
Jose Anselmo Feliciano, CFP, CLU. និយាយថា អ្វីដែលយើងមើលឃើញនិងរបៀបដែលយើងប្រតិកម្មលើវា គឺផ្អែកលើបទពិសោធន៍ជីវិតរស់នៅ”។ របៀបដែលយើងធ្វើការជាអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ គឺមានដូចគ្នា។ ក្នុងនាមជាអ្នកជំនាញ យើងត្រូវតែបើកចំហនូវឱកាសនៅចំពោះមុខយើង”។
Feliciano, ជាសមាជិក MDRT រយៈពេល 10 ឆ្នាំ មកពី Tyler, Texas, បង្ហាញព័ត៌មានស្តីពីសម្ព័ន្ធភាពយុទ្ធសាស្រ្តដល់ទស្សនិកជននៅក្នុងកិច្ចប្រជុំអ្នកជំនាញកំពូលប្រចាំឆ្នាំ នាពេលថ្មីៗដែលបានធ្វើឡើងនៅថ្ងៃទី 18–21 ខែតុលា ឆ្នាំ 2017, នៅ Rancho Palos Verdes, កាលីហ្វ័រញ៉ា ។ នៅអំឡុងពេលកិច្ចប្រជុំនេះ វាគ្មិន និងក្រុមគណៈកម្មការបានពិភាក្សាលើប្រធានបទយ៉ាងទូលំទូលាយ ដែលរួមមានឥទ្ធិពលនៃការនិទានរឿង ការរំពឹងទុក ការធ្វើផែនការដែលមានដំណើរការបន្ត និងការក្លាយជាមេដឹកនាំនៅសតវត្សរ៍ទី 21 ។
តើអ្នកកំពុងយកចិត្តទុកដាក់ចំពោះវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកឬទេ? អ្នកគួរតែយកចិត្តទុកដាក់ — ការកើនឡើងឆាប់រហ័សបំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺដោយសារមនុស្សដែលមានអាយុលើសពី 65 ឆ្នាំ។ អតិថិជនវិនិយោគធំបំផុតរបស់យើងបានមកពី Twitter ហើយគាត់មានអាយុលើសពី 65 ឆ្នាំ។
— David Braithwaite, Dip PFS, ជាសមាជិក MDRT រយៈពេល 9 ឆ្នាំ, តូនប្រីច, ប្រទេសអង់គ្លេស
ការធ្វើឱ្យអនាគតអតិថិជន ហៅទូរស័ព្ទមកលោកអ្នក
តើអ្វីដែលធ្វើឱ្យទូរស័ព្ទរបស់ខ្ញុំរោទិ៍ជារៀងរាល់ថ្ងៃ? ហើយនេះ ចំណុចទាំងបួន៖
- ការឧបត្ថម្ភ។ យើងឧបត្ថម្ភក្រុមកីឡាករក្នុងស្រុកជាច្រើននាក់ ក៏ដូចជាព្រឹត្តិការណ៍វិស្សមកាលផងដែរ។ យើងឧបត្ថម្ភដល់ដើមឈើបុណ្យណូអែលរបស់ទីក្រុង ដូច្នេះហើយខ្ញុំអាចនិយាយសន្តរកថាបន្តិចនៅពេលពួកគេបើកភ្លើងបំភ្លឺ។
- ទីផ្សារ។ យើងផ្សព្វផ្សាយពាណិជ្ជកម្ម ដូចជាពិធីបុណ្យឈីសក្នុងស្រុក ដែលតាមពិតជាព្រឹត្តិការណ៍ធំបំផុតនៅលើពិភពលោក។
- សិក្ខាសាលា។ អាជីវកម្មរបស់យើង ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចទាំងនេះ។
- ការនាំបន្តដល់ការទិញ។ យើងមានច្បាប់ចំនួនបីសម្រាប់ការនាំបន្តដល់ការទិញ៖ មើលទៅឆ្លាតវៃ ទាន់ពេលវេលា ហើយធ្វើអ្វីដែលលោកអ្នកនិយាយថា លោកអ្នកនឹងធ្វើ។
— David Pritchard, Dip PFS, ជាសមាជិក MDRT រយៈពេល 19 ឆ្នាំ, ណានថ្វិច, ប្រទេសអង់គ្លេស
តើយើងនឹងផុតពូជឬទេ?
ដោយសារមនុស្សកាន់តែច្រើន អាចទទួលបានការធានារ៉ាប់រង និងព័ត៌មានហិរញ្ញវត្ថុតាមអនឡាញនោះ តើវានឹងធ្វើឱ្យអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុក្លាយជាផុតពូជឬទេ? ខ្ញុំមិនគិតថាយើងអាចជំនួសដោយផែនការហិរញ្ញវត្ថុដែលបម្រើដោយខ្លួនឯងតាមរយៈការស្វែងរកតាមកុំព្យូទ័រនោះទេ។ នៅពេលមនុស្សកាន់តែច្រើនស្វែងរកមធ្យោបាយមួយ ដើម្បីបង្រួបបង្រួមគ្រប់ទស្សនៈវិស័យទាំងអស់នៃហិរញ្ញវត្ថុរបស់ពួកគេទៅក្នុងផែនការហិរញ្ញវត្ថុនោះ ពួកគេនឹងត្រូវការជំនួយរបស់យើង។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ អាចជួយសម្រួលដល់ជីវិតរបស់អតិថិជន។
— Jose Anselmo Feliciano, CFP, CLU, ជាសមាជិក MDRT រយៈពេល 10 ឆ្នាំ, ទីលល័រ, តិចសាស
រៀបចំបញ្ជី
យើងបានបង្កើតដំណើរការមួយ ដែលបានជួយក្នុងការពង្រឹងប្រតិបត្ដិការធ្វើផែនការហិរញ្ញវត្ថុប្រកបដោយជោគជ័យ ជាកន្លែងមួយដែលយើងមិនអស់ការណាត់ជួប និងជាកន្លែងដែលយើងរក្សាអតិថិជនរបស់យើង 97 ភាគរយ។ យើងបានបង្កើតសៀវភៅបញ្ជីដែលចែកជូនអតិថិជនតាមវិធីផ្សេងៗគ្នាជាច្រើន។ យើងបានបង្កើតទំនាក់ទំនងជាច្រើនសម្រាប់អតិថិជនតាមបញ្ជីនេះ ហើយបញ្ជីជួយយើងស្វែងរកសេវាកម្មនិងផលិតផលសម្រាប់ផ្នែកនីមួយៗ។ ហើយនេះ ជាឧទាហរណ៍នៃបញ្ជីមួយចំនួនដែលយើងបានបង្កើត៖
- អាយុសំខាន់ៗ៖ 40 ដល់ 65, 59½, 62, 64 ដល់ 65, 70½, 90
- ថ្ងៃកំណើត បុណ្យខួប និងកាលបរិច្ឆេទសំខាន់ៗផ្សេងទៀត
- កាលបរិច្ឆេទកំណត់ពន្ធនិងអាករ (យើងបានចាប់ផ្តើមអនុវត្តពន្ធផ្ទាល់ខ្លួនរបស់យើងសម្រាប់អតិថិជន។ )
- ការលែងលះប្តីប្រពន្ធ
- ការធ្វើផែនការច្រើនជំនាន់
- ការពិនិត្យប្រចាំឆ្នាំ
- ការទូទាត់ប្រាក់ប្រចាំឆ្នាំ
- បុព្វលាភធានារ៉ាប់រងជីវិត
- ឆន្ទៈ និងទំនុកចិត្ត
- ការលក់ដែលស្ថិតនៅរង់ចាំ
- កាលបរិច្ឆេទចូលនិវត្តន៍
- អនាគតអតិថិជន
- អនាគតអតិថិជនដែលមានបំណងចាប់ផ្តើមដំណើរការលក់
— Rick B. Stanzione, RFC, CSA, ជាសមាជិក MDRT រយៈពេល 15 ឆ្នាំ, Washington Terrace, Utah
គម្រោងទល់នឹងសែកបើកប្រាក់ខែ
តើមានមនុស្សប៉ុន្មាននាក់នៅក្នុងបណ្តាញអនាគតអតិថិជនរបស់យើង ដែលមិនធ្លាប់ក្លាយទៅជាប្រាក់ចំណូលរបស់យើងនោះ? អនាគតអតិថិជនមិនក្លាយជាអតិថិជនទេ ពីព្រោះពួកគេមិនមាន៖
- តម្រូវការ។ ឬការយល់ដឹងអំពីតម្រូវការដែលអាចកើតមាន។
- សមត្ថភាព។ ពួកគេមិនមានលុយ ឬទ្រព្យសម្បត្តិទេ។
- បំណងប្រាថ្នា។
ប្រសិនបើចំណុចទាំងបីមិនត្រូវគ្នានោះទេ ឱកាសគឺថាលោកអ្នកនឹងព្យាយាមធ្វើគម្រោងមួយដែលនឹងមិននាំផលជាប្រាក់ចំណូលនោះទេ។ រៀនដើរចេញពីគម្រោងដែលគ្មានប្រយោជន៍ ដែលចំណាយពេលវេលាច្រើន និងមិនបង្កើតប្រាក់ចំណូល។
— Mark Dorfman, CLU, ChFC, ជាសមាជិក MDRT រយៈពេល 21ឆ្នាំ, លីនប្រូក, ញ៉ូយ៉ក
វិធី 3 យ៉ាង ដើម្បីជូនពរថ្ងៃរីករាយថ្ងៃកំណើតរបស់អតិថិជន
- ខ្ញុំធ្វើវីដេអូមួយដោយខ្លួនខ្ញុំ ដែលលេងតន្ត្រីបទ “រីករាយថ្ងៃកំណើត” អមដោយការផ្លុំខ្លុយ។ (ពួកគេដឹងថា វាជាការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ពីព្រោះនោះជាបទចម្រៀងតែមួយបទដែលខ្ញុំចេះ ហើយវាច្បាស់ណាស់!)
- នៅឆ្នាំក្រោយខ្ញុំជួលតន្រ្តីករម្នាក់ឱ្យទៅផ្ទះឬការិយាល័យរបស់អតិថិជន ហើយលេងតន្ត្រីបទ “រីករាយថ្ងៃកំណើត” នៅខណៈពេលប្រគល់ជូនផ្កា ឬនំខេកមួយ។
- សម្រាប់ថ្ងៃកំណើតរបស់កូនៗ ខ្ញុំបង្កើតវីដេអូមួយអំពីកូនដែលប្រាប់ឪពុកថាតើពួកគេនឹងអាចមានលុយប៉ុន្មាននៅអាយុ 25 ឆ្នាំ ប្រសិនបើគាត់ចាប់ផ្តើមវិនិយោគនៅពេលចាប់កំណើតរបស់ពួកគេ។ បន្ទាប់មកខ្ញុំបង្ហាញអ្វីដែលនៅតែអាចធ្វើទៅបាន នៅអាយុបច្ចុប្បន្នរបស់កូនរបស់គេ។
— Priti Ajit Kucheria, LUTCF, CFP, ជាសមាជិក MDRT រយៈពេល 16 ឆ្នាំ, មុំបៃ, ឥណ្ឌ
ថ្ងៃអង្គារជាមួយ Jo Ann
នៅថ្ងៃអង្គារទីបីនៃខែនីមួយៗ យើងរៀបចំកម្មវិធីពេលល្ងាចសម្រាប់អតិថិជន។ ពួកគេអាចនាំយកសមាជិកគ្រួសារ ឬមិត្តភក្តិ។ យើងធ្វើជាដៃគូជាមួយអាជីវកម្មក្នុងស្រុក ហើយធ្វើការភ្លក់រស់ជាតិអាហាររយៈពេលមួយម៉ោង ដោយមានដបស្រា ឬស្រាបៀរ អាចរកទិញបាននៅចុងបញ្ចប់កម្មវិធី។ សមាជិកគ្រួសារណាម្នាក់អាចយកស្រាដបមួយដបទៅផ្ទះដោយគ្រាន់តែមកចូលរួមប៉ុណ្ណោះ។ បន្ទាប់ពីភ្លក់រស់ជាតិអាហារហើយ យើងមានវាគ្មិនម្នាក់។ ប្រធានបទរបស់ពួកគេ អាចជាកិច្ចការជំនួញ ឬ ឬទាក់ទងនឹងការសប្បាយរីករាយ។ យើងមានអ្នកជំនាញខាងអាំងសាច់ ស្រា និងថ្នាក់គូគំនូរអមជាមួយភេសជ្ជៈ អ្នកជំនាញខាងតមចំណីអាហារ និយាយអំពីការញ៉ាំអាហារដែលមានសុខភាពល្អ និងវាគ្មិនម្នាក់រៀបចំបញ្ជីកិច្ចការសម្រាប់សម្រេចគោលដៅក្នុងជីវិតរស់នៅរបស់អ្នក។ យើងត្រូវចំណាយប្រាក់ប្រហែល $300 ដុល្លារក្នុងមួយកម្មវិធី ដើម្បីបង្កើតបទពិសោធន៍ដ៏ “អស្ចារ្យ”។
— Jo Ann E. Favia, CLU, ChFC, ជាសមាជិក MDRT រយៈពេល 28 ឆ្នាំ, វីលឡា ប៉ាក, អ៊ីលីនន័រ
ហេតុអ្វីបានជាអតិថិជនរបស់ខ្ញុំ មិនចង់និយាយជាមួយខ្ញុំ
គំរូបែបប្រពៃណីនៃការរកអតិថិជន គឺប្រើប្រាស់ការជួបឬការហៅទូរស័ព្ទដែលមិនស្នើសុំដើម្បីលក់អីវ៉ាន់ឬសេវាកម្ម។ ខ្ញុំចង់មានពេលទំនេរច្រើនបន្ថែមទៀត ដើម្បីជួបជាមួយអតិថិជន និងនៅជាមួយគ្រួសារខ្ញុំ ដូច្នេះខ្ញុំបានធ្វើឱ្យដំណើរការស្វ័យប្រវត្តិទៅជាអ្វីដែលខ្ញុំហៅថាប្រព័ន្ធអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអ៊ីនធឺណេត។
ជំហានដំបូងនៃដំណើរការនេះ គឺដើម្បីទាក់ទាញនិងអប់រំអតិថិជនដែលមានសក្តានុពល។ យើងធ្វើបែបនេះ តាមរយៈប្លុក Google, សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ សិក្ខាសាលាតាមអ៊ីនធឺណិត និងតំណភ្ជាប់ទៅនឹងវិបសាយរបស់យើង។ យើងមានគេហទំព័រទូលំទូលាយមួយដែលមានទម្រង់បែបបទ កន្លែងសម្រាប់ចុះឈ្មោះ អ៊ីម៉ែលចូលប្រើរបស់យើង និងទំព័រសំណួរនិងចម្លើយលម្អិត។ យើងមានវីដេអូអ្នកជំនាញនៅលើគេហទំព័ររបស់យើងផងដែរ។ ដើម្បីបង្កើតពួកគេដែលជួយបង្កើនអាជីវកម្មបាន 300 ភាគរយនោះ យើងបានវិនិយោគ 5 ភាគរយនៃប្រាក់ចំណូលរបស់យើង។
បន្ទាប់យើងអប់រំបន្ថែមទៀត។ យើងបន្ថែមអនាគតអតិថិជនចូលទៅក្នុងបញ្ជីសំបុត្ររបស់យើង ហើយផ្ញើព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិច (e-newsletter) ជាទៀងទាត់អំពីប្រធានបទផ្សេងៗគ្នាជាច្រើន។ ជំហានទីបី គឺត្រូវសាកសួរពួកគេថាតើពួកគេចង់បន្តទទួលបានព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិច (e-newsletter) ហើយថាតើពួកគេចាប់អារម្មណ៍ចង់និយាយជាមួយពួកយើងឬទេ។
ហើយនេះគឺជាកន្លែងដែលយើងទទួលបានព័ត៌មានផ្ទាល់ខ្លួនអំពីអនាគតអតិថិជន។ បន្ទាប់ពីពួកគេចុះហត្ថលេខាជាមួយយើង វាជាសេវាកម្ម និងការគាំទ្រ។ យើងរក្សាពួកគេដោយផ្តល់ជូនផលិតផលថ្មីៗ ព័ត៌មានថ្មីៗដែលអាចមានផលប៉ះពាល់ដល់ពួកគេ និងមានទំនាក់ទាក់ទង ដូចជាការផ្ញើរង្វាន់។
ដូច្នេះ ហេតុអ្វីអតិថិជនមិននិយាយជាមួយខ្ញុំ? ពីព្រោះពួកគេមិនត្រូវការ។ ពួកគេយល់ដឹងអ្វីៗទាំងអស់។
— Remigiusz Stanislawek, ជាសមាជិក MDRT រយៈពេល 5 ឆ្នាំ, Poznan, Poland
អ្វីៗស្ថិតនៅក្នុងចំនួនលេខទាំងអស់
“ប្រសិនបើលោកអ្នកជួបមនុស្សជាច្រើននាក់ លោកអ្នកនឹងបង្កើនជំនាញរបស់អ្នកកាន់តែខ្លាំងឡើង។ លោកអ្នកនឹងមានកំហុសច្រើន ប៉ុន្តែលោកអ្នកនឹងស្វែងយល់បានលឿនជាងមុន។ ហើយបើលោកអ្នកជួបមនុស្សគ្រប់គ្រាន់ លោកអ្នកនឹងជួបអ្នកណាម្នាក់ដែលត្រៀមខ្លួនជួបលោកអ្នក។”
— James D. Pittman, CLU, CFP, ជាសមាជិក MDRT រយៈពេល 43 ឆ្នាំ, ផតឡេន, អរេហ្គោន
ការទប់ស្កាត់ភាពតានតឹង
ភាពតានតឹងគឺជាការយល់ឃើញអំពីការទាមទារទប់ទល់នឹងសមត្ថភាពរបស់យើង ដែលអាចដោះស្រាយតម្រូវការទាមទារទាំងនោះ។ លោកអ្នកអាចក្លាយជាអ្នកទោសម្នាក់នៃជីវិតរស់នៅរបស់អ្នក និងចិត្តគំនិតរបស់អ្នក។ នៅពេលយើងឈប់ធ្វើការឆ្លើយតបទល់នឹងភាពតានតឹង យើងទទួលបានភាពកាន់តែច្នៃប្រឌិត ការផ្តោតអារម្មណ៍ និងការសម្រេចបានផលិតភាពខ្ពស់បំផុត។
— Romie Mushtaq
គន្លឹះទាំង 5 ដើម្បីភាពជោគជ័យ
- ការបង្កើតទំនាក់ទំនង
- អ្នកផ្តល់ជូន ទទួលបាន
- ដាក់អតិថិជនលើខ្លួនឯង
- ដោះស្រាយបញ្ហា — មិនត្រូវលក់ផលិតផល
- ផលប៉ះពាល់៖ មិនត្រូវបាត់បង់ការមើលឃើញឥទ្ធិពនៃអ្វីដែលយើងធ្វើនោះទេ។
ទទួលយកបញ្ហាប្រឈមនេះ៖ ត្រូវសម្រេចចិត្តជួយអតិថិជនបីនាក់ក្នុងមួយថ្ងៃ។ ផ្តល់ជូន ហើយមិនរំពឹងទុកថា នឹងមានប្រយោជន៍អ្វីវិលត្រឡប់មកវិញទេ។ ពេលលោកអ្នកផ្តល់ជូន លោកអ្នកនឹងទទួលបានមកវិញ។
— Eszylfie Taylor, ជាសមាជិក MDRT រយៈពេល 14 ឆ្នាំ, ប៉ាសាដេណា, កាលីហ្វរញ៉ា