
អំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ យើងទាំងអស់បានឮថា យើងត្រូវការវីដេអូ “ហេតុអ្វី”។ ទឡ្ហីយករណ៍សំខាន់ៗ៖ បើអ្នកជួយឲ្យមនុស្សទាំងឡាយស្គាល់អ្នកនិងការជំរុញទឹកចិត្តរបស់អ្នក ពួកគេទំនងជាកាន់តែចង់ធ្វើធុរកិច្ចជាមួយអ្នក។
មានការពិតខ្លះក្នុងរឿងនេះ។ ទោះជាយ៉ាងនេះក្ដី អ្វីៗហាក់ដូចជាស្មុគ្រស្មាញជាងនោះ។ ភ្ញៀវសក្ដានុពលរបស់អ្នកសមនឹងដឹង ហើយពួកគេរំពឹងថាដឹងលើសពីរឿងបង្កើតឡើងដែលមានតម្លៃត្រឹមលេងសើចត្រង់ឆ្កុយឃើញច្បាស់ ដែលនាំអ្នកឲ្យក្លាយជាអ្នកប្រឹក្សាហិរញ្ញវត្ថុម្នាក់។
អ្នកដឹងពីប្រភេទនៃវីដេអូឬរឿងដែលខ្ញុំកំពុងនិយាយទេ។ វាជារឿងមួយដែល”គ្រូ” ម៉ាខេធីងថ្មីៗនេះបានទទួចឲ្យអ្នកមានវិជ្ជាជីវៈសម្លឹងមើលជ្រៅកាលពីគេមានអាយុ 10ឆ្នាំ និងចាំព្រឹត្តិការណ៍ដែលពួកគេដួលកង់ ហើយក្រឡិតជង្គង់ រួចហើយភ្នាក់ងារធានារ៉ាប់រងក្នុងស្រុកបានទៅលើកពួកគេយកទៅលាងសម្អាតនិងបានទិញការ៉េមឲ្យពួកគេ។ ចាប់ពីពេលនោះ ពួកគេបានដឹងថាពួកគេចង់ក្លាយជាភ្នាក់ងារធានារ៉ាប់រងជីវិត មែនទេ? ត្រង់ឆ្កុយពេកហើយ។ ពេលមានអាយុ 10ឆ្នាំ … ជីវិតខ្ញុំបានផ្លាស់ប្ដូរ ហើយខ្ញុំបានរកឃើញគោលបំណងរបស់ខ្ញុំ!
ពិតជាអត់បានការ។
ភ្ញៀវសក្ដានុពលមិនមើលឬស្ដាប់ព្រឹត្តិការណ៍ជីវិតតូចតាចដែលអ្នកបានសរសេរដោយយកចិត្តទុកដាក់ ហើយជឿជាក់អ្នកភ្លាមៗថាអ្នកកំពុងមានបេសកកម្មនិងត្រូវបានបញ្ជូនឲ្យមកសង្គ្រោះពួកគេទេ។ ក្នុងពេលសព្វថ្ងៃនេះ អតិថិជនមានការវិនិច្ឆយល្អនិងជឿជាក់យ៉ាងសមហេតុផលថាអ្នកធ្វើអ្វីគឺដើម្បីខ្លួនអ្នក។
ទោះជាយ៉ាងនេះក្ដី រឿងពិតរបស់អ្នកពិតជាសំខាន់ចំពោះពួកគេ។
វាសំខាន់ ដោយសារតែ ដើម្បីបង្កើតទំនាក់ទំនងធុរកិច្ចដែលមានជោគជ័យ ហួសពីប្រតិបត្តិការម្ដង អ្នកត្រូវតែបំពេញតម្រូវការចំនួនបួន។ ពួកវាគឺ៖
- ទំនុកចិត្ត
- ការជឿជាក់
- ការយល់ដឹង
- វត្ថុបំណងរួម
ក្នុងបរិការណ៍នៃការបង្កើតទំនាក់ទំនងធុរកិច្ចដែលមានជោគជ័យ “ទំនុកចិត្ត” អាចត្រូវបានឲ្យអត្ថន័យថាជាជំនឿស៊ប់ដែលគេអាចពឹងផ្អែកលើអ្នកប្រឹក្សាបាន។ “ការជឿជាក់” គឺជាលក្ខណៈនៃការគោរពគ្នាទៅវិញទៅមកនិងការរំពឹងទុកច្បាស់លាស់។ វាមានតម្លៃក្នុងការងាកចេញពីអត្ថន័យសម្រាប់ព្រឹត្តិការណ៍មួយ ដើម្បីនិយាយឲ្យបានលម្អិតអំពីរឿងនិងសាវតាររបស់អ្នក ក្នុងការបង្កើតការជឿជាក់ជាមួយភ្ញៀវសក្ដានុពល។
នៅពេលយើងជួបជាមួយភ្ញៀវសក្ដានុពលដំបូង ពួកគេគ្មានបទពិសោធន៍អំពីភាពជោគជ័យជាមួយយើងទេ។ តាមធម្មជាតិ ពួកគេមិនអាចជឿជាក់លើយើង ដើម្បីចាប់ផ្ដើមជាមួយយើងទេ។ នេះជារឿងធម្មតា។
និយាយជាទូទៅ ការជឿជាក់អាចទទួលបានពីការមានបទពិសោធន៍ដែលជោគជ័យ។ យើងមានការជឿជាក់លើលទ្ធភាពរបស់យើង (ឬក៏សមត្ថភាពរបស់នរណាម្នាក់ផ្សេងទៀត) ដោយសារយើងមានបទពិសោធន៍អំពីលំនាំនៃភាពជោគជ័យ ដូច្នេះហើយ ការមានការជឿជាក់គឺជាលំនាំមួយដែលទំនងជាត្រូវធ្វើឡើងវិញដដែលៗ។
នៅពេលភ្ញៀវសក្ដានុពលរបស់យើងមិនមានឱកាសដើម្បីពិសោធអ្វីមួយជាក់ស្ដែងនៅឡើយ ពួកគេប្រវាចង់បង្កើតការជឿជាក់តាមរបៀបដែលយើងពណ៌នាស្ថានការណ៍និងបទពិសោធន៍ស្រដៀងនឹងអ្វីដែលពួកគេមាន។
នេះជាមូលហេតុមួយថាហេតុអ្វីបានជារឿងនិងប្រវត្តិរបស់អ្នកប្រឹក្សាពិតជាសំខាន់យ៉ាងខ្លាំងចំពោះភ្ញៀវសក្ដានុពល ហើយថាហេតុអ្វីបានជាវាគឺជាអ្វីមួយដែលយើងសម្លឹងមើលយ៉ាងហ្មត់ចត់ដើម្បីចែករំលែក។ វាជួយដល់ភ្ញៀវសក្ដានុពលដែលនៅកំពុងសាកល្បងបង្កើតគំនិតអំពីការជឿជាក់ដែលពួកគេអាចមានមកលើយើង ហើយត្រឡប់មកវិញ នឹងជួយបង្កើតលក្ខណៈនៃទំនុកចិត្តឬការរំពឹងទុកដែលថាអាចពឹងផ្អែកលើអ្នក ដើម្បីផ្ដល់នូវលទ្ធផលដែលពួកគេស្វែងរក។
អញ្ចឹង សូមត្រឡប់មកមើលព្រឹត្តិការណ៍មួយវិញ ហើយគិតពិចារណាពីមូលហេតុអ្វីដែលនិន្នាការបច្ចុប្បន្ននៃការបង្កើតរឿង “ហេតុអ្វី” ដែលចែករំលែកការឈឺចាប់ដែលអ្នកបានលាក់បាំង ឬរឿងត្រង់ឆ្កុយពេកនោះ ភាគច្រើនមិនបានគាប់ចិត្ត។ មែនហើយ មានពេលដែលវាឲ្យផលដែរ ដោយសារមានឧទាហរណ៍រាប់មិនអស់ពីមនុស្សដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរពិតប្រាកដដោយសារការរៀបផែនការហិរញ្ញវត្ថុ ឬក៏ការធានារ៉ាប់រង ព្រមទាំងមានអ្នកដែលបានក្លាយជាអ្នកជំនួយដែលមានការយល់ដឹងខ្លាំងបំផុត។ រឿងរបស់ពួកគេគឺពិត ហើយវាសមហេតុផលទៅតាមនោះ។
ទោះជាយ៉ាងនេះក្ដី ការបង្កើតភាពរំជួលអារម្មណ៍ច្បាស់ក្រឡែតពី
ព្រឹត្តការណ៍មិនសំខាន់ខ្លះក្នុងជីវិតរបស់នរណាម្នាក់គឺមិនអាចជឿទុកចិត្តបានទេ។ អតិថិជនមិនមែនល្ងីល្ងើទេ។
ការប្រាប់រឿងរបស់អ្នកអនុញ្ញាតឲ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយបទពិសោធន៍របស់អ្នកនិងការបង្កើតទំនុកចិត្ត។
រឿងពិតរបស់អ្នកអំពីសាវតាររបស់អ្នក ថាតើអ្នកបានមកធ្វើអ្វីដែលអ្នកកំពុងធ្វើនោះដូចម្ដេច ព្រមទាំងថាតើវាពាក់ព័ន្ធនឹងមនុស្សដែលអ្នកធ្វើការជាមួយដូចម្ដេច ពិតជាសំខាន់ចំពោះភ្ញៀវសក្ដានុពល។ វាគឺជាមូលដ្ឋានគ្រឹះនាំទៅរកខ្លឹមសារសំខាន់ទីបីនៃទំនាក់ទំនងធុរកិច្ចដែលជោគជ័យគឺ ការយល់ដឹង។
មនុស្សទាំងឡាយធ្វើធុរកិច្ចជាមួយមនុស្សដែលពួកគេស្គាល់, ចូលចិត្ត និងទុកចិត្ត។ មនុស្សទាំងឡាយត្រូវការស្គាល់អ្នក ហើយការប្រាប់រឿងរបស់អ្នកអនុញ្ញាតឲ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយបទពិសោធន៍របស់អ្នកនិងបង្កើតទំនុកចិត្តលើអ្នក។
ដំណើរដែលអ្នកបានធ្វើដើម្បីមកដល់កន្លែងដែលអ្នកស្ថិតនៅសព្វថ្ងៃនឹងផ្ដល់ឲ្យពួកគេនូវការយល់ដឹងអំពីអ្នកក្នុងនាមជាមនុស្សម្នាក់ មិនមែនត្រឹមតែជាអ្នកបច្ចេកទេសដែលឆ្លាតវៃនោះទេ។ អញ្ចឹង ក្នុងពេលដែលវាគ្រប់ដណ្ដប់លើរឿងខ្លះនៃ “ហេតុអ្វីអ្នកធ្វើ តើអ្នកធ្វើអ្វី?” វាក៏គួរបញ្ជាក់ឲ្យច្បាស់អំពីលក្ខណៈពិសេសរបស់អ្នកក្នុងការទាក់ទាញភ្ញៀវផងដែរ អញ្ចឹងភ្ញៀវសក្ដានុពលនឹងមានការយល់ដឹងយ៉ាងខ្លាំងពីអ្វីដែលអ្នកអាចធ្វើសម្រាប់ពួកគេនិងអ្នកដទៃដូចជាពួកគេ។ ចុងក្រោយ វាគឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតការយល់ដឹងរួម ដែលជាចំណុចមួយដែលអ្នកកំពុងស្វែងរកមែនទែននៅពេលចាប់ផ្ដើមទំនាក់ទំនងធុរកិច្ច។
ការពន្យល់ពីរបៀបនិងហេតុអ្វីអ្នកធ្វើ តើអ្នកធ្វើអ្វី, ថាតើវាមានប្រយោជន៍ដូចម្ដេចសម្រាប់អ្នកដទៃ និងហេតុអ្វីដែលវាជំរុញឲ្យអ្នកបន្តធ្វើ គឺជាវេទិកាសម្រាប់ការស្វែងរកមូលដ្ឋានរួម។ វាជារបៀបដែលភ្ញៀវសក្ដានុពលធ្វើការភ្ជាប់ទំនាក់ទំនង, ពាក់ព័ន្ធ និងចាប់ផ្ដើមចែករំលែកអ្វីដែលពួកគេកំពុងស្វែងករ។
រឿងរបស់អ្នកធ្វើឲ្យមើលឃើញអ្នកជាមនុស្សម្នានិងការងារដែលអ្នកធ្វើ។ វាជួយបង្កើតទំនុកចិត្តនិងការជឿជាក់ក្នុងជំនាញការនិងតម្លៃរបស់អ្នក ដែលនាំឲ្យមានការជឿជាក់នៅខាងភ្ញៀវសក្ដានុពល។ វាគឺជាវេទិកាដែលការយល់ដឹងរួមត្រូវបានបង្កើតលើនោះ ព្រមទាំងជាគ្រឿងផ្សំដ៏មានឥទ្ធិពលក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏អស្ចារ្យ។
Tony Vidler គឺជាគ្រូបង្វឹកនិងទីប្រឹក្សារបស់អ្នកប្រឹក្សាហិរញ្ញវត្ថុនៅនូវែលសេឡង់។ សូមទាក់ទងលោកតាម tony@strictlybiz.co.nz។