• About
  • Join
  • Events
  • Resources
+1 847 692 6378

325 West Touhy Avenue 
Park Ridge, IL 60068 USA

Contact us

Helpful Links

  • For Companies
  • MDRT Store
  • MDRT Foundation
  • MDRT Academy
  • MDRT Center for Field Leadership
  • Media Room

MDRT Chapter Sites

  • Korea
  • Japan
  • Chinese Taiwan

Copyright 2025 Million Dollar Round Table®

DisclaimerPrivacy

ប្រសិនបើលោកអ្នកមានអ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់ Top of the Table ចំនួនពីនាក់ជាអ្នក​ណែនាំ​ដល់អ្នក  តើលោកអ្នកចងរៀនអំពីអ្វី? ប្រសិនបើលោកអ្នកគិតថាអ្វីៗទំាងអស់​​គួរតែនិយាយអំពីការបង្កើនប្រាក់ចំណូលរបស់អ្នកនោះ លោកអ្នកគិតត្រូវត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ សម្រាប់សមាជិក MDRT រយៈពេលប្រាំបីឆ្នាំ Janet N. Ng, FChFP, CEPP, អ្នកណែនាំរបស់នាងបានផ្តល់ដំបូន្មានអំពីការខិតខំធ្វើការដែលមិនអាចកាត់ថ្លៃបាន ក៏ដូចជាការផ្តល់ដំបូន្មានអំពីជីវិតរស់នៅដែលមិនអាចខ្វះបានផងដែរ។

អ្នកណែនាំដំបូងរបស់នាង គឺសមាជិក MDRT រយៈពេល 28 ឆ្នាំ Joseph John Capaldi, B Com, Cert PFS, បានជួប Ng ពីរឆ្នាំមុនតាមរយៈប្រព័ន្ធសារព័ត៌មាន។

គាត់បានឃើញការដាក់ផ្សព្វផ្សាយដែលផ្តោតសំខាន់លើគ្រួសារគាត់ ហើយបានគិតថានាងមានសក្តានុពលច្រើន។ Ng មកពី Makati, ហ្វីលីពីន និយាយថា នៅពេលគាត់បានសួរថាតើនាងចង់ឱ្យគាត់ណែនាំឬទេ “ខ្ញុំពិតជាភ្ញាក់ផ្អើល”។  Capaldi, មកពី Dubai, ប្រទេសអារ៉ាប់រួម, គឺនៅឆ្ងាយពី Ng, ហើយនាងមិនសូវ​ស្គាល់គាត់ទេ។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីស្រាវជ្រាវនិងនិយាយជាមួយគាត់ នាងបានយល់ដឹងពីរបៀបដែលគាត់បើកអាជីវកម្មរបស់គាត់ផងដែរ។

នាងបានស្វែងយល់ផងដែរ ថាគាត់គឺជាអ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់ Top of the Table ​ ​ក្នុង​ពហុវិស័យ ដែលបាននិយាយនៅលើវេទិកាសំខាន់ៗ ហើយបានណែនាំអ្នកផ្តល់ប្រឹក្សាយោបល់វ័យក្មេងដទៃទៀត។ Ng មានកិត្តិយសក្នុង​ការទទួលបានការ​ផ្តល់ជូន​ការណែនាំ​របស់គាត់ ហើយបាន​ដឹងថាវា​ជាឱកាសមួយ​ដែលនាង​មិនចង់​ឱ្យបាត់​បង់ទៅ​វិញទេ។ អ្នកទាំងពីរនិយាយគ្នាជារៀងរាល់សប្តាហ៍តាមរយៈ Skype និងតាមអ៊ីម៉ែលជាញឹកញាប់។

Capaldi បានបង្រៀន Ng:

  • តាមដានផលិតកម្ម
  • ស្វែងរកទីផ្សារពិសេស ហើយផ្តោតសំខាន់លើទីផ្សារ

តាមដានផលិតកម្ម

Ng និយាយាថា “អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើនោះ ត្រូវតែនាំទៅដល់គោលដៅរបស់ខ្ញុំ”។ “អ្វីគ្រប់យ៉ាងដែលខ្ញុំកំណត់នៅក្នុងថ្ងៃធ្វើការរបស់ខ្ញុំ ត្រូវតែនាំទៅដល់អ្វីដែលខ្ញុំចង់ឱ្យកើតឡើងនៅចុងបញ្ចប់ថ្ងៃ ហើយបន្ទាប់មកនៅចុងខែ។ ខ្ញុំកត់ត្រាអ្វីៗទាំងអស់លើក្រដាស ដូច្នេះខ្ញុំអាចចងចាំវា ក៏ដូចជាពិនិត្យមើលវាឡើងវិញផងដែរ។ ខ្ញុំពិនិត្យមើលកំណត់ហេតុរបស់ខ្ញុំ ដើម្បីដឹង​ថាតើ​មាន​អ្វីខ្លះ​ខ្ញុំអាចធ្វើឱ្យ​ប្រសើរឡើង ហើយបើមានអ្វីដែលត្រូវដកចេញពីសកម្មភាពរបស់ខ្ញុំ ហើយដាក់ជំនួសដោយអ្វីមួយដែលនាំទៅដល់គោលដៅរបស់ខ្ញុំ។”

ស្វែងរកទីផ្សារពិសេស

“Ng និយាយថា "វាមិនចំណាយពេលយូរសម្រាប់ខ្ញុំ ដើម្បីសម្រេចចិត្តលើទីផ្សារពិសេសនោះទេ ដោយសារខ្ញុំមកពីគ្រួសារអ្នកជំនួញ”។ សម្រាប់នាង វាជារឿងត្រឹមត្រូវធម្មតា​ក្នុង​ការបង្កើត​កម្មវិធី​អត្ថប្រយោជន៍​បុគ្គលិកសម្រាប់អាជីវកម្ម។

ជាពិសេសនាងផ្តោតសំខាន់លើផែនការជោគជ័យលើអាជីវកម្មគ្រួសារ។ Ng និយាយថា “រឿងនោះជាការធ្វេសប្រហែសនៅប្រទេសហ្វីលីពីន ប៉ុន្តែដោយសារតែការចូលរួមរបស់ខ្ញុំជាមួយ MDRT ខ្ញុំបានដឹងថាមានគំនិតជាច្រើនដែលខ្ញុំអាចនាំយកវិលត្រឡប់ទៅផ្ទះវិញ និងចែករំលែកជាមួយប្រជាជនហ្វីលីពីនរបស់ខ្ញុំ”។ ការណ៍នេះមិនត្រឹមតែជួយដល់អ្នកផ្តល់ប្រឹក្សាយោបល់ផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែវាជួយលើកកម្ពស់ដល់អនាគតក្រុមគ្រួសារ ដែលធ្វើឱ្យប្រទេសមានភាពប្រសើរឡើងផងដែរ។

អ្នកណែនាំទីពីររបស់ Ng គឺសមាជិករយៈពេល 29 ឆ្នាំ និងជាប្រធាន MDRT ឆ្នាំ 2016 Brian D. Heckert, CLU, ChFC, នៃទីក្រុង Nashville, រដ្ឋ Illinois ។ ពួកគេស្ថិតនៅក្នុងក្រុមសិក្សាសាកលតាមអនឡាញ​រយៈពេល​ខ្លីមួយជាមួយគ្នាកាលពីមួយឆ្នាំមុន ហើយ Ng បានផ្ញើម៉ែលទៅគាត់ ដើម្បីសួរថាតើគាត់នឹង​ចាប់​អារម្មណ៍ក្នុង​ការណែនាំ​នាង​ឬទេ។

“ខ្ញុំដឹងថាគាត់ជាប់រវល់ខ្លាំងប៉ុណ្ណា ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេច សម្រាប់​ការបដិសេធរបស់​គាត់។ សូមគិតស្រមៃពីការភ្ញាក់ផ្អើលរបស់ខ្ញុំ ក្រោយពេលផ្ញើម៉ែលចេញ 15 នាទី គាត់បានឆ្លើយតបវិញថា “បាទ”។

ពី Heckert, Ng បានស្វែងយល់៖

  • យល់ដឹងថាអ្នកណាដែលសំខាន់បំផុតនៅក្នុងជីវិតរស់នៅ ហើយធ្វើអ្វីដែលល្អបំផុតសម្រាប់ពួកគេ។
  • មានប្រសិទ្ធភាពក្នុងកិច្ចការជំនួញ។

ការផ្តោតសំខាន់លើមនុស្សជាទីស្រឡាញ់

សម្រាប់ Ng, ផ្នែកដែលងាយស្រួលបំផុតគឺត្រូវយល់ដឹងថាតើអ្នកណាសំខាន់បំផុតក្នុងជីវិតរបស់នៅរបស់នាង — គឺកូនបួននាក់របស់នាង ដែលនាងជាម្តាយតែម្នាក់ឯង។ នាងនិយាយថា “ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដែលផ្តល់ផលប្រយោជន៍ដល់កូន ៗរបស់ខ្ញុំ ហើយខ្ញុំនឹងនិយាយអ្វីភ្លាមៗថា ទេ ចំពោះអ្វីដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ពួកគេ”។

Heckert បានផ្តល់ទូន្មាននាងឱ្យជ្រើសរើសដោយប្រុងប្រយ័ត្នពីរបៀបដែលនាងស្ម័គ្រចិត្ត។ “ភ្លាមៗនោះគាត់បានឃើញថា ខ្ញុំធ្វើរឿងជាច្រើនសម្រាប់មនុស្សដទៃទៀត ប៉ុន្តែខ្ញុំត្រូវចាំមនុស្សសំខាន់បំផុតនៅក្នុងជីវិតរស់នៅរបស់ខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា “អ្នកមានកូនដ៏អស្ចារ្យបួននាក់។ ពួកគេមិនត្រូវការម្តាយពិសេសទេ។ ពួកគេត្រូវការម្តាយរបស់ពួកគេ”។

Ng បានកាត់បន្ថយការស្ម័គ្រចិត្ត ដើម្បីផ្តល់ពេលវេលាបន្ថែមទៀត ដល់គ្រួសារនាង។ នាងចូលរួមជាមួយកូនៗរបស់នាងនៅក្នុងសកម្មភាពស្ម័គ្រចិត្តមួយចំនួនរបស់នាង ដែលបង្រៀនពួកគេពីគុណសម្បត្តិនៃការជួយអ្នកដទៃ។

ប្រសិទ្ធភាព៖ បង្កើតម៉ឺនុយអតិថិជន

Heckert បានណែនាំនាងថាពេលឃើញជំនាញពិសេសរបស់នាងចំពោះអត្ថប្រយោជន៍របស់និយោជិតនោះ អតិថិជនអាចគិតថាជំនាញពិសេសមានច្រើនលើសលុប​ដែលវាពិបាក​ក្នុង​ការ​រើស​យកគំនិតយោបល់ចេញពីជម្រើស​ដែល​មានទាំង​​អស់​ដែលអាច​ប្រើ​សម្រាប់កញ្ចប់អត្ថប្រយោជន៍របស់និយោជិត ហើយ​វាបង្កើតការងារជាច្រើនសម្រាប់ Ng ក្នុងនាមជាអ្នកផ្តល់ប្រឹក្សាយោបល់​របស់ពួក​គេ។

ដោយធ្វើការជាមួយ Heckert នោះ Ng បានរកឃើញដំណោះស្រាយមួយ។ “ខ្ញុំបានរកឃើញកញ្ចប់ចំនួនបី ដែលមានសមាសធាតុបីនៅក្នុងកញ្ចប់នីមួយៗ។ Ng ​និយាយថា វិធីនោះនៅពេលណានិយោជិតមើលឃើញកញ្ចប់ទាំងនេះ អ្វីដែលពួកគេត្រូវធ្វើនោះ គឺជ្រើសរើសយកមួយ” ។ “ការធានារ៉ាប់រង ការធ្វើផែនការចូលនិវត្តន៍ និងការថែទាំសុខភាព គឺស្ថិតនៅក្នុងកញ្ចប់អត្ថប្រយោជន៍របស់និយោជិតទាំងបី - វាគ្រាន់តែដាក់កន្លែងខុសគ្នាតែប៉ុណ្ណោះ”។

ការលក់ធានារ៉ាប់រង គឺជាផ្នែកតូចមួយពីអ្វីដែល Ng ធ្វើ ហើយនាងបានរកឃើញនៅពេលពិភាក្សាជាមួយអតិថិជនសក្តានុពល ថាវាបង្កើតឱ្យមានការជឿទុកចិត្ត ប្រសិនបើនាងបញ្ជាក់ថានាងនៅទីនោះ ដើម្បីជួយអ្វីដែលពួកគេត្រូវការ និងមិនផ្តោតសំខាន់លើការធានារ៉ាប់រងទេ។

Ng និយាយថា ខ្ញុំសួរពួកគេថា “អ្វីដែលធ្វើឱ្យអ្នកដេកតាមធម្មតានៅពេលយប់ តើអ្នកមានការព្រួយបារម្ភអ្វីខ្លះចំពោះពេលអនាគត —  ទាំងគ្រួសារ និងអាជីវកម្មរបស់អ្នក?” ។ “វិធីសាស្រ្តនេះ ជួយអ្នកឱ្យមើលឃើញការចាប់អារម្មណ៍កាន់តែខ្លាំងជាងមុន។ វាជាអ្វីដែលខ្ញុំបានយល់ដឹងពីមិត្តភក្តិរបស់ខ្ញុំនៅ MDRT“។


ទំនាក់ទំនង៖
Janet Ng

janetnng45@gmail.com

Antoinette Tuscano
Antoinette Tuscano
13 ឧសភា 2020

អ្នកណែនាំល្អ មានឥទ្ធិពលយ៉ាងខ្លាំង

Janet Ng ស្វែងយល់ពីការតាមដានផលិតកម្ម រកទីផ្សារពិសេស និងផ្តោតលើតុល្យភាពការងារ/ជីវិតរស់នៅ។
Coaching
‌
‌

Author(s):

Antoinette Tuscano

MDRT senior content specialist