
ជាញឹកញាប់បំផុត យើងគិតអំពីសីលធម៌នៅក្នុងលក្ខខណ្ឌថាតើយើងបញ្ចេញអាកប្បកិរិយានិងដោះស្រាយជាមួយស្ថានការណ៍ដូចម្ដេច ឬក៏ជាតម្រូវការមួយដើម្បីធ្វើឲ្យបញ្ញត្តិកររបស់យើងសប្បាយរីករាយ។ ទោះជាយ៉ាងនេះក្ដី ក្រមសីលធម៌ MDRT អាចជាឧបករណ៍លក់មួយដែលដាក់អ្នកឲ្យស្ថិតក្នុងស្ថានការណ៍អនុគ្រោះមួយ ហើយថែមទាំងអាចផ្ដួលគូប្រកួតប្រជែងផង។
សូមគិតអំពីអ្នកលក់គ្មានវិជ្ជាជីវៈ ដែលលក់ផលិតផលខុស ដោយត្រឹមតែចង់បានប្រាក់កម្រៃជើងសាប៉ុណ្ណោះ។ ក្នុងនាមជាសមាជិក MDRT យើងប្រកាន់ខ្ជាប់តាមស្តង់ដាសីលធម៌ខ្ពស់។ យើងត្រូវលើកកម្ពស់និងប្រើពួកវាជាមូលហេតុខ្លាំងមួយដែលថាហេតុអ្វីភ្ញៀវម្នាក់គួរធ្វើការជាមួយយើង។
ចំណុចចាប់ផ្ដើមដ៏អស្ចារ្យគឺត្រូវធ្វើឲ្យប្រាកដថា ភ្ញៀវរបស់អ្នកទាំងអស់ដឹងថាអ្នកគឺជាសមាជិក MDRT ហើយដោយសារតែដូច្នេះ អ្នកត្រូវតែអនុលោមតាមក្រមសីលធម៌ដែលមានជាយូរមកហើយរបស់ស្ថាប័ននេះ។ អ្នកអាចរៀបចំឯកសារមួយដែលបង្ហាញភ្ញៀវថាតើវាមានផលប្រយោជន៍ដល់ពួកគេដូចម្ដេច។
នេះជាឧទាហរណ៍មួយអំពីរបៀបដែលអ្នកអាចតម្រូវក្រមសីលធម៌ MDRT តាមបុគ្គល ដើម្បីចែករំលែកជាមួយភ្ញៀវ។
- យើងផ្ដល់អាទិភាពដល់អតិថិជនរបស់យើងមុនគេ
ជានិច្ចកាល យើងផ្ដល់អាទិភាពដល់អ្នកដែលជាអតិថិជនរបស់យើង មុនយើង។ ជានិច្ចកាល ផលប្រយោជន៍របស់អ្នកត្រូវតែមុនគេ នៅក្នុងចិត្ត អាកប្បកិរិយា និងការឲ្យយោបល់របស់យើង។ នេះគ្រាន់តែជាកិច្ចការត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះ។ - យើងយល់ដឹងពីផលិតផលនិងវិជ្ជាជីវៈរបស់យើង
ពិភពលោកមិនដែលឈប់ផ្លាស់ប្ដូរទេ អញ្ចឹងយើងប្រកាន់ខ្ជាប់ក្នុងការទទួលការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍវិជ្ជាជីវៈតឹងរឹង ដើម្បីធានាថា យើងអាចគ្រប់គ្រងបញ្ហាពាក់ព័ន្ធតាមផ្លូវច្បាប់, ហិរញ្ញវត្ថុ និងបទបញ្ជានានា ព្រមទាំងផលិតផលដែលអាចប៉ះពាល់ដល់អ្នក ដែលជាភ្ញៀវរបស់យើង។ - បើវាមានភាពឯកជន យើងនឹងរក្សាវាតាមរបៀបនេះ
ដើម្បីបម្រើអ្នកឲ្យបានល្អ យើងត្រូវការដឹងច្រើនអំពីអ្នក។ ប៉ុន្តែយើងតែងរក្សារបស់ឯកជនឲ្យមានភាពឯកជន ហើយរបស់សម្ងាត់ឲ្យមានភាពសម្ងាត់។ - យើងនឹងធ្វើឲ្យប្រាកដថា អ្នកយល់ដឹងពីអ្វីៗគ្រប់យ៉ាង
រឿងបន្តិចគឺគួរឲ្យធុញទ្រាន់ ហើយអាចពិបាកយល់។ យើងជឿជាក់ថា អ្នកត្រូវដឹងរឿងទាំងមូល — ទាំងធំ ទាំងតូច និងទាំងអ្វីៗដែលនៅចន្លោះនោះ។ យើងមានមោទកភាពចំពោះខ្លួនយើងក្នុងការធ្វើឲ្យប្រាកដថា អ្នកដឹងពីអ្វីដែលអ្នកត្រូវដឹង ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ។ - យើងឈរពីក្រោយសុចរឹតភាពរបស់យើង
ពេលខ្លះ ការធ្វើសកម្មភាពក្នុងរឿងឱវាទហិរញ្ញវត្ថុគឺពាក់ព័ន្ធនឹងការបង្កើតជម្រើសដ៏លំបាក។ យើងនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវដឹង មិនមែនបទបង្ហាញពីការលក់មួយទេ។ យើងមិនចាប់អារម្មណ៍នឹងការបង្អាប់មនុស្ស, ផលិតផល ឬក្រុមហ៊ុនដទៃ ដើម្បីទទួលការលក់មួយទេ។ យើងចាប់អារម្មណ៍លើអ្នកនិងការធ្វើឲ្យប្រាកដថា អ្នកដឹងពីអ្វីដែលពិតជានឹងកើតឡើង។ បើនោះមានន័យថាជាការបាត់បង់ការលក់ សូមត្រឡប់ទៅមើលវិធានលេខ 1 វិញ៖ ផលប្រយោជន៍របស់ភ្ញៀវគឺជាអាទិភាពចម្បង! - វិធានច្បាប់គឺជាវិធានច្បាប់
ច្បាប់និងបទបញ្ជាត្រូវបានដាក់ចេញដោយមានមូលហេតុ ហើយមូលហេតុនោះគឺដើម្បីការពារភ្ញៀវរបស់យើង។ នេះជាមូលហេតុដែលការគោរពតាមពួកវាគឺសំខាន់ណាស់។
អ្នកអាចប្រើវិធីសាស្ត្រនេះដើម្បីសរសេរឡើងវិញសម្រាប់លិខិតទាក់ទងភ្ញៀវរបស់អ្នក ឬក៏ជាលក្ខខណ្ឌនៃការរៀបចំធុរកិច្ចរបស់អ្នក។ វាអាចជាអ្វីមួយដែលអ្នកអាចថែមទៅលិខិតណែនាំ ឬក៏រួមបញ្ចូលក្នុងការតាមដានក្រោយការជួបលើកដំបូង។ អ្នកអាចដាក់វាទៅក្នុងរបស់ចំណាំទំព័រមួយ ហើយជូនវាដល់ភ្ញៀវជាមួយនឹងសៀវភៅសំណព្វរបស់អ្នក (ជាពិសេស បើអ្នកបានសរសេរសៀវភៅ!)។
មានវិធីជាច្រើនក្នុងការចែករំលែកក្រមសីលធម៌ MDRT ដើម្បីលក់អ្នកជូនភ្ញៀវ។ សីលធម៌មិនបង្អាក់ទឹកចិត្តទេ ពួកវាមិនគួរឲ្យធុញទ្រាន់ទេ ហើយពួកវាក៏មិនមែនជាអ្វីមួយដែលអ្នកត្រូវរក្សាជាអាថ៌កំបាំងដែរ។ ពួកវាជាអ្វីមួយដែលគួរតែប្រើដើម្បីញែកអ្នកឲ្យខុសប្លែកពីគូប្រកួតប្រជែង។
សូមមើលក្រមសីលធម៌ MDRT ពីខាងទស្សនៈរបស់ភ្ញៀវវិញ — អ្នកនឹងឃើញថា ការចែករំលែកវាជាមួយពួកគេគឺជាវិធីដ៏អស្ចារ្យមួយក្នុងការកំណត់ទីតាំងខ្លួនអ្នក ហើយជាមូលហេតុដ៏អស្ចារ្យបំផុតមួយដើម្បីឲ្យភ្ញៀវធ្វើការជាមួយអ្នក។ ដើម្បីរកក្រមសីលធម៌ពេញលេញ សូមចូលមើល mdrt.org/membership/requirements។
ផែនការសកម្មភាព
- ទុកពេលមួយម៉ោងដើម្បីពិនិត្យមើលក្រមសីលធម៌ MDRT។
- សរសេរចំណុចនីមួយៗឡើងវិញ ក្នុងលក្ខខណ្ឌដែលផ្ដល់ផលប្រយោជន៍ជូនភ្ញៀវ។
- គិតអំពីរបៀបដែលអ្នកអាចផ្ដល់ព័ត៌មាននេះជូនភ្ញៀវនិងភ្ញៀវសក្ដានុពលរបស់អ្នក។
- រៀបចំទម្រង់ការច្បាស់លាស់ជាស្រេច ដើម្បីធានាថា ភ្ញៀវគ្រប់រូបដឹងថាអ្នកគឺជាសមាជិក MDRT, តើវាមានន័យដូចម្ដេចចំពោះពួកគេ និងថាតើពួកគេទទួលប្រយោជន៍ដូចម្ដេចពីការធ្វើការជាមួយអ្នក។