
បង់ប្រាក់ឱ្យខ្លួនឯងជាមុនសិន
ហើយនេះជាវិធីសាស្រ្តមួយដើម្បីទទួលបានជោគជ័យលើភាពស្ទាក់ស្ទើរហៅទូរស័ព្ទ៖ បង់ប្រាក់ឱ្យខ្លួនឯងជាសាច់ប្រាក់សម្រាប់ការហៅទូរស័ព្ទ។ សូមគិតអំពីវាថាដូចជារង្វាន់មួយដែលលោកអ្នកបានទទួល — ភ្លាមៗ។ ទីមួយ សូមទៅធនាគាររបស់អ្នក ហើយទទួលវិក្កយបត្រ $100 ដុល្លារ ឬកម្រិតតម្លៃមួយណាដែលធ្វើឱ្យលោកអ្នកពេញេចិត្ត។ ទីពីរ សូមទៅកន្លែងសប្បាយរីករាយរបស់អ្នក ហើយចាប់ផ្តើមធ្វើការហៅទូរស័ព្ទរបស់អ្នក។ សម្រាប់ការសន្ទនាផ្ទាល់នីមួយៗ សូមបង់ប្រាក់ឱ្យខ្លួនឯង សម្រាប់វិក្កយបត្រមួយនៃវិក្កយបត្រនានា។ លោកអ្នកត្រូវតែរកប្រាក់ចំណូល បើមិនដូច្នេះទេ វាមិនមានប្រយោជន៍អ្វីទេ ឬលោកអ្នកនឹងបាត់បង់ប្រាក់ទាំងនេះ។ (លោកអ្នកបង្កើតច្បាប់ ប៉ុន្តែលោកអ្នកក៏មិនអាចបំពានវាដែរ។) វាកាន់តែមានដំណើរការល្អប្រសើរឡើង បើលោកអ្នកធ្វើបែបនេះជាមួយមិត្តភក្ដិ ដើម្បីទទួលខុសត្រូវទៅវិញទៅមក។ ទីបី សូមរីករាយនឹងរង្វាន់! ចិត្តសាស្ត្រនេះ ពង្រឹងឡើងវិញនូវអាកប្បកិរិយាវិជ្ជមាន។
— John F. Nichols, MSM, CLU, ឈីហ្គាហ្គោ, អ៊ីលីណយ, សមាជិករយៈពេល 17 ឆ្នាំ
ជួយគាំទ្រដល់ការបង្កើតមូលនិធិ
នៅអំឡុងពេលវគ្គស្វែងរកការពិតជាមួយអតិថិជន សូមកុំភ្លេចសួរពួកគេអំពីការចាប់អារម្មណ៍ខាងសប្បុរសធម៌របស់ពួកគេ ហើយថាតពួកគេចូលរួមជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញឬទេ។ ក្នុងនាមជាសមាជិក MDRT លោកអ្នកអាចជួយឧបត្ថម្ភសប្បុរសធម៌ដោយដាក់ពាក្យស្នើសុំជំនួយពីមូលនិធិ MDRT ។ តើវាមិនល្អប្រសើរទេឬ បើលោកអ្នកអាចជួយឧបត្ថម្ភដល់គម្រោងសប្បុធម៌មួយដែលអតិថិជនម្នាក់របស់អ្នកបានចូលរួម?
— Ana Sofia Rodriguez, MBA ទីក្រុងប៉ាណាម៉ា, Panama, សមាជិករយៈពេល 12 ឆ្នាំ
តើអ្នកណាជាអតិថិជនដែលល្អរបស់អ្នក?
សូមចំណាយពេលបន្តិចដើម្បីកំណត់ច្បាស់លាស់និងហ្មត់ចត់ថា អ្នកណាជាអតិថិជនដែលល្អបំផុតរបស់អ្នក។ នៅពេលលោកអ្នកអាចបញ្ជាក់យ៉ាងច្បាស់ថា គាត់ជានរណា ចូរចាប់ផ្តើមគិតអំពីអ្នកជំនាញផ្សេងទៀត ដែលនឹងធ្វើកិច្ចការជំនួញជាមួយអតិថិជនដែលល្អម្នាក់នេះផងដែរ។ រៀបចំផែនការជួបជាមួយអ្នកជំនាញផ្សេងទៀត ដើម្បីពិនិត្យមើលពីរបៀបដែលលោកអ្នកអាចជួយគ្នាទៅវិញទៅមកនៅចំពោះមុខអតិថិជនដែលល្អទាំងនេះ។
— Joe Thomas, AIF, បឺមីងហ្គាម រដ្ឋអាឡាបាម៉ា សមាជិករយៈពេល 5 ឆ្នាំ
ខ្ញុំប្រាប់អតិថិជនថា “ខ្ញុំមិននៅទីនេះដើម្បីរកលុយពីលោកអ្នកទេ ខ្ញុំនៅទីនេះ ដើម្បីផ្តល់ដំណោះស្រាយមួយ ដើម្បីការពារលុយរបស់អ្នក"។
— Michael Yen Pon Wan, FChFP, ហុងកុង, សមាជិករយៈពេល 16 ឆ្នាំ
សូមស្វែងរកទម្លាប់កម្សាន្តដែលមានប្រយោជន៍ ដើម្បីស្វែងរកវិធីថ្មីៗក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន សូមព្យាយាមបង្កើតទម្លាប់កម្សាន្តដែលអាចឱ្យលោកអ្នក៖
- សូមស្វែងរកមិត្តភក្តិថ្មី ដែលអាចក្លាយទៅជាអនាគតអតិថិជន។
- មានអ្វីមួយដើម្បីចែករំលែកជាមួយអតិថិជនរបស់អ្នក ជាចំណុចពិភាក្សមួយដែលផ្តល់ជូនលោកអ្នកហេតុផលក្នុងការធ្វើការទាក់ទងគ្នា។ ទម្លាប់កម្សាន្តរបស់ខ្ញុំគឺការថតរូប — ខ្ញុំអាចចែករំលែករូបភាពដែលខ្ញុំថតជាមួយអតិថិជនរបស់ខ្ញុំ តាមរបៀបដែលសមហេតុផល និងដែលមិនគំរាមកំហែង។ ហើយនេះជួយរក្សាខ្ញុំឱ្យស្ថិតក្នុងចិត្តអតិថិជនរបស់ខ្ញុំ ដូច្នេះបើមានតម្រូវការអ្វីមួយទាក់ទងនឹងហិរញ្ញវត្ថុរបស់ពួកគេ ខ្ញុំជាមនុស្សទីមួយដែលពួកគេគិត។
— Caroline Kheng, ChFC, សិង្ហបុរី, សមាជិករយៈពេល 19 ឆ្នាំ
ចូលរួមពិធីបុណ្យសព
ជាទូទៅខ្ញុំមានការទាមទារសំណងមរណភាពជាមធ្យម 20 នាក់ ក្នុងមួយឆ្នាំ ហើយខ្ញុំបានទាក់ទងជាមួយអតិថិជនទាំងនោះភាគច្រើនរយៈពេលជាង 30 ឆ្នាំ។ ខ្ញុំតែងតែមានអារម្មណ៍ថា បើខ្ញុំបានធ្វើការជាមួយអតិថិជនទាំងនេះ ដើម្បីធានាថាក្រុមគ្រួសាររបស់ពួកគេ នឹងទទួលបានការមើលថែរក្សានៅពេលពួកគេស្លាប់នោះ ខ្ញុំចង់ធានាថា ខ្ញុំនៅទីនោះ ដើម្បីមើលថែរក្សាក្រុមគ្រួសាររបស់ពួកគេ។ ដូចគ្នានេះ បន្ទាប់ពីរយៈពេល 30 ឆ្នាំ ប្រជាពលរដ្ឋទាំងនេះ មិនត្រឹមតែក្លាយជាអតិថិជនច្រើនថែមទៀតទេ ពួកគេក្លាយជាមិត្តភក្តិផងដែរ។ ដូច្នេះ វាជាការអនុវត្តរបស់ខ្ញុំក្នុងការព្យាយាមចូលរួមពិធីបុណ្យសព និងការរៀបចំព្រឹត្តិការណ៍អបអរជីវិតរស់នៅ។ ខ្ញុំមានអារម្មណ៍ថា ការអនុវត្តនេះជួយស្ត្រីមេម៉ាយ ដើម្បីឱ្យដឹងថាខ្ញុំនៅទីនោះ ដើម្បីមើលថែទាំពួកគេ។ ក្រុមគ្រួសាររបស់ពួកគេជួបខ្ញុំ ហើយខ្ញុំមានឱកាសជួបអ្នកទាំងនោះ ដែលខ្ញុំមិនមានឱកាសបានជួបនាពេលកន្លងមក។ វាជាឱកាសសម្រាប់ខ្ញុំផងដែរ ដើម្បីនិយាយថាលាហើយដល់អ្នកដែលខ្ញុំបានធ្វើការជាមួយអស់រយៈពេលជាយូរមកហើយ និងសំដែងការគោរពរបស់ខ្ញុំ។
— Beth Lachance Hesson, CFP, CLU មីតហើស អនតារីយោ កាណាដា, សមាជិករយៈពេល 23 ឆ្នាំ
ការលើកទម្ងន់ហាត់ប្រាណ
ខ្ញុំនិយាយទៅកាន់អតិថិជនរបស់ខ្ញុំអំពីការធ្វើផែនការសារពើពន្ធនិងសន្សំប្រាក់ដោយប្រើវិធីរៀបរាប់ភាពស្រដៀងគ្នាទៅនឹងសកម្មភាពលើកទម្ងន់។ គ្មាននរណាម្នាក់ដើរចូលក្នុងកន្លែងហាត់ប្រាណ ហើយលើកទម្ងន់ 400 ផោន នៅលើរបាលើកទម្ងន់ និងកៅអីអង្គុយឬដេកលើកទម្ងន់ឡើយ។ លោកអ្នកប្រហែលជាត្រូវចាប់ផ្តើមដោយរបាលើកទម្ងន់នេះ ឬទម្ងន់ដែលតិចជាង ហើយទម្ងន់ទាំងនោះនឹងធ្វើឱ្យមានការឈឺចុកចាប់មួយរយៈពេល។ ប៉ុន្តែមិនយូរប៉ុន្មាន វាមិនមានការឈឺចាប់ទេ ហើយបន្ទាប់មកលោកអ្នកមិនមានអារម្មណ៍ថាមានការឈឺចាប់អ្វីទាំងអស់។ នោះហើយគឺជាពេលវេលាដែលលោកអ្នកបន្ថែមទម្ងន់ច្រើនទៀតទៅលើរបាលើកទម្ងន់នេះ។ ចំពោះករណីរបស់យើង លោកអ្នកអាចធ្វើបានតាមរយៈការដកប្រាក់ចូលនិវត្តន៍ដោយស្វ័យប្រវត្តិ ឬការបង់បុព្វលាភធានារ៉ាប់រងប្រចាំខែ/ត្រីមាស។ ការសន្សំប្រាក់នោះ នឹងមានផលប៉ះពាល់នៅលើកដំបូង ប៉ុន្តែនៅពេលវាមិនមានផលប៉ះពាល់ទេ ត្រូវបន្ថែមច្រើនទៀត។ ក្នុងរយៈពេល 10 ឆ្នាំ តាមវិធីនោះ លោកអ្នកនឹងពិនិត្យមើលអតីតកាល
ហើយលោកអ្នកនឹងមិនជឿថា លោកអ្នកបានសន្សំប្រាក់ប៉ុន្មានទេ។
— Brendan Clune Walsh, ដេត្រ័ត មីឈីហ្គេន, សមាជិករយៈពេល 6 ឆ្នាំ
ខ្ញុំប្រើយន្ដហោះជិះទៅផ្ទះពីកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីរៀបចំផែនការពីរបៀបដែលខ្ញុំនឹងអនុវត្តនូវអ្វីៗដែលខ្ញុំបានយល់ដឹង។ នៅពេលខ្ញុំវិលត្រឡប់មកផ្ទះវិញ ខ្ញុំធ្វើផែនការរបស់ខ្ញុំនៅដើមខែកក្កដាសម្រាប់កិច្ចការជំនួញនៅពេលគំនិតនានានៅតែស្រស់ស្រាយនៅក្នុងក្បាលរបស់ខ្ញុំ។
— Dominique Schuh Gympie, ឃ្វីនឡេន អូស្រ្តាលី, សមាជិករយៈពេល 5 ឆ្នាំ
នាមប័ណ្ណកិច្ចការជំនួញសម្រាប់គ្រួសារ
បន្ទាប់ពីបិទការលក់ជាមួយអតិថិជនថ្មី ខ្ញុំផ្តល់ជូនពួកគេនូវនាមប័ណ្ណកិច្ចការជំនួញមួយទៀត ហើយនិយាយថា “ខ្ញុំបានផ្តល់ជូនលោកអ្នកនូវនាមប័ណ្ណកិច្ចការជំនួញរបស់ខ្ញុំជាលើកដំបូង ដែលយើងបានជួបពួកគេ — នាមប័ណ្ណមួយនោះគឺសម្រាប់លោកអ្នក ហើយនាមប័ណ្ណមួយនេះ គឺសម្រាប់គ្រួសាររបស់អ្នក។ ខ្ញុំមិនបានជួបពួកគេទេ ហើយពួកគេមិនបានជួបខ្ញុំឡើយ។ សូមផ្តល់ជូននាមប័ណ្ណនេះដល់ពួកគេ ហើយប្រាប់ពួកគេថា សូមហៅទូរស័ព្ទមកខ្ញុំ ប្រសិនបើមានអ្វីកើតឡើងចំពោះលោកអ្នក”។ ការណ៍នេះ ធ្វើឱ្យអតិថិជនសប្បាយរីករាយ ហើយអាចនាំឱ្យមានការលក់ថ្មីជាមួយសមាជិកគ្រួសារនាពេលក្រោយទៀត។
— Sherry Lee Ong, Manila, Philippines, សមាជិករយៈពេល 6 ឆ្នាំ
នំខេកខួបកំណើត
ខ្ញុំផ្ញើជូននំខេកខួបកំណើតដល់អតិថិជនស្ទើរតែទាំងអស់គ្នា។ ខ្ញុំបានរកឃើញថា អតិថិជនមិនត្រឹមតែរីករាយចំពោះការទទួលនំខេកប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនអារម្មណ៍ថា ខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេទៀតផង។ មានការរៀបចំលំដាប់ថ្នាក់ — ដូច្នេះបើអតិថិជនបង់ថ្លៃបុព្វលាភធានារ៉ាប់រងខ្ពស់ជាងមុននោះ នំខេករបស់ពួកគេកាន់តែល្អប្រសើរឡើង។ ខ្ញុំធ្វើនំខេកនីមួយៗតម្រូវចិត្តតាមអតិថិជនដោយមានសារ “រីករាយថ្ងៃកំណើត (ឈ្មោះ) ពី Tim និងក្រុមហ៊ុន Philam Life របស់អ្នក”។ អតិថិជននឹងចែករំលែកនំនេះតាមអនឡាញនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយពុំខាន ដែលវាធ្វើឱ្យអ្នកដទៃមើលឃើញកាន់តែច្រើនឡើងសម្រាប់យើង។ អតិថិជនមួយចំនួន ទន្ទឹងរងចាំនំខេករាល់ឆ្នាំ រហូតដល់ក្រុមគ្រួសារនិយាយថា “ខ្ញុំមិនត្រូវការទិញនំខេកសម្រាប់ថ្ងៃកំណើតទេ; Tim នឹងផ្ញើជូននំខេកមួយមក”។
— Timothie Williamson Sy បាកូលូត, ហ្វីលីពីន, សមាជិករយៈពេល 5 ឆ្នាំ
គ្មានលក្ខខណ្ឌជាប់មកជាមួយ
ការផ្សាយពាណិជ្ជកម្មធនាគារជាច្រើន ផ្តល់ជូនការបើកគណនី; ទោះជាយ៉ាងណាក៏ដោយ ក៏នៅពេលលោកអ្នកទៅបើកគណនីនោះ ពួកគេរៀបចំកំណត់លក្ខខណ្ឌពិសេសទាំងអស់អំពីអ្វីដែលលោកអ្នកត្រូវធ្វើផងដែរ។ លោកអ្នកត្រូវតែបើកគណនីនេះ។ លោកអ្នកត្រូវរៀបចំប្រាក់បញ្ញើដោយស្វ័យប្រវត្តិ ហើយលោកអ្នកត្រូវរងចាំរយៈពេលពីរបីខែមុនពេលលោកអ្នកទទួលបានវត្ថុឥតគិតថ្លៃ។
យើងបានសម្រេចចិត្តផ្ញើរង្វាន់បែបនេះ ដល់បុគ្គលដែលមានគុណសម្បត្តិខ្ពស់ ប៉ុន្តែមិនមានការកំណត់លក្ខខណ្ឌដែលភ្ជាប់មកជាមួយឡើយ។ យើងគ្រាន់តែរួមបញ្ចូលលិខិតមួយច្បាប់ ដែលនិយាយថាយើងពេញចិត្តជួបពួកគេ ប៉ុន្តែមិនតម្រូវឱ្យមានកាតព្វកិច្ចទិញប័ណ្ណធានារ៉ាង់រងទេ ឬក៏កំណត់ពេលការប្រជុំឡើយ។
ទោះជាយ៉ាងណាពួកគេនឹងរក្សារង្វាន់ទុក។ មនុស្សភាគច្រើនដែលយើងផ្ញើរង្វាន់នេះទៅនោះ គឺពិតជាចង់ដឹងចង់ឃើញយ៉ាងខ្លាំងគ្រប់ពេលវេលា ហើយផ្តល់ជូនយើងនូវកិច្ចប្រជុំមួយ ហើយពីកិច្ចប្រជុំទាំងនោះ យើងទទួលបានការលក់មួយចំនួនផងដែរ។
— Elli Schochet, CFP តូរូនតូ អនតារីយោ, កាណាដា, សមាជិករយៈពេល 18 ឆ្នាំ
កិច្ចប្រជុំរៀបចំផែនការប្រចាំឆ្នាំ
ខ្ញុំមិនដែលធ្វើការពិនិត្យប្រចាំឆ្នាំឡើងវិញសម្រាប់អតិថិជនទៀតឡើយ ហើយវាបានក្លាយជាការផ្លាស់ប្តូរនៅក្នុងមុខជំនួញរបស់ខ្ញុំ។ នៅកន្លែងរបស់ខ្លួន ឥឡូវនេះខ្ញុំមានកិច្ចប្រជុំរៀបចំផែនការប្រចាំឆ្នាំមួយ។ ប្រសិនបើលោកអ្នកពិនិត្យមើលអតិថិជនឡើងវិញ វាបង្កើតគំនិតដោយស្វ័យប្រវត្តិថាលោកអ្នកកំពុងពិនិត្យមើលឡើងវិញនូវអ្វីដែលបានកើតឡើងរួចហើយ។ លោកអ្នកមិនអាចធ្វើអ្វីបានទេ ចំពោះរឿងនោះ។ ផ្ទុយទៅនឹងកិច្ចប្រជុំរៀបចំផែនការប្រចាំឆ្នាំ ឥឡូវនេះយើងមានកិច្ចប្រជុំចាត់វិធានការដែលយើងរំពឹងទុកដោយក្តីរីករាយ។ វាមានភាពខុសគ្នាដែលមិនគួរឱ្យជឿ។
— Jeremy Mark Wellington, Dip PFS, Dip CII ទ្រូរូ, ប្រទេសអង់គ្លេស, សមាជិករយៈពេល 6 ឆ្នាំ
ផ្តល់អនុសាសន៍ដល់ឪពុកម្តាយរបស់ពួកគេ
នៅពេលនិយាយជាមួយអ្នកកើតពីរបីទសវត្សរ៍មុននេះ ខ្ញុំនិយាយអំពីឪពុកម្តាយរបស់ពួកគេ។ ខ្ញុំសួរថាតើឪពុកម្តាយពួកគេ នៅតែធ្វើការ ឬចូលនិវត្តន៍។ ប្រសិនបើអ្នកកើតពីរបីទសវត្សរ៍មុន និយាយថា “ឪពុកម្តាយខ្ញុំនៅតែធ្វើការ” ខ្ញុំសួរថា “នៅពេលលោកអ្នកមានអាយុជាង 60 ឆ្នាំ តើលោកអ្នកនៅតែចង់ធ្វើការដូចនោះឬទេ?” ឬប្រសិនបើឪពុកម្តាយពួកគេឈប់ធ្វើការ ខ្ញុំសួរថា “តើលោកអ្នកមិនចង់ធ្វើដូចពួកគេ ហើយរីករាយនឹងការចូលនិវត្តន៍ឬទេ?”
— Ysabel Victoria Obediencia Benitez ម៉ាកាទី, ហ្វីលីពីន, សមាជិករយៈពេល 4 ឆ្នាំ