
បំណងប្រាថ្នា
ភ្ញៀវនិងភ្ញៀវសក្ដានុពលរបស់យើងខ្លះត្រូវការជំនួយក្នុងការយល់ដឹងអំពីលំហូរសាច់ប្រាក់របស់ពួកគេ ដើម្បីជួយពួកគេជាមួយនឹងគម្រោងចូលនិវត្តន៍។ ចូរឲ្យយោបល់ពួកគេចែកការចំណាយរបស់ពួកគេទៅក្នុងធុងបី ឬក៏បីប្រភេទផ្សេងៗគ្នា។ ធុងឬប្រភេទទីមួយគឺការចំណាយថេរ ដូចជាការសងបំណុលនិងការចំណាយលើសេវាសាធារណៈ (ទឹក អគ្គិសនី ជាដើម)។ ធុងឬប្រភេទទីពីរគឺការចំណាយអថេរ ដូចជាការស្លៀកពាក់និងឧស្ម័ន។ ធុងឬប្រភេទទីបីគឺសម្រាប់តម្រូវការនាពេលអនាគត ដូចជាការធ្វើដំណើរឬឡានថ្មី។ ធុងឬប្រភេទទីមួយមិនគួរលើសពី 50ភាគរយនៃចំណូលរបស់ភ្ញៀវទេ។ ធុងឬប្រភេទទីពីរគួរមានប្រមាណ 30ភាគរយនៃការចំណាយ ហើយទីបីសម្រាប់តម្រូវការនាពេលអនាគតគួរមានប្រមាណ 20ភាគរយ។ ដោយមានគំនិតច្បាស់លាស់ពីស្ថានភាពលំហូរសាច់ប្រាក់របស់ភ្ញៀវដូចនេះ យើងនឹងអាចមានការពិភាក្សាដ៏មានអត្ថន័យ និងមានកម្រិតជោគជ័យកាន់តែខ្ពស់ក្នុងការសម្រេចគោលបំណងសម្រាប់ចំណូលនៃការចូលនិវត្តន៍ក្នុងរយៈពេលវែងរបស់ពួកគេ។
— James McEvoy, CLU, AEP, ព្រុសស៊ែល, ប៊ែលហ្ស៊ិក, សមាជិក 26-ឆ្នាំ
នរណាម្នាក់ដែលដូចអ្នក
សួរភ្ញៀវល្អបំផុតរបស់អ្នករកការណែនាំទៅកាន់នរណាម្នាក់ដែលពួកគេជឿជាក់ថាមានសុចរិតភាពខ្ពស់បំផុត, នរណាម្នាក់ដែលមានផែនការនិងធ្វើការដើម្បីរៀបផែនការ, នរណាម្នាក់ដែលពួកគេកោតសរសើរ ពោលគឺនរណាម្នាក់ដែលដូចជាពួកគេ។
— Stephen Kagawa, FSS, LUTCF, Monrovia, កាលីហ្វ័រញ៉ា, សមាជិក 23-ឆ្នាំ
តើមានអ្វីលើរបៀបវារៈ?
វាហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែត្រូវមានរបៀបវារៈជាលាយលក្ខណ៍អក្សរសម្រាប់ការជួបជាមួយភ្ញៀវគ្រប់រូប។ វាជួយឲ្យយើងនិងភ្ញៀវស្ថិតលើគន្លង។ ជានិច្ចកាល យើងត្រូវចាប់ផ្ដើមជាមួយបញ្ហារបស់ភ្ញៀវមុនគេ បើពួកគេមានបញ្ហាអ្វីមួយ រួចសឹមបន្តទៅរបៀបវារៈនោះ។
— Diane L. McCurdy, CFP, EPC, Vancouver, British Columbia, កាណាដា, សមាជិក 34-ឆ្នាំ