​មនុស្ស​រើស​យក​កិច្ចការ​មួយ​ទៅ​ធ្វើ​ដូចម្ដេច ហើយ​វា​គួរ​ឲ្យ​ចាប់ចិត្ត​ណាស់។ ខ្ញុំ​ចង់​ដឹង​ថា​តើ​អ្នក​ទទួលស្គាល់​ខ្លួនឯង​នៅក្នុង​លំនាំ​មួយ​ក្នុង​ចំណោម​លំនាំ​នៃ​ការសម្រេចចិត្ត​ទាំងនេះ​ទេ។

នេះ​ជា​វិធី​ដែល​មិន​អាច​សម្រច​ថា​ត្រូវ​ធ្វើ​អ្វី។ នៅ​អាមេរិក យើង​លេង​ហ្គេម Rock-Paper-Scissors (ថ្ម-ក្រដាស-កន្ត្រៃ ឬ ប៉ាវស៊ីងស៊ុង)។ តើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ធ្លាប់​បាន​លេង​ហ្គេម​នេះ​កាល​ពី​នៅក្មេង​ទេ? ពេលខ្លះ កូន​ប្រុស​ជំទង់​របស់​ខ្ញុំ​នៅតែ​ធ្វើ​ការសម្រេចចិត្ត​ផ្អែក​លើ​ហ្គេម​ប៉ាវស៊ីងស៊ុង​នេះ​នៅឡើយ។ យើង​ដឹង​ថា ជាក់ស្ដែង​នេះ​មិនមែន​ជា​វិធី​ដែល​មាន​ប្រសិទ្ធផល​បំផុត​ក្នុង​ការ​ធ្វើ​អ្វីៗ​ទេ។ ប៉ុន្តែ​មនុស្ស​ខ្លះ​ធ្វើ​អ្វីៗ​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​តាម​នោះ។ ឧបមា​ថា អ្នក​មាន​ថ្ងៃ​ដែល​ពិត​ជា​ងាយស្រួល​មួយ​នៅ​ថ្ងៃនេះ។ ឧបមា​ថា អ្នក​មាន​តែ​កិច្ចការ 10 ប៉ុណ្ណោះ ដែល​ត្រូវ​ធ្វើ។ អ្នក​ត្រូវ​មើល​បញ្ជី​កិច្ចការ​ទាំង 10 នោះ ហើយ​អ្នក​នឹង​រើស​អ្វី​មួយ​ដែល​អ្នក​ធ្វើ។ អញ្ចឹង សូម​ស្មោះត្រង់​បំផុត។ តើ​អ្នក​នឹង​ធ្វើ​អ្វី​មុនគេ? ងាយស្រួល​បំផុត។ មនុស្ស​ជាច្រើន​ដែល​មាន​លំនាំ​នេះ​នឹង​ជ្រើសរើស​យក​អ្វី​ដែល​ងាយស្រួល, សប្បាយ​រីករាយ, កំប៉ិកកំប៉ុក ឬ​ឆាប់រហ័ស។ ហេតុអ្វី​បាន​ជា​អ្នក​រើស​យក​អ្វី​មួយ​នៅ​លើ​បញ្ជី​របស់​អ្នក​ដែល​សប្បាយ​រីករាយ កំប៉ិកកំប៉ុក ឬ​ឆាប់រហ័ស? អញ្ចឹង អ្នក​អាច​គូស​ធីក​ថា​ធ្វើ​រួច​ហើយ។ តើ​នោះ​មិន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ទេ?

ម្តាយ​ខ្ញុំ​គឺ​ជា​អ្នកចិត្តសាស្ត្រ។ គាត់​និយាយ​ថា នៅពេល​អ្នក​គូស​ធីក​ថា​ធ្វើ​រួច​ហើយ​នៅ​លើ​បញ្ជី​របស់​អ្នក ជាក់ស្ដែង អ្នក​ទទួល​នូវ​ការបញ្ចេញ​អាដ្រេណាលីន។ វា​ជា​ការបញ្ចេញ​អូមូន​ដូផាមីន ដែល​មាន​លក្ខណៈ​ដូចជា​ពិធី​ជប់លៀង​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ តើ​មាន​នរណា​ម្នាក់​មាន​អារម្មណ៍​ពិត​ជា​ល្អ​ទេ នៅពេល​ពួកគេ​គូស​ធីក​ថា​បាន​ធ្វើ​អ្វី​មួយ​រួច​ហើយ? អ្នក​ទទួល​អារម្មណ៍​ពី​ការសម្រេច​បាន​លទ្ធផល។ យើង​ទទួល​ការជំរុញ​ទឹកចិត្ត។ មនុស្សលោក​ចូលចិត្ត​បញ្ចប់​អ្វីៗ។ អញ្ចឹង អ្នក​គូស​ធីក​លើ​អ្វីៗ​ពេញ​មួយ​ថ្ងៃ ហើយ​អ្នក​រវល់​ជាប់។ តើ​អ្នក​ប៉ុន្មាន​នាក់​ដែល​មាន​អារម្មណ៍​ថា​ជាប់​រវល់​ពេញ​មួយ​ថ្ងៃ? អ្នក​គូស​ធីក​លើ​អ្វីៗ​ឡើង​ចង់​ឆ្កួត​ហើយ។

ឧបមា​ថា នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ អ្នក​បាន​សម្រេច​លទ្ធផល 9 ក្នុង​ចំណោម 10។ តើ​មាន​អ្វី​នៅសល់? មួយ​ដែល​ពិត​ជា​ពិបាក​ខ្លាំង។ អ្វី​មួយ​ដែល​រញ៉ែរញ៉ៃ​ខ្លាំង ហើយ​អ្នក​បាន​ពន្យារពេល​ក្នុង​រយៈពេល​ប៉ុន្មាន​ហើយ? ពីរ​បី​សប្តាហ៍។ ពីរ​បី​ខែ។ នេះ​គឺ​ជា​លំនាំ​ទីមួយ។

មនុស្ស​ខ្លះ​ធ្វើ​អ្វីៗ​តាម​លំដាប់លំដោយ​ដែល​កិច្ចការ​លេចឡើង។ ក្នុង​គណនេយ្យ ពួកគេ​ហៅ​វា​ថា FIFO—First In, First Out (ចូលមុន ចេញមុន)។ ថ្ងៃ​បែប​នេះ​មាន​ប្រតិកម្ម​ខ្លាំង​ណាស់។ អ្នក​ទទួល​ការហៅ​មួយ អ្នក​ដោះស្រាយ​វា។ អ្នក​ទទួល​សារ​មួយ អ្នក​ដោះស្រាយ​វា។ អ្នក​ទទួល​អ៊ីមែល​មួយ អ្នក​ដោះស្រាយ​វា។ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ មនុស្ស​ដែល​មាន​លំនាំ​នេះ​និយាយ​ថា “ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ទេ”។ ឧទាហរណ៍ តើ​អ៊ីមែល​ចូល​ក្នុង​ប្រអប់​ទទួល​របស់​អ្នក​តាម​លំដាប់​អាទិភាព​ឬ​ទេ? ប្រាកដ​ជា​មិន​អញ្ចឹង​ទេ។ ទោះជាយ៉ាងនេះក្ដី តើ​អ្នក​មិន​អាច​គ្រប់គ្រង​ប្រអប់​ទទួល​របស់​អ្នក​រាល់​ថ្ងៃ​បាន​ទេ​ឬ? វា​ពិត​ជា​ងាយ​ធ្វើ​ណាស់។ ក្នុង​ចំណោម​អ៊ីមែល​ម្ដង 10 ដែល​អ្នក​ទទួល តើ​មាន​អ៊ីមែល​ប៉ុន្មាន​ដែល​ពិត​ជា​សំខាន់​នោះ? សូន្យ។ ប្រហែល​មួយ​ឬ​ពីរ។ អ៊ីមែល​ចូល​មក​ភាគច្រើន​មិន​សំខាន់​ទេ។ ប៉ុន្តែ​បើ​យើង​ចេះ​តែ​ពិនិត្យ​មើល​វា ឲ្យ​តែ​វា​ចូល​មក . . .

ជា​ឧទាហរណ៍ ក្នុង​កម្មវិធី Microsoft Outlook នៅពេល​អ្នក​ចូល​ទៅ File (ឯកសារ), Options (ជម្រើស), Mail (សំបុត្រ) មាន​ផ្នែក​មួយ​ដែល​និយាយ​ថា នៅពេល​អ៊ីមែល​ថ្មី​មកដល់​ក្នុង​ប្រអប់​ទទួល​របស់​ខ្ញុំ ត្រូវ​ធ្វើ​ដូចនេះ៖ បន្លឺ​សំឡេង, ប្ដូរ​ទស្សន៍ទ្រនិច​ម៉ៅស៍, ដាក់​ស្រោម​សំបុត្រ​មួយ​ក្នុង​ស្ពក​ប្រព័ន្ធ និង​ដាក់​ការប្រាប់ដំណឹង​លើ​ផ្ទៃអេក្រង់។ ដល់​ម្លឹង​ផង យើង​ត្រូវការ​នូវ​ការប្រាប់​ដំណឹង​បួន​សម្រាប់​អ៊ីមែល​មួយ? អ្នក​អាច​បិទ​ពួកវា​ទាំងអស់ រួច​ចុច​ស្តាំ​លើ​ភ្ញៀវ​ល្អបំផុត​នៅក្នុង​ប្រអប់​ទទួល​របស់​អ្នក, ចូល​ទៅ Rules (វិធាន) ហើយ​បង្កើត​វិធាន​មួយ។ អ្នក​អាច​កំណត់​អ្វី​មួយ​ដែល​និយាយ​ថា បើ​បុគ្គល​នេះ​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ សឹម​បន្លឺ​សំឡេង​មួយ។ តើ​វា​នឹង​មិន​បង្កើន​ភ័ព្វ​ច្រើន​ទេ​ឬ​ដែល​ថា បើ​អ្នក​បង្អាក់​រំខាន​ខ្លួន​ឯង វា​អាច​ជា​នរណា​ម្នាក់​ដែល​សំខាន់​នោះ?

លំនាំ​ទី​បី​គឺ​មនុស្ស​ខ្លះ​ធ្វើ​អ្វីៗ​ផ្អែក​លើ​នរណា​កំពុង​ស្រែក​ខ្លាំង​ជាងគេ។ ខ្ញុំ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ប្រហែល 12ម៉ឺន​ម៉ាយល៍​ក្នុង​មួយ​ឆ្នាំ គឺ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សុន្ទរកថា។ នៅ​អាកាសយានដ្ឋាន ខ្ញុំ​ឃើញ​ក្មេងៗ​បោក​ខ្លួន​លើ​ដី ហើយ​ខឹង​ម៉ួម៉ៅ​ខ្លាំង។ ឪពុកម្តាយ​មាន​អាការៈ​បែប​ខ្មាស់​អៀន ហើយ​ពួកគេ​ឲ្យ​ក្មេង​នោះ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​ចង់​បាន​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​គេ​ខឹង​ម៉ួម៉ៅ​ខ្លាំង​បែបនេះ​ទៀត។ តើ​កូន​ក្មេង​នោះ​រៀន​សូត្រ​បាន​អ្វី? វា​ពិត​ជា​មាន​ប្រយោជន៍។ អ្វី​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ខឹង​ម៉ួម៉ៅ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​នឹង​ទទួល​អ្វី​ដែល​ខ្ញុំ​ចង់​បាន។

ឥឡូវ​នេះ ពួកគេ​ទាំងនោះ​បាន​ធំ​ឡើង ហើយ​ពួកគេ​នៅ​កន្លែង​ធ្វើការ។ តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​មាន​វិបត្តិ​ក្លែងក្លាយ​ទេ? ពួកគេ​បាន​ដឹង​ថា ពួកគេ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​នរណា​ម្នាក់​នឹង​ផ្ដោត​ចំណាប់អារម្មណ៍​ចំពោះ​ពួកគេ។ មនុស្ស​ខ្លះ​មិន​សូវ​ពូកែ​ខាង​ដោះស្រាយ​ជាមួយ​មនុស្ស​ដែល​មាន​លំនាំ​ប្រភេទ​នេះ​ទេ។

មនុស្ស​ខ្លះ​ធ្វើ​អ្វីៗ នៅពេល​ពួកគេ​គិត​ពី​ពួកវា។ តើ​អ្នក​មាន​និយាយ​ទៅ​កាន់​ខ្លួនឯង​ទេ? គ្រប់​ពេល មនុស្ស​ខ្លះ​កំពុង​ធ្វើ​កិច្ចការ​បែបនេះ។ អាច​ថា​ពួកគេ​ត្រូវ​រៀបចំ​សំណើ​មួយ ហើយ​ភ្លាមៗ​នោះ ខួរក្បាល​របស់​ពួកគេ​ក៏​ប្រាប់​ថា តើ​អ្នក​មាន​ចាំ​ថា​ត្រូវ​ហៅ​ទូរសព្ទ​ទៅ Kathleen អំពី​ការប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ទេ? អ្នក​មិន​ចង់​ភ្លេច​ទេ។ នេះ​ហើយ​ជា​លំនាំ​របស់​អ្នក; អ្នក​បាន​បំពេញ​ក្នុង​ចន្លោះ​ទទេ។ អ្នក​មិន​ចង់​ភ្លេច​ធ្វើ​អ្វី​មួយ​ទេ។ អញ្ចឹង យ៉ាង​រហ័ស​បំផុត អ្នក​ពិនិត្យ​មើល ហើយ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​បាន​គិត​ឃើញ គឺ​ហៅ​ទូរសព្ទ Kathleen។ រួច​ហើយ​នៅពេល​អ្នក​ត្រឡប់​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​វិញ តើ​អ្នក​និយាយ​អ្វី​ទៅ​កាន់​ខ្លួន​ឯង? តើ​ខ្ញុំ​នៅ​ទីណា? ខ្ញុំ​កំពុង​ធ្វើ​រឿង​នេះ ហើយ​អ្នក​ព្យាយាម​ម្តងទៀត។ រួច​ហើយ​ខួរក្បាល​របស់​អ្នក​និយាយ​ថា តើ​អ្នក​មាន​ចាំ​ថា​នឹង​ផ្ញើ​កិច្ចព្រមព្រៀង​ត្រឡប់​ទៅ​វិញ​ទេ? អ្នក​និយាយ​ថា យី, ខ្ញុំ​មិន​ចង់​ភ្លេច​ធ្វើ​រឿង​នេះ​សោះ។ តើ​មាន​អ្នក​ណា​មាន​លក្ខណៈ​បែបនេះ​ពេញ​មួយ​ថ្ងៃ​ទេ? នេះ​ជា​អ្វី​ដែល​ត្រូវ​បាន​ហៅ​ជាទូទៅ​ថា “ពហុកិច្ចការ” ដែល​គ្រាន់តែ​ជា​កូដ​សម្រាប់​ការមិន​ដែល​អាច​បញ្ចប់​អ្វី​មួយ​បាន​សោះ​ប៉ុណ្ណោះ។ អ្នក​បាន​ធ្វើ​ការហៅ ហើយ​អ្នក​បាន​ផ្ញើ​កិច្ចព្រមព្រៀង​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​សំណើ​ធំ​ដែល​អ្នក​កំពុង​ធ្វើ​នោះ? វា​មិន​បាន​បញ្ចប់​ទេ ឬ​ក៏​វា​ត្រូវការ​ពេល​ពេញ​មួយ​ថ្ងៃ។ នោះ​ហើយ​ជា​លំនាំ​ទូទៅ​បំផុត។

មួយ​ចុងក្រោយ​គឺ​ថា មនុស្ស​ខ្លះ​ធ្វើ​អ្វីៗ​តាម​លំដាប់​នៃ​ក្រដាស​បិទ​សម្គាល់។ ពួកគេ​មាន​ក្រដាស​បិទ​សម្គាល់​យ៉ាង​ច្រើន។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​មនុស្ស​ដែល​មាន​សន្លឹក​ក្រដាស​នៅ​លើ​តុ​ពួកគេ​មាន​ប្រភេទ​ខ្លះ​ជា​លំដាប់​កាលប្បវត្តិ។ បើ​វា​ស្ថិត​នៅ​ជ្រុង​ខាងស្តាំ​ដៃ​ខាងលើ​នោះ មានន័យថា​មាន​អ្វី​ប្លែក​ជាង​វា​នៅ​ជ្រុង​ខាង​ឆ្វេងដៃ។ គំនរ​របស់​អ្នក​មាន​ឈ្មោះ មែន​ទេ? បើ​អ្នក​ប្ដូរ​មុំ​វា នុះ​វា​នឹង​មាន​ន័យ​ផ្សេង។ នេះ​ហើយ​ជា​វិធីសាស្ត្រ​ពង្រាយ​ដែល​មាន​លក្ខណៈ​ចៃដន្យ​បំផុត ហើយ​ពួកគេ​និយាយ​ថា នេះ​ជា​នាមបណ្ណ​នោះ ភ្លេច​ធ្វើ​វា​ហើយ។ គ្រាន់តែ​ជា​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ​បន្លែបន្លប់​បំផុត​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ស្នើ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​ខុសប្លែក​បន្តិច។

ខ្ញុំ​ចង់​ស្នើ​ឲ្យ​អ្នក​តម្រៀប​កិច្ចការ​របស់​អ្នក ហើយ​ជ្រើសរើស​ជម្រើស​របស់​អ្នក​ដោយ​ផ្អែក​លើ​ប្រភេទ​នៃ​ការសម្រេចចិត្ត​នេះ។ [រូប] តើ​អ្នក​នឹង​មើលឃើញ​សញ្ញា​មួយ​ដូច​នេះ​នៅ​ទីណា? ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​ជាពិសេស គឺ​នៅ​ក្នុង​បន្ទប់ ER គឺ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ឪពុក​ខ្ញុំ​ដែល​ជា​វរសេនីយឯក គឺ​ជា​ទស្សនវិទូ​ម្នាក់។ គាត់​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត ផ្នែក​ទស្សនវិជ្ជា។ គាត់​ជា​មនុស្ស​ចូលចិត្ត​គិត។ ខ្ញុំ​មាន​បងប្អូន​ប្រុស​ពីរ​នាក់​ទៀត ម្នាក់​បង​ខ្ញុំ​មួយ​ឆ្នាំ និង​ម្នាក់​ប្អូន​ខ្ញុំ​មួយ​ឆ្នាំ ហើយ​ខ្ញុំ​អាច​នឹង​គិត​ថា ដោយសារ​ខ្ញុំ​ជា​ក្មេងស្រី​តែ​ម្នាក់​គត់ ខ្ញុំ​គឺ​ជា​កូន​សំណព្វ​របស់​ឪពុក​ខ្ញុំ ហើយ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​ចង់​បាន​ពី​ឪពុក ខ្ញុំ​ពិត​ជា​ទទួល​បាន ឬ​ក៏​ខ្ញុំ​បាន​គិត​បែបនេះ។ ខ្ញុំ​អាច​សុំ​ឲ្យ​ឪពុក​ខ្ញុំ​ធ្វើ​អ្វី​មួយ​សម្រាប់​ខ្ញុំ ហើយ​ឃ្លា​ដែល​គាត់​ចូលចិត្ត​និយាយ​នោះ​គឺ “កូន សម្លាញ់ គេ​មិន​ព្យាបាល​ទាហាន​តាម​លំដាប់​ដែល​ពួកគេ​មក​ពី​សមរភូមិ​ទេ”។ ខ្ញុំ​តែងតែ​ស្អប់​ពាក្យ​នោះ​ណាស់។ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​បំពេញ​តម្រូវការ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ នៅ​ពេលណា? ឥឡូវ។ តើ​តាម​លំដាប់​អ្វី​ដែល​ពួកគេ​ព្យាបាល​ទាហាន? មិនមែន​តាម​របៀប​ដែល​អ្នក​បង្ហាញ​មុខ​មុន​ទេ គឺ​តាម​របួស តាម​ភាពធ្ងន់ធ្ងរ។

តើ​អ្នក​ធ្លាប់​បាន​ទៅ​បន្ទប់​សង្គ្រោះបន្ទាន់​ទេ ហើយ​ចាំ​នៅ​ទីនោះ​បួន​ម៉ោង ដោយសារ​តែ​មាន​អ្នក​ត្រូវ​ចូល​មុន​អ្នក ព្រោះ​ពួកគេ​មាន​របួស​ធ្ងន់ធ្ងរ​ជាង​អ្នក? នេះ​ហើយ​ជា​វិធីសាស្រ្ត​ដែល​ខ្ញុំ​ចូលចិត្ត​គិត​អំពី​វា៖ ត្រូវធ្វើ​អ្វីៗ​តាម​លំដាប់​នៃ​ភាពធ្ងន់ធ្ងរ។ បើ​អ្នកជំងឺ P1 ដើរ​ចូល​មក គិលានុបដ្ឋាក​ដែល​ទទួល​ពិនិត្យ​មើល​ភាពបន្ទាន់​នៃ​ការព្យាបាល​នឹង​ផ្ដល់​ឲ្យ​អ្នកជំងឺ​នោះ​នូវ​ស្លាក P1។ វា​ប៉ះពាល់​ដល់​ជីវិត​ឬ​អាច​ស្លាប់។ នៅពេល​មាន​ករណី​មួយ​ដូច​នោះ​ចូល​មក​ដល់​បន្ទប់​សង្គ្រោះបន្ទាន់ តើ​មាន​អ្វី​កើតឡើង? នឹង​មាន​ការផ្តោត​អារម្មណ៍​ទាំងអស់ វា​គ្មាន​អ្វី​ផ្សេងទៀត​ទេ។

តើ​អ្នក​ធ្លាប់​មាន P1 ដើរ​ចូល​មក​ក្នុង​ពិភព​របស់​អ្នក​ទេ? វិបត្តិ​ធ្ងន់ធ្ងរ។ រឿង​មិន​នឹកស្មាន​ដល់​ដែល​អ្នក​មិន​បាន​គ្រោង​ទុក​ថា​រឿង​នោះ​នឹង​កើតឡើង។ វា​មិនមែន​ជា​ចំណែក​មួយ​នៃ​ថ្ងៃ​របស់​អ្នក​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ទម្លាក់​អ្វីៗ​ទាំងអស់​ចោល​សិន ហើយ​ត្រូវ​ដោះស្រាយ​ជាមួយ​វា។ ពិត​ទេ? មាន​រឿង​មិន​នឹក​ស្មាន​ដល់​ដែល​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​យើង​ធ្វើ​ដើម្បី​គាំទ្រ​តម្រូវការ​របស់​ភ្ញៀវ ហើយ​ខ្ញុំ​គិត​ថា រឿង​នោះ​មាន​សារៈសំខាន់ ពីព្រោះ​វា​ជា​មូលហេតុ​ដែល​យើង​នៅ​ទីនោះ។ យើង​ជា​អ្នកដោះស្រាយ​បញ្ហា។ យើង​ត្រូវ​ចេះ​បត់បែន​និង​អាច​ឆ្លើយតប​នឹង​អ្វីៗ​ទាំងនោះ។ បញ្ហា​ប្រឈម​គឺ​ថា អ្វីៗ​ទាំងអស់​មិន​ចូល​មក​ជា P1 ទេ។ ភាគច្រើន វា​អាច​ចូល​មក​ជា P2។ អញ្ចឹង វា​អាច​ក្លាយ​ជា​វិបត្តិ​មួយ បើ​ពេលវេលា​សមល្មម​បាន​កន្លង​ផុត​ទៅ។ បើ​នរណា​ម្នាក់​កំពុង​ហូរ​ឈាម ហើយ​អ្នក​ឲ្យ​គេ​ហូរឈាម​យូរ​គួរ​សម តើ​មាន​អ្វី​កើតឡើង? គេ​នឹង​ក្លាយ​ជា P1។ បើ​អ្នក​ពន្យាពេល​អ្វី​មួយ​យូរ​គួរ​សម ដំបូង​ឡើង​វា​ចាប់ផ្តើម​ជា P2 ទេ តែ​បន្តិច​មក វា​ក៏​ក្លាយ​ជា P1។

យើង​កំពុង​ធ្វើ​រឿង​នោះ​ចំពោះ​ខ្លួន​យើង។ បញ្ហា P3 អាច​ក្លាយ​ជា​បញ្ហា​មួយ បើ​ទុក​ចោល​មិន​បាន​ព្យាបាល។ ប៉ុន្តែ​រឿង​នេះ​គឺ​ថា វា​នឹង​មិនដែល​សម្លាប់​អ្នក​ឡើយ។ P3 មិនមាន​ផល​ប៉ះពាល់​ដល់​គោលបំណង​របស់​អ្នក​ទេ គ្មាន​ផលវិបាក​ទេ។ តើ​ប៉ុន្មាន​ដង​ដែល​អ្នក​កំពុង​ធ្វើ​អ្វី​មួយ​សម្រាប់​ភ្ញៀវ​ម្នាក់ ហើយ​ទូរសព្ទ​ក៏​រោទ៍? អ្នក​មើល ID អ្នកហៅ ហើយ​អ្នក​ក៏​ទុក​ឲ្យ​វា​ចូល​ទៅ​ជា​សារសំឡេង។ តើ​អ្នក​ទទួលស្គាល់​ចំពោះ​ការធ្វើ​រឿង​នោះ​ទេ? ប្រាកដ​ជា​អញ្ចឹង​មែន។ តើ​អ្នក​និយាយ​អ្វី ក្នុង​ខណៈពេល​នោះ? នោះ​ហើយ​ជា P3។ ភ័ព្វ​ដែល​ថា​វា​កាន់តែ​សំខាន់​ជាង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​គឺ​មាន​កម្រិត​ទាប។ វា​មិន​មានន័យថា អ្នក​នឹង​មិន​ហៅ​ទូរសព្ទ​ទៅ​បុគ្គល​នោះ​វិញ​ទេ ប្រាកដ​ជា​មិន​អញ្ចឹង​ទេ។ ប៉ុន្តែ​វា​មានន័យថា អ្នក​កំពុង​ធ្វើ​អ្វីៗ​តាម​លំដាប់​ត្រឹមត្រូវ ផ្ទុយ​នឹង​ករណី​ដែល​អ្នក​ឆ្លើយ​ការហៅ​និង​មិន​បញ្ចប់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។

បន្ទាប់​មក​គឺ P4។ បើ​អ្នក​ចូល​ទៅក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ហើយ​អ្នក​កំពុង​មាន​ការឈឺចាប់​ខ្លះ អ្នក​គួរ​រៀបចំ​ខ្លួន​អង្គុយ​នៅ​ជ្រុង​ណា​មួយ ហើយ​រង់ចាំ​សិន ពីព្រោះ​អ្នក​ជា​មនុស្ស​ចុងក្រោយ​ដែល​ពួកគេ​នឹង​មក​ជួប​ដើម្បី​ពិនិត្យ​មើល។ ស្រដៀង​គ្នា​នេះ​ដែរ មាន​សកម្មភាព​ខ្ជះខ្ជាយ​ពេលវេលា​ដែល​ជា​ប្រភេទ​នៃ​របស់​គ្រប់គ្រង​ការឈឺចាប់​របស់​មនុស្ស​ដូចជា—Facebook, វីដេអូ​អំពី​ឆ្មា, ហ្គេម Solitaire—អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ ហើយ​អ្នក​និយាយ​ទៅ​កាន់​ខ្លួនឯង​ថា ខ្ញុំ​ពិត​ជា​មិន​គួរ​ធ្វើ​រឿង​នេះ​ឥឡូវ​នេះ​ទេ។

នៅពេល​អ្នក​កំពុង​ធ្វើ​ការ​នៅ​ថ្ងៃ​របស់អ្នក​នោះ អ្នក​ត្រូវ​មាន​ប្រព័ន្ធ​មួយ​ដែល​អ្នក​អាច​បែងចែក​កម្រិត​បន្ទាន់​នៃ​កិច្ចការ​របស់​អ្នក។ នេះ​គឺ​ទីមួយ, នោះ​គឺ​ទីពីរ, ហើយ​នេះ​គឺ​ទីបី។ អ្នក​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ទាំងនោះ​ឲ្យ​ហើយ អញ្ចឹង នៅពេល​អ្នក​មាន​កាលវិភាគ​ពេលវេលា អ្នក​នឹង​មិន​ចាំបាច់​និយាយ​ថា​អ្វី​ត្រូវ​ធ្វើ​បន្ទាប់​ទៀត​ទេ។ អ្នក​ដឹង​ហើយ​ថា​មាន​អ្វី​ត្រូវ​ធ្វើ​បន្ទាប់ រួច​ហើយ​អ្នក​នឹង​អាច​ប្រតិបត្តិ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ជា​ថ្មី​ម្តងទៀត បើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​អំពី​ថា​តើ​ឧបករណ៍​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​បាន​ល្អប្រសើរ​ប៉ុណ្ណា ព្រមទាំង​ប្រតិបត្តិ​ក្នុង​ខណៈនោះ និង​បែងចែង​កម្រិត​នៃ​ភាពបន្ទាន់​លើ​កិច្ចការ​ទាំងនោះ នុះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​សមស្រប​សម្រាប់​ខ្លួនឯង។

ឈ្លើង​ផលិតភាព​បន្ទាប់ ឈ្លើង​ផលិតភាព​ទីបី​គឺ​អន្ទាក់​ពី​មនុស្ស។ ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​នៅ​ក្នុង​ធុរកិច្ច​នេះ​ដែល​អ្នក​ចំណាយ​ពេលវេលា​ជាមួយ​សកម្មភាព​ភ្ជាប់​បណ្តាញ ពិត​មែន​ហើយ ជាមួយ​ភ្ញៀវ។ អ្នក​មាន​បំណង​ប្រកប​ដោយ​ចេតនា​យ៉ាង​ខ្លាំង​ក្នុង​ការ​ចំណាយ​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​គិត​ថា ជាទូទៅ មាន​មនុស្ស​ជាច្រើន​មាន​ចិត្ត​ល្អ​ពេក​ជាមួយ​ពេលវេលា​របស់​ពួកគេ។ ពួកគេ​មិន​ប្រាកដ​ជា​មាន​លទ្ធភាព​ដាក់​របង​ព័ទ្ធ​ពេលវេលា​របស់​ពួកគេ និង​ការពារ​វា​ពី​អ្នកដទៃ​ឡើយ។ ពួកគេ​មាន​ពេលវេលា​ទំនេរ​ច្រើន​ពេក​សម្រាប់​អ្នកដទៃ ហើយ​តែងតែ​និយាយ​ថា បាទ/ចាស នៅពេល​នរណា​ម្នាក់​ព្យាយាម​ទាមទារ​ពេលវេលា​របស់​ពួកគេ។ ខ្ញុំ​មិន​និយាយ​ថា អ្នក​មិន​អាច​រួសរាយ​រាក់ទាក់​នោះ​ទេ។ ខ្ញុំ​មិន​និយាយ​ថា... អ្នក​ពិត​ជា​ត្រូវ​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង។ អ្វីៗ​ទាំងអស់​នោះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់។ ខ្ញុំ​នឹង​ពន្យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​មានន័យ​ដោយ​បង្ហាញ​ជា​ឧទាហរណ៍។ កាល​ពី​បីឆ្នាំ​មុន ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន National Speakers Association (សមាគម​វាគ្មិន​ជាតិ)។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​មនុស្ស 3.000នាក់ ដូច​ខ្ញុំ នៅ​ក្នុង​សន្និបាត​មួយ​ទេ? គួរ​ឲ្យ​ខ្លាច​ណាស់, គ្រប់គ្នា​ព្យាយាម​និយាយ ហើយ​គ្មាន​នរណា​ចង់​ស្តាប់​ទេ។ យើង​មាន​ការប្រជុំ​របស់​យើង ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន។ ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការ​ទទួល​ភារកិច្ច​នេះ; វា​ជា​កិត្តិយស​មួយ។ វា​ជា​តំណែង​ស្ម័គ្រចិត្ត។ ខ្ញុំ​ក៏​បាន​ទទួល​យក​តំណែង​នេះ​ដោយ​ស្ម័គ្រចិត្ត។

នៅពេល​ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន ខ្ញុំ​បាន​ចាប់ផ្តើម​ទទួល​អ៊ីមែល​ពី​មនុស្ស​ទាំងឡាយ។ ខ្ញុំ​ទទួល​អ៊ីមែល​ប្រហែល 25 ក្នុង​មួយ​សប្តាហ៍ ពី​សមាជិក​របស់​យើង ដែល​ស្នើសុំ​ឲ្យ​ខ្ញុំ​ជួយ​ពួកគេ, ពួកគេ​ចង់​បាន​ដំបូន្មាន​ពី​ខ្ញុំ។ តើ​អ្នក​អាច​ពិនិត្យ​មើល​វីដេអូ​នេះ​ឲ្យ​ខ្ញុំ​បាន​ទេ? សូម​ជួយ​ខ្ញុំ​ពិនិត្យ​មើល​គេហទំព័រ​នេះ​ឲ្យ​ខ្ញុំ​ផង​បាន​ទេ? តើ​អ្នក​អាច​ជួយ​ខ្ញុំ​ដោយ​អនុគ្រោះ​បាន​ទេ​ក្នុង​ការ​ពិនិត្យ​មើល​ខិត្តបណ្ណ​របស់​ខ្ញុំ និង​ផ្តល់​ដំបូន្មាន​ខ្លះ​ដល់​ខ្ញុំ? ខ្ញុំ​នឹង​និយាយ​ថា ប្រាកដ​ជា​បាន។ ហើយ​ខ្ញុំ​និយាយ​ថា ពិត​ជា​បាន ខ្ញុំ​នឹង​ជិះ​យន្ដហោះ​ក្នុង​ពេល​ពីរ​សប្តាហ៍​ទៀត ដើម្បី​ទៅ New Orleans។ ខ្ញុំ​នឹង​ទុក​ពេល 10នាទី ក្នុង​ប្រតិទិន​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មើល​វីដេអូ​របស់​អ្នក។ តើ​អ្នក​ដឹង​ទេ ជាក់ស្ដែង មាន​គេ​តវ៉ា​ដាក់​ខ្ញុំ។ “ពីរ​សប្តាហ៍?” ពួកគេ​នឹង​និយាយ​ថា “ខ្ញុំ​ត្រូវ​ប្រគល់​វា​ជូន​និពន្ធនាយក​របស់​ខ្ញុំ​នៅ​ថ្ងៃស្អែក។” ខ្ញុំ​កំពុង​គិត​ថា សូម​អធ្យាស្រ័យ បើ​ខ្ញុំ​ចំណាយ​ពេល​ទាំងអស់​របស់​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​នេះ​សម្រាប់​អ្នកដទៃ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ធុរកិច្ច​របស់​ខ្ញុំ? វា​អាច​នឹង​ធ្លាក់​ចុះ។ ហើយ​ជា​រឿង​គាប់ជួន​គួរ​ឲ្យ​អស់​សំណើច មាន​អតីត​ប្រធាន​មួយ​ចំនួន​មុខ​ខ្ញុំ​បាន​និយាយ​ថា “អ្នក​គួរ​រៀបចំ​ធុរកិច្ច​របស់​អ្នក​ឲ្យ​រួចរាល់​ដើម្បី​ត្រៀម​ទទួល​ផលប៉ះពាល់​ក្នុង​ឆ្នាំ​ដែល​អ្នក​ធ្វើ​ជា​ប្រធាន”។ ខ្ញុំ​គិត​ថា អញ្ចឹង​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។ វា​មិនមែន​ថា ខ្ញុំ​មិន​មាន​ឆន្ទៈ​ជួយ​អ្នក​ទេ; គ្រាន់តែ​ថា វា​ចាំបាច់​ត្រូវ​ស្ថិត​នៅ​តាម​លំដាប់​នៃ​ភាពសំខាន់ ផ្អែក​លើ​អ្វី​ដែល​ល្អ​សម្រាប់​ការរីក​ចម្រើន​នៃ​ក្រុមហ៊ុន​របស់​ខ្ញុំ។ នោះ​គ្រាន់តែ​ជា​អ្វី​មួយ​ដែល​អ្នក​ត្រូវ​គិត​ពី​វា​ប៉ុណ្ណោះ នៅពេល​អ្នក​កំពុង​កំណត់​ព្រំដែន​ជុំវិញ​ពេលវេលា​របស់​អ្នក។ តើ​អ្នក​អាច​មិន​ប្រើ​ពាក្យ​ថា “ទេ” ដោយ​របៀប​ណា ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​មួយ​ដូចនេះ?

ចូរ​ឈប់​ដាក់​តម្រូវការ​របស់​គ្រប់គ្នា​នៅ​ខាងមុខ​ខ្លួន​អ្នក​ទៀត​ទៅ។ ខ្ញុំ​មិន​និយាយ​ថា មិន​ត្រូវ​មាន​ចិត្ត​ល្អ​ទេ ឬ​ក៏​មិន​ត្រូវ​រួសរាយ​រាក់ទាក់​នោះ​ទេ; ខ្ញុំ​គ្រាន់តែ​និយាយ​ថា ត្រូវ​ប្រាកដ​ថា ពេលវេលា​របស់​អ្នក​គឺ​មាន​សារៈសំខាន់​ជាង​អ្វី​ផ្សេងទៀត​ដែល​គ្រាន់តែ​ជា​រឿង​បន្ថែម។ ទីពីរ ចូរ​ចរចា។ ត្រូវ​ស្មោះត្រង់​អំពី​អ្វី​ដែល​មាន​នៅលើ​ចាន​របស់​អ្នក ហើយ​ពិភាក្សា​អំពី​អាទិភាព។ ប្រហែល​ជា​អ្នក​មិន​ចាំបាច់​ក្លាយ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ទេ។ ប្រហែល​ជា​អ្នក​អាច​និយាយ​ថា ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ក្នុង​ការ​បម្រើ​ជា​ទីប្រឹក្សា។

ខ្ញុំ​ទទួល​បាន​សំណើ​គ្រប់​បែប​យ៉ាង​ពី​មនុស្ស​ទាំងឡាយ—ពួកគេ​ចង់​ប្រកាស​ជា​ភ្ញៀវ​លើ​កំណត់ហេតុ​បណ្ដាញ​របស់​ខ្ញុំ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ផ្សព្វផ្សាយ​អំពី​ការខំប្រឹង​ខ្នះខ្នែង​ខាង​ពាណិជ្ជកម្ម​ជាក់លាក់​របស់​ពួកគេ​ជូន​ដល់​អ្នកអាន​របស់​ខ្ញុំ។ បើ​គ្រប់​ខណៈ ខ្ញុំ​ចំណាយ​ពេល​ឃោសនា​និង​ជួយ​ឲ្យ​ធុរកិច្ច​របស់​អ្នកផ្សេង​រីកចម្រើន តើ​មាន​អ្វី​កើតឡើង​ចំពោះ​ធុរកិច្ច​របស់​ខ្ញុំ? វា​កំពុង​ដក​និង​យក​ពេលវេលា​អស់​ហើយ។ អ្នក​ត្រូវ​តែ​អាត្មានិយម​បន្តិច​ជាមួយ​ពេលវេលា​របស់​អ្នក​នៅ​ក្នុង​ករណី​ទាំងនោះ ហើយ​រក​មើល​ថា​តើ​អ្វី​កំពុង​រួមចំណែក​ដល់​សមតុល្យ​នៃ​ធុរកិច្ច​របស់​អ្នក និង​អ្វី​មិន​រួមចំណែក? ប្រហែល​ជា​អ្នក​អាច​សម្របសម្រួល​បាន។ តើ​អ្នក​អាច​ផ្តល់​ជម្រើស​ផ្សេង​បាន​ទេ? ចូរ​និយាយ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​និង​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន។ តើ​មាន​អ៊ីមែល​ប៉ុន្មាន​ដែល​អ្នក​ទទួល​ពី​មនុស្ស​ដែល​និយាយ​ថា តើ​ខ្ញុំ​អាច​សុំ​គំនិត​យោបល់​ពី​អ្នក​បាន​ទេ? ឱ​លោកម្ចាស់ ខ្ញុំ​ទទួល​បាន​សំណើ​ដូចនោះ​ប្រហែល 10 ជា​រៀងរាល់​សប្តាហ៍។ តើ​ខ្ញុំ​អាច​អញ្ជើញ​អ្នក​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​បាន​ទេ? ខ្ញុំ​មិន​ទាំង​មាន​ពេល​ទំនេរ​សម្រាប់​អាហារ​ថ្ងៃត្រង់​ច្រើន​ផង។ អញ្ចឹង ការសម្របសម្រួល​គឺ​ត្រូវ​ផ្ញើ​ឲ្យ​ខ្ញុំ​នូវ​សំណួរ​ចំនួន​បី​ដែល​អ្នក​មាន ហើយ​ខ្ញុំ​នឹង​សប្បាយ​រីករាយ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំងនោះ​តាម​អ៊ីមែល។ បន្ទាប់​មក យើង​អាច​រៀបចំ​ការសន្ទនា​រយៈពេល 5 ឬ 10នាទី។ សូម​ទាយ​មើល តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពិត​ជា​ធ្វើ​រឿង​នេះ។ មិន​ច្រើន​ណាស់​ទេ។ ខ្ញុំ​ផ្តល់ជូន ហើយ​បើ​ពួកគេ​មិន​អាច​ធ្វើ​រឿង​នោះ​បាន​ទេ អញ្ចឹង​នោះ​មិនមែន​ជា​បញ្ហា​របស់​ខ្ញុំ​ទេ។

ចូរ​កុំ​សន្មត​អំពី​កាលបរិច្ឆេទ​កំណត់។ នៅពេល​ពួកគេ​ស្នើ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ឲ្យ​ពួកគេ តើ​ពេល​ណា​ដែល​យើង​សន្មត​ថា​ពួកគេ​ចង់​មានន័យ? ថ្ងៃនេះ។ តើ​ពេលខ្លះ ពួកគេ​ចង់​មានន័យថា នៅថ្ងៃនេះ? ប្រាកដ​ហើយ។ តើ​ពួកគេ​តែងតែ​ចង់​មាន​ន័យថា នៅ​ថ្ងៃនេះ? ទេ។ ប៉ុន្តែ​ភាគច្រើន យើង​មិន​និយាយ​ថា “តើ​ខ្ញុំ​អាច​ប្រគល់​វា​ជូន​អ្នក​នៅ​ថ្ងៃ​ចន្ទ​បាន​ទេ?” ហើយ​ត្រូវ​មាន​សន្ទនា​សាមញ្ញ​បំផុត។

រឿង​បន្ទាប់ យើង​អាច​ព្យាយាម​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល។ យើង​អាច​ព្យាយាម​កាត់​បន្ថយ​វិសាលភាព​នៃ​កិច្ចការ​មួយ។ យើង​អាច​ក្រឡេក​មើល​លើ​ការអប់រំ។ តើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​មួយ​ដែល​ល្អ​ចំពោះ​នរណា​ម្នាក់​មួយ​ដង រួច​ហើយ ពួកគេ​គិត​ថា​នោះ​ជា​ការងារ​របស់​អ្នក​ឬ​ទេ? តើ​ធ្លាប់​មាន​រឿងនោះ​កើត​ឡើង​ចំពោះ​អ្នក​ទេ? ពេលខ្លះ យើង​ត្រូវ​ប្រាប់​ពួកគេ​ឲ្យ​ដឹង​អំពី​របៀប​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ។ នេះ​ជា​កន្លែង​ដែល​ត្រូវ​ស្វែងរក​ព័ត៌មាន​នោះ។

ខ្ញុំ​បាន​រក្សាទុក​មួយ​ចុងក្រោយ​នេះ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ដូច​ខ្ញុំ គឺ​ជា​អ្នកប្រតិបត្តិ​កម្រិត​ខ្ពស់។ ពេល​ខ្លះ យើង​ធ្វើ​អ្វីៗ​ពីព្រោះ​យើង​ចង់​ឲ្យ​មនុស្ស​ទាំងឡាយ​គិត​ថា​យើង​គឺ​ជា​មនុស្ស​វៃឆ្លាត​ណាស់ មាន​ការរៀបចំ​ល្អ​ណាស់ និង​សំខាន់​ណាស់។ បើ​អ្នក​ពិនិត្យ​មើល​ប្រតិទិន​របស់​អ្នក ហើយ​វា​សុទ្ធ​តែ​ស្នាមឆ្នូត​ពណ៌ខៀវ​នៃ​ភាពមិនទំនេរ ពេល​ខ្លះ​អ្នក​ត្រូវ​ថយក្រោយ និង​វាយតម្លៃ​ថា​តើ​ជាក់ស្ដែង អ្នក​ត្រូវ​ទទួល​បន្ទុក​លើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ​ឬ​ក៏​អត់។ ខ្ញុំ​បាន​ធ្វើ​រឿង​នេះ​ចំពោះ​ខ្លួនឯង​ជាច្រើន​ឆ្នាំ​កន្លង​មក ហើយ​ខ្ញុំ​បាន​ពិនិត្យ​មើល​ថយក្រោយ​វិញ​និង​និយាយ​ថា នោះ​គ្រាន់តែ​ជា​រឿង​ពាក់ព័ន្ធ​នឹង “ភាពអញ” ប៉ុណ្ណោះ។ តើ​អ្នក​ធ្លាប់​បាន​និយាយ​ថា បាទ/ចាស​ចំពោះ​អ្វី​មួយ រួច​ហើយ​អ្នក​គិត​ថា ឆោត​ល្ងង់, ឆោត​ល្ងង់, ឆោត​ល្ងង់​ទេ? អ្នក​ពិត​ជា​ត្រូវ​ធ្វើ​ការសម្រេចចិត្ត។ អ្នក​អាច​ឆ្លុះបញ្ចាំង​អំពី​រឿង​នេះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ កន្លែង​ណា​ដែល​អ្នក​ត្រូវ​ចាប់ផ្ដើម​ធ្វើ​អ្វីៗ, ឈប់​ធ្វើ​អ្វីៗ និង​បន្ត​ធ្វើ​អ្វីៗ, ដើម្បី​បញ្ឈប់​មនុស្ស​ដទៃ​ពី​ការដណ្ដើម​យក​ពេលវេលា​របស់​អ្នក ដោយ​ផ្ដល់​ផល​ត្រឡប់​មក​វិញ​តិចតួច​បំផុត​សម្រាប់​ធុរកិច្ច​ជាក់លាក់​របស់​អ្នក?

មួយ​ចុងក្រោយ​គឺ​សត្រូវ Energy (ថាមពល) គឺ​ជា​អ្វីៗ​ដែល​នឹង​បឺត​យក​ ទាម​យកថាមពល​ចេញ​ពី​អ្នក​តែ​ម្ដង។ ចំពោះ​ខ្ញុំ ទាំងនោះ​គឺ​ជា​របស់​ដែល​ឲ្យ​ផល​ទាប​បំផុត​លើ​ការវិនិយោគ​សម្រាប់​ធុរកិច្ច​របស់​អ្នក។ អ្នក​ទាំងអស់​គ្នា​ធ្លាប់​ឮ​ពាក្យ ROI ហើយ។ គ្រប់​គ្នា​ប្រើ ROI។ ខ្ញុំ​ចូលចិត្ត​ប្រើ​ពាក្យ PROI។ តើ​អ្វី​ជា Personal Return On Investment (ផល​ផ្ទាល់ខ្លួន​ពី​ការវិនិយោគ)? អ្វីៗ​ទាំងអស់​ដែល​អ្នក​ទទួល​បាន​ពី​ក្រុមហ៊ុន​របស់​អ្នក​តាម​របៀប​ជា​ប្រាក់​បៀវត្សរ៍, ប្រាក់​រង្វាន់​បន្ថែម​របស់​អ្នក, ការបណ្តុះបណ្តាល, ការមក​ចូលរួម​ព្រឹត្តិការណ៍​ដូច​នេះ, ការវិនិយោគ​ទាំងអស់ ធៀប​នឹង​ផល​ដែល​អ្នក​ទទួល​ពី​អ្វីៗ ដែល​អ្នក​ចំណាយ​ពេលវេលា​របស់​អ្នក។

តើ​អ្វី​ដែល​អ្នក​និយាយ​ថា​ជា​ធុង​បំណងប្រាថ្នា​បី​របស់​អ្នក? ខ្ញុំ​ប្រើ​ពាក្យ​នេះ​ដើម្បី​កំណត់​ន័យ​របស់​ចំនួន​បី​យ៉ាង​ដែល​ពិត​ជា​កំពុង​ជំរុញ​លទ្ធផល​សម្រាប់​ធុរកិច្ច​របស់​អ្នក។ បើ​អ្នក​ត្រូវ​និយាយ​ថា​ហេតុអ្វី​ខ្ញុំ​នៅ​ទីនេះ តើ​អ្វី​ជា​ការទទួលខុសត្រូវ​សំខាន់ៗ​បី នោះ​ជា​អ្វី​ដែល​យើង​ហៅ​ថា​ធុង​បំណងប្រាថ្នា (Bucket)? គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ ត្រូវ​ចូល​ក្នុង​ធុង​បំណងប្រាថ្នា​មួយ​ក្នុង​ចំណោម​បំណងប្រាថ្នា​ទាំងបី​នោះ បើ​ពុំ​នោះ វា​ជា​ការខ្ជះខ្ជាយ​ពេលវេលា​របស់​ខ្ញុំ—ក្នុង​ធុរកិច្ច​របស់​ខ្ញុំ និង​ក្នុង​ធុរកិច្ច​របស់​អ្នក។ មាន​របស់​បី​យ៉ាង​ដែល​ពិត​ជា​សំខាន់​ខ្លាំង ដែល​ខ្ញុំ​អាច​និយាយ​ថា​នឹង​ជំរុញ​ឲ្យ​មាន​លទ្ធផល​ពី​ធុរកិច្ច​របស់​អ្នក ព្រមទាំង​ជួយ​អ្នក​ឲ្យ​រីកចម្រើន។

ដំបូង ខ្ញុំ​ជា​អ្នកបង្កើត​ម៉ាក​ឬ​យីហោ។ តើ​អ្នក​អាច​និយាយ​បាន​ទេ​ថា នៅក្នុង​ធុរកិច្ច​របស់​អ្នក វា​មាន​សារៈសំខាន់​ដែល​ត្រូវ​បង្កើត​ម៉ាក​ឬ​យីហោ​មួយ, អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ? ខ្ញុំ​បាន​ចំណាយ​ពេល​ធ្វើ​រឿង​ផ្សេងៗ​ដូចជា​ការសរសេរ​សៀវភៅ។ តើ​អ្នក​គិត​ថា​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​បណ្ដាញ​សង្គម អាច​មាន​សារៈសំខាន់​សម្រាប់​អ្នក​ទេ? ចុះ​ចំពោះ​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ, ការនិពន្ធ, ភាពមាន​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​និង​ការបោះពុម្ពផ្សាយ ដែល​សំខាន់​ចំពោះ​ឧស្សាហកម្ម​របស់​អ្នក? តើ​អតិថិជន​របស់​អ្នក​ជាក់ស្ដែង​អង្គុយ​និង​អាន​នៅ​កន្លែង​ណា? ការបង្កើត​ម៉ាក​ឬ​យីហោ​មាន​សារៈសំខាន់​ណាស់។

រឿង​ទី​ពីរ ម៉ាខេធីង​គឺ​ពិត​ជា​សំខាន់​ចាំបាច់​ណាស់ ព្រោះ​ថា បើ​អ្នក​មិន​ផ្តោត​លើ​ការទទួល​បាន​ភ្ញៀវ​ថ្មីៗ​និង​ការរក្សា​ភ្ញៀវ​ដែល​អ្នក​មាន នោះ​អ្នក​មិន​អាច​ជំរុញ​ឲ្យ​ភាពចំណេញ​បាន​ឡើយ។ ខ្ញុំ​គឺ​ជា​អ្នកបង្កើត​ភ្លៀង គឺ​ជា​អ្នក​រក​ធុរកិច្ច​ថ្មីៗ ជា​អ្នក​បង្កើត​ជោគជ័យ។ គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ត្រូវ​វិល​ក្នុង​រង្វង់​នៃ​ការជំរុញ​ឲ្យ​មាន​ចំណូល​ដល់​ក្រុមហ៊ុន​របស់​ខ្ញុំ។

ចុងក្រោយ ជើង​ទីបី​នៃ​ជើងម៉ា​នោះ​គឺ​ថា អ្នក​គឺ​ជា​អ្នកសិក្សា ជា​អ្នកជំនាញ​ផ្ដោត​លើ​ប្រធានបទ។ អ្នក​មាន​ចំណេះដឹង​អំពី​ផលិតផល។ ក្នុង​នាម​ជា​អ្នកបង្កើត​ម៉ាក​ឬ​យីហោ, ជា​អ្នក​ម៉ាខេធីង, ជា​អ្នក​មាន​ទេពកោសល្យ​ក្នុង​ស្ថាប័ន គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ត្រូវ​ចាត់ចូល​ក្រោម​របស់​ទាំងនោះ​ណា​មួយ។ ឧទាហរណ៍ ក្នុង​ធុរកិច្ច​របស់​យើង យើង​ធ្វើ​លិខិតដំណឹង។ យើង​ធ្លាប់​ធ្វើ​វា​ជា​រៀងរាល់​ខែ ប៉ុន្តែ​ឥឡូវ យើង​ធ្វើ​វា​រៀងរាល់​សប្តាហ៍ ពីព្រោះ​អតិថិជន​របស់​យើង​មាន​តម្លៃ​បន្ថែម​ក្នុង​ការ​ទទួល​វា។ តើ​អ្នក​គិត​ថា វា​ជា​ការប្រើ​ពេល​របស់​ខ្ញុំ​ដ៏​ល្អ​ទេ ក្នុង​ការ​សរសេរ​អត្ថបទ​ក្នុង​លិខិតដំណឹង? តើ​អ្នក​គិត​ថា ក្នុង​នាម​ជា​អ្នកបង្កើត​ម៉ាក​ឬ​យីហោ ជា​អ្នកមាន​ទេពកោសល្យ នោះ​ជា​ការប្រើ​ពេល​របស់​ខ្ញុំ​ដ៏​ល្អ​ទេ? ពិត​ប្រាកដ​ណាស់។ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ 20 ទៅ 30នាទី រៀងរាល់​សប្តាហ៍ ដើម្បី​សរសេរ​អត្ថបទ​នេះ។ តើ​អ្នក​គិត​ថា វា​ជា​ការប្រើ​ពេល​របស់​ខ្ញុំ​ដ៏​ល្អ​ទេ​ក្នុង​ការ​ប្រមូល​ទំនាក់ទំនង​ទុក​ក្នុង​កម្មវិធី​សម្រាប់​ការទាក់ទង​ខ្ជាប់ខ្ជួន, ក្នុង​ការ​ពិនិត្យ​តំណភ្ជាប់, ក្នុង​ការ​រើស​បញ្ជី​មួយ, ក្នុង​ការ​ចំណាយ​សម្រាប់​ការចាប់ផ្ដើម​ដំបូង? តើ​អ្នក​គិត​ថា នោះ​ជា​ការប្រើ​ពេល​របស់​ខ្ញុំ​ដ៏​ល្អ​ទេ? ទេ មិន​ល្អ​ទេ ពីព្រោះ​វា​មិន​ស្ថិត​ក្នុង​ធុង​បំណងប្រាថ្នា​ណា​មួយ​ក្នុង​ចំណោម​ធុង​ទាំងបី​នោះ​ទេ។ ហើយ​វា​មិន​មែន​ដោយសារ​ថា វា​មិនមែន​ជា​ការងារ​របស់​ខ្ញុំ​ទេ។ តើ​អ្នក​គិត​ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​វា​ទេ? ប្រាកដ​ណាស់ ហើយ​នោះ​ជា​បញ្ហា​ចំពោះ​អ្នកប្រតិបត្តិ​កម្រិត​ខ្ពស់ ពីព្រោះ​អ្នក​អាច​ធ្វើ​បាន។ ប៉ុន្តែ​យើង​មិនមាន​គុណវុឌ្ឍិ​និង​សមត្ថភាព​វិសេស​ក្នុង​ការ​ធ្វើ​រឿង​នោះ​ទេ។ មាន​អ្នក​ផ្សេងទៀត, អ្នក​អាច​ប្រើ Guru.com, Elance.com ឬ Fiverr.com និង​ជួល​គេ​ឲ្យ​ធ្វើ​កិច្ចការ​ប្រចាំ​រាល់ថ្ងៃ​ខ្លះ​ក្នុង​ចំណោម​នេះ។ តាម​ពិត ខ្ញុំ​គិត​ថា វា​ជា​អំពើ​ដែល​នាំ​មក​នូវ​ផល​អាក្រក់​ចំពោះ​ខ្លួន​ខ្ញុំ និង​ក្រុមការងារ​ខ្ញុំ បើ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​រឿង​ទាំងនោះ។ វា​នឹង​រារាំង​ខ្ញុំ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ចំណូល​ដល់​ក្រុមហ៊ុន​ខ្ញុំ ហើយ​នៅ​ទីបំផុត​ត្រូវ​បង់​ប្រាក់​បៀវត្សរ៍​ដល់​មនុស្ស​ទាំងនោះ។ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ថា​អ្វី​ជា​ធុង​បំណងប្រាថ្នា​ទាំងបី​នោះ ព្រមទាំង​គិត​អំពី​របស់​ទាំងឡាយ​ណា​ដែល​ស៊ី​ពេលវេលា​របស់​អ្នក ហើយ​សូម​សួរ​ខ្លួន​ឯង​ថា តើ​កន្លែង​ណា​ដែល​មិន​ផ្ដល់​ផល​ផ្ទាល់ខ្លួន​ខ្ពស់​ពី​ការវិនិយោគ​សម្រាប់​របស់​ទាំងនោះ?

ចំណុច​ចុងក្រោយ ហើយ​យើង​នឹង​បិទ​បាឋកថា​នេះ គឺ​ត្រូវ​គិត​អំពី​កម្រិត​ថាមពល​របស់​អ្នក។ តើ​មាន​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ភ្ញាក់​ពី​ព្រឹកព្រហាម? នេះ​ជា​គំនូសតាង​ថាមពល​របស់​ខ្ញុំ។ បើ​ខ្ញុំ​ត្រូវ​គូស​វា ហើយ​អ្នក​អាច​គូស​គំនូសតាង​ថាមពល​របស់​អ្នក តើ​មាន​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​អ្នក​ទំនង​ជា​ដូច​ខ្ញុំ មិនមែន​ជា​មនុស្ស​ភ្ញាក់​ពី​ព្រឹកព្រហាម? អ្នក​ដែល​ភ្ញាក់​ពី​ព្រឹកព្រហាម​ចូល​មក ពួកគេ​កំពុង​មាន​ថាមពល​ខ្ពស់ ហើយ​យើង​ដែល​ជា​មនុស្ស​មិន​ចូលចិត្ត​ភ្ញាក់​ពី​ព្រឹកព្រហាម​នឹង​គិត​ថា មិន​ទាន់​រួច​ទេ, មិន​ទាន់​រួច​ទេ, វា​មិន​ទាន់​ដល់​ពេល​ទេ។ ឧបាយ​នោះ​គឺ​ថា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​អំពី​អំឡុងពេល​ដែល​អ្នក​មាន​ថាមពល​កំពូល។ មិត្តភក្តិ​របស់​ខ្ញុំ​គឺ David Ethel គាត់​ជា​អ្នក​ដែល​ភ្ញាក់​ពី​ព្រឹកព្រហាម​ម្នាក់ ហើយ​ខ្ញុំ​គិត​ថា គាត់​ប្រហែល​ជា​បាន​បញ្ចប់​អ្វីៗ​ជាច្រើន​ត្រឹម​ម៉ោង​ប្រាំបី ជាង​មនុស្ស​ភាគច្រើន​អាច​ធ្វើ​បាន​ពេញ​មួយ​ថ្ងៃ។ បញ្ហា​ប្រឈម​គឺ​ថា នៅពេល​យើង​ស្ថិត​នៅ​កម្រិត​កំពូល​នៅ​ទីនេះ ខួរក្បាល​របស់​យើង​មាន​សមត្ថភាព​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ ភារកិច្ច​សំខាន់ៗ, រឿង​ដែល​ពិបាក, រឿង​ដែល​ស្មុគស្មាញ។ បើ​មាន​អ្វី​មួយ​អាច​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​កន្លះម៉ោង​ធ្វើ​នៅ​ថ្ងៃនេះ​ក្នុង​អំឡុងពេល​ដែល​ខ្ញុំ​មាន​ថាមពល​ខ្ពស់ តើ​រយៈពេល​ប៉ុន្មាន​ដែល​ខ្ញុំ​នឹង​ចំណាយ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ដាក់​ក្បាលចុះ​នៅ​លើ​តុ ហើយ​គេង​មួយ​ស្របក់? មួយ​ម៉ោង។ តើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​នឹង​និយាយ​ថា ខ្ញុំ​នឹង​ធ្វើ​វា​បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់? តើ​វា​ឲ្យ​ផល​យ៉ាង​ម៉េច​ដែរ? បន្ទាប់​មក អ្នក​មិនមាន​ថាមពល​ដើម្បី​ធ្វើ​វា​ទេ។

អញ្ចឹង នេះ​ជា​បញ្ហា​ប្រឈម។ នៅពេល​យើង​ស្ថិត​ក្នុង​ពេលវេលា​ចម្បង​របស់​យើង នៅពេល​យើង​ពិត​ជា​មាន​សតិដឹង​ខ្ពស់ ហើយ​យើង​មាន​ថាមពល​ខ្ពស់ តើ​យើង​មាន​អារម្មណ៍​ដូចម្ដេច? យើង​មាន​អារម្មណ៍​អស្ចារ្យ។ អញ្ចឹង តើ​យើង​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការធ្វើ​ការងារ? គ្មាន​អ្វី​ក្នុង​ចំណោម​របស់​ដែល​រញ៉ែរញ៉ៃ​ខ្លាំង​ទាំងនោះ​ទេ។ គ្មាន​អ្វី​ក្នុង​ចំណោម​នោះ​ទេ។ គ្មាន​អ្វី​ក្នុង​ចំណោម​របស់​ទាំងនោះ​ទេ។ នោះ​ជា​ពេល​ដែល​យើង​ចង់​ធ្វើ​កិច្ចការ​សប្បាយៗ​ទាំងអស់​នោះ។ ហើយ​នៅពេល​យើង​មាន​អារម្មណ៍​ថា ថាមពល​របស់​យើង​ធ្លាក់ចុះ យើង​ក៏​និយាយ​ថា ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​កិច្ចការ​សំខាន់​នោះ​ហើយ។ មនុស្ស​ជាច្រើន​មាន​ភាពមិនត្រូវគ្នា​សោះ​រវាង​កិច្ចការ​ដែល​ពួកគេ​កំពុង​ធ្វើ និង​ពេលវេលា​ដែល​ពួកគេ​ប្រើ​ដើម្បី​ធ្វើ​ពួកវា។ អ្នក​ត្រូវ​គិត​ថា​តើ​អ្នក​ជា​មនុស្ស​ភ្ញាក់​ពី​ព្រឹកព្រហាម​ទេ។ អ្នក​ត្រូវ​ដាក់​ច្រវាក់​ខ្លួន​អ្នក​ជាប់​ជាមួយ​នឹង​តុ​របស់​អ្នក ហើយ​ឲ្យ​ខ្លួន​អ្នក​ធ្វើ​រឿង​ដែល​រញ៉េរញ៉ៃ​ទាំងនោះ ដែល​អ្នក​មិន​ចង់​ធ្វើ បន្ទាប់​មក នៅពេល​អ្នក​ធ្វើ​រឿង​ដែល​ពិត​ជា​លំបាក​រួចហើយ តើ​ពេលវេលា​នៅសល់​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​នឹង​មាន​លក្ខណៈ​យ៉ាង​ម៉េច​ទៅ? ពិតជា​ស្រស់ស្អាត​ណាស់ មែន​ទេ? ខ្ញុំ​ចង់​ឲ្យ​អ្នកទាំងអស់​គ្នា​គិត​អំពី​ឈ្លើង​ទាំងបួន​នេះ៖ បច្ចេកវិទ្យា​របស់​អ្នក, ខ្លួន​អ្នក, អ្នកដទៃ និង​ថាមពល​របស់​អ្នក។ ខ្ញុំ​ចង់​និយាយ​ថា សំខាន់​បំផុត​នោះ តើ​អ្វី​ជា​គោលបំណង​ទី​មួយ​របស់​យើង? គោលបំណង​ទី​មួយ​របស់​យើង​គឺ​ចំណាយ​ពេលវេលា​ជាមួយ​ភ្ញៀវ​របស់​យើង និង​ធ្វើ​អ្វីៗ​ដែល​ពិត​ជា​បង្កើត​លទ្ធផល។ ខ្ញុំ​គិត​ថា បើ​យើង​កម្ចាត់​ឈ្លើង​ទាំងនោះ​បាន... យើង​អាច​សន្សំសំចៃ​ពេលវេលា​បន្តិច, ចេញ​ពី​ការិយាល័យ​បាន​មុន​បន្តិច, នៅក្បែរ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើប​បាន​ច្រើន​បន្តិច និង​ចំណាយ​ពេល​ច្រើន​ថែម​ទៀត​ជាមួយ​អតិថិជន​របស់​យើង។

Laura Stack, MBA
Laura Stack, MBA
13 ឧសភា 2020

ការដោះស្រាយការបាត់បង់ពេលវេលាលើផលិតកម្ម និងរបៀបទប់ស្កាត់

លោកអ្នកខិតខំធ្វើការយ៉ាងខ្លាំង។ លោកអ្នកយល់ដឹងអំពីរបៀបបង្កើតបញ្ជី និងសម្រេចការងារពីបញ្ជី។ លោកអ្នកពិតជាចង់ប្រកបដោយ​ផលិតភាព។ ប៉ុន្តែមនុស្សគ្រប់គ្នា និងអ្វីៗផ្សេងទៀត ចេះតែ​រំខានផែនការរបស់អ្នក! ដូច្នេះអ្វីៗជាច្រើនរារាំងយើងពីការធ្វើអ្វីដែលយើងដឹងថាយើងត្រូវធ្វើ។ ចំពោះកម្មវិធីថាមពលខ្ពស់ដែលគួរឱ្យអស់សំណើចនេះ Stack ពិនិត្យមើលឡើងវិញអំពីរឿងសំខាន់ៗចំនួនបួន ដែលបង្អាក់ផលិតភាពភ្លាមៗពីលោកអ្នក។ រកឃើញការបាត់បង់ពេលវេលាលើផលិតកម្មដ៏ធំបំផុតរបស់អ្នក​ និងដកយកចេញវិធីសាស្រ្តអនុវត្តជាក់ស្តែងមួយចំនួន ដើម្បីការពារខ្លួនអ្នក។
Time management
‌
‌

Author(s):

Laura Stack, MBA

Highlands Ranch, USA