• About
  • Join
  • Events
  • Resources
+1 847 692 6378

325 West Touhy Avenue 
Park Ridge, IL 60068 USA

Contact us

Helpful Links

  • For Companies
  • MDRT Store
  • MDRT Foundation
  • MDRT Academy
  • MDRT Center for Field Leadership
  • Media Room

MDRT Chapter Sites

  • Korea
  • Japan
  • Chinese Taiwan

Copyright 2025 Million Dollar Round Table®

DisclaimerPrivacy

ភាពទំនាក់ទំនង​រវាង​មនុស្ស​និង​យានយន្ត​គឺ​មាន​ជា​យូរយារ​មក​ហើយ។ យើង​ចាំ​ឡាន​ដំបូង​របស់​យើង, ដំណើរការ​នៃ​ការទទួល​បណ្ណ​បើកបរ, ដំណើរ​ដ៏​អស្ចារ្យ និង​ការប៉ះទង្គិច​នានា។ ទំនាក់ទំនង​នេះ​មាន​ភាពស្របគ្នា​ខ្លះ​ជាមួយ​អាជីព​របស់​យើង​ក្នុង​សេវា​ហិរញ្ញវត្ថុ។ យើង​ចាំ​ភ្ញៀវ​ដំបូង​របស់​យើង, ដំណើរការ​នៃ​ការទទួល​អាជ្ញាបណ្ណ​និង​ព័ត៌មាន​អត្តសញ្ញាណ, ការលក់​សំខាន់ៗ ព្រមទាំង​ការទទួលរង​​ខ្លះៗ​នៅ​តាម​ផ្លូវ។

ភាពស្របគ្នា​នេះ​គឺ​មាន​កាន់តែ​ជ្រៅ​ដែរ នៅពេល​យើង​គិត​លើ​ឯកសិទ្ធិ​និង​ការទទួលខុសត្រូវ​ពាក់ព័ន្ធ​ជាមួយ​ការបើក​ឡាន​និង​ការ​ស្វះ​ស្វែងក្នុង​វិជ្ជាជីវិៈ​របស់​យើង។ ការបើកបរ​នាំ​ឲ្យ​បើក​ចំហ​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ថ្មីៗ រីឯ​ការបម្រើការ​ជា​អ្នកប្រឹក្សា​ហិរញ្ញវត្ថុ​អនុញ្ញាត​ឲ្យ​យើង​ជួយ​អ្នកដទៃ​ឲ្យ​ឈាន​ដល់​ទីគោលដៅ​របស់​ពួកគេ។ បើ​យើង​ឃ្លាតចាក​ពី​ការអនុវត្ត​ការបើកបរ​ប្រកប​ដោយ​ការទទួលខុសត្រូវ អ្នកអនុវត្ត​ច្បាប់​ឈរ​ត្រៀម​ជាស្រេច​ដើម្បី​ផាក​យើង។ បើ​យើង​ងាក​ចេញ​ពី​ការប្រកាន់ខ្ជាប់​តាម​ស្តង់ដា​សីលធម៌​និង​កាតព្វកិច្ច​ច្បាប់​ក្នុង​ជីវិត​វិជ្ជាជីវៈ​របស់​យើង មាន​អង្គភាព​អនុវត្ត​បទបញ្ញត្តិ​ដែល​បាន​ចាត់តាំង​ឡើង​ដើម្បី​ថ្លែង​ពី​រឿង​នេះ។ យើង​ទាំងអស់​ចង់​ឲ្យ​កំណត់ត្រា​នៃ​ការបើកបរ​របស់​យើង​នៅ​​ស្អាតល្អ តាមរយៈ​ការប្ដេជ្ញា​រក្សា​សុវត្ថិភាព ហើយ​ចង់​ឲ្យ​​កំណត់ត្រា​នៃ​ការគោរពច្បាប់​របស់​យើង​​ល្អ​ឥតខ្ចោះ តាមរយៈ​ការប្ដេជ្ញា​រក្សា​ភាព​ស្មោះ​អស់​ពី​បេះដូង​ចំពោះ​ភ្ញៀវ​របស់​យើង។

ដើម្បី​ធ្វើ​ឲ្យ​ភាពស្របគ្នា​ទាំងនេះ​ទៅ​កាន់តែ​ឆ្ងាយ ឱវាទ​ចំនួន​ប្រាំ​ឃ្លា ដែល​ជាក់ស្ដែង គ្រូបង្រៀន​ការបើកបរ​បាន​ផ្ដល់​ឲ្យ គឺ​ជាប់​ទាក់ទង​យ៉ាង​ជិតដឹត​នឹង​ឥរិយាបថ​និង​សកម្មភាព​ប្រកប​ដោយ​សីលធម៌​របស់​យើង​ក្នុង​នាម​ជា​អ្នកប្រឹក្សា​ហិរញ្ញវត្ថុ។

1. សម្លឹង​មើល​ផ្លូវ​ខាងមុខ​ឲ្យ​បាន​ឆ្ងាយ។ ពាក្យ​ទាំងនេះ​កត់សម្គាល់​ពី​ការអនុវត្ត​ដ៏​សំខាន់​នៃ​ការបើកបរ​ដោយ​សុវត្ថិភាព។ ការមើល​ផ្លូវ​បាន​ល្អ​មិន​បង្អាក់​ប្រតិកម្ម​រហ័ស​ចំពោះ​ស្ថានការណ៍​ទាំងឡាយ​ភ្លាមៗ​នៅ​ខាងមុខ​យើង​ទេ; ខួរក្បាល​និង​ភាពតបត​យ៉ាង​ឈ្លាសវៃ​របស់​យើង​នឹង​ធ្វើ​រឿង​ទាំងនេះ​យ៉ាង​រហ័ស។ ប៉ុន្តែ​ការផ្ដោត​ចំណាប់​អារម្មណ៍​តែ​លើ​អ្វី​ដែល​នៅ​ចំពោះ​មុខ​យើង​តែម្ដង នឹង​ខ្ទប់​លទ្ធភាព​របស់​យើង​ក្នុង​ការ​ប្រមើល​មើល​បញ្ហា​ដែល​អាច​កើតឡើង ឬ​ក៏​ការតបត​ដែល​ចាំបាច់​នៅ​លើ​ដងផ្លូវ។ ភាពទំនាក់ទំនង​ដែល​បាន​បង្កើត​ជាមួយ​ភ្ញៀវ​តម្រូវ​ឲ្យ​មាន​ទស្សនវិស័យ​ប្រភេទ​ស្រដៀងគ្នា​នេះ​ដែរ។ យើង​កំពុង​មាន​ភាពទំនាក់ទំនង​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​វែង​ឆ្ងាយ ដូច្នេះ​ចំណាប់អារម្មណ៍​មិន​គួរ​នៅ​នឹង​ថ្កល់​លើ​ការលក់​ភ្លាមៗ ឬ​ក៏​ផលិតផល​ថ្មីៗ​ឡើយ ប៉ុន្តែ​ត្រូវ​មើល​លើ​គោលបំណង​ដែល​ភ្ញៀវ​បាន​បញ្ជាក់​និង​សុខុមាលភាព​នា​ពេល​អនាគត។

2. បង្កើត​ទម្លាប់​បើកបរ​ល្អ។ ទម្លាប់​បើកបរ​ល្អ​ចាប់ផ្ដើម​នៅពេល​អ្នក​ចូល​រថយន្ត៖ ពាក់​ខ្សែក្រវាត់, លៃតម្រូវ​កញ្ចក់, ពិនិត្យ​មើល​ចង្កៀង​ពន្លឺ​និង​កុងទ័រ។ នៅពេល​យើង​មិន​ខកខាន​​ធ្វើ​រឿង​ទាំងនេះ យើង​នឹង​បើកបរ​លើ​ដងផ្លូវ​ក្នុង​លក្ខណៈ​យ៉ាង​មាន​សុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​បាន។ ទម្លាប់​រក្សា​សុវត្ថិភាព​និង​គោរព​ច្បាប់​ក្នុង​វិជ្ជាជីវៈ​របស់​យើង​ក៏​គួរ​ចង្អុល​ឲ្យ​យើង​បង្កើត​ទម្លាប់​ជាប្រចាំ​និង​ធ្វើ​អ្វីៗ​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ។ បន្ទាប់​មក បើ​មាន​សំណួរ យើង​អាច​និយាយ​ជាមួយ​ការជឿជាក់​ថា នេះ​ជា​អ្វី​ដែល​យើង​តែង​ធ្វើ​ក្នុង​ស្ថានការណ៍​នេះ ហើយ​យើង​មាន​ឯកសារ​ភ្ញៀវ​ដែល​បាន​រក្សា​ទុក​តាម​ទម្លាប់​ជាប្រចាំ។

ដង​ផ្លូវ​មាន​គ្រោះថ្នាក់​របស់​វា។ ដូចគ្នា​នេះ​ដែរ បរិស្ថាន​ប្ដឹងផ្ដល់​បង្ហាញ​យើង​នូវ​ហានិភ័យ​នៅ​តាម​ផ្លូវ​ក្នុង​ជីវិត​វិជ្ជាជីវៈ​របស់​យើង។ វិធី​ល្អបំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​មាន​សុវត្ថិភាព​គឺ​រក្សា​គ្រប់​ឯកសារ មិន​ថា​ឯកសារ​ជា​សន្លឹក​ក្រដាស ឬ​ជា​ទ្រង់ទ្រាយ​អេឡិចត្រូនិក​ដែល​មាន​សន្តិសុខ​ទេ។ ទម្លាប់​ជាប្រចាំ។ ការរក្សា​ឯកសារ។ ពេលខ្លះ ទាំងនេះអាច​គួរ​ឲ្យ​ហត់នឿយ ប៉ុន្តែ​ពួកវា​ពិត​ជា​ចាំបាច់​ដាច់ខាត។

3. ស្គាល់​យានជំនិះ​របស់​អ្នក។ នៅពេល​យើង​ស្គាល់​ឡាន​កាន់តែ​ច្បាស់ — អ្វីៗ​ដែល​ចេះ​តែ​កើតឡើង​បន្តិច​ម្ដងៗ — យើង​កាន់តែ​ដឹង​ច្បាស់​ថា​វា​នឹង​បើក​ទៅ​យ៉ាង​ម៉េច នៅពេល​ជាន់​បង្ខំ, វា​មាន​សំឡេង​យ៉ាង​ម៉េច​នៅពេល​ប្រឹង​អស់, ភាពប្រតិបត្តិ​និង​ដែនកំណត់​របស់​វា។ ចំណាប់អារម្មណ៍​របស់​យើង​ក្នុង​ការ​ស្គាល់​ពី​យានជំនិះ​របស់​យើង នឹង​ជួយ​ឲ្យ​យើង​ថែទាំ​វា​យ៉ាង​វាងវៃ​និង​ទទួល​សក្ដានុពល​របស់​វា​ជា​អតិបរមា។

ក្នុង​នាម​ជា​អ្នកមាន​វិជ្ជាជីវៈ​ហិរញ្ញវត្ថុ យើង​ត្រូវការ​ស្គាល់​ភ្ញៀវ​របស់​យើង​ឲ្យ​ច្បាស់​បំផុត។ ដំណើរការ​ចង់ដឹង​ក្នុង​លក្ខណៈ​តែ​មួយ​ដែល​នាំ​ឲ្យ​អ្នកប្រើប្រាស់​យានយន្ត​ម្នាក់​កាន់តែ​វាងវៃ គួរ​ជា​បទដ្ឋាន​ក្នុង​ការ​ទាក់ទង/វាយតម្លៃ​ភ្ញៀវ​ថ្មី​ម្នាក់។ តម្រូវការ, ក្ដីសង្ឃឹម, ការភ័យខ្លាច និង​គោលបំណង​នៅ​ទីបំផុត​របស់​ភ្ញៀវ​គ្រប់រូប​គឺ​ជា​អ្វី​មួយ​ដែល​យើង​គ្រប់គ្នា​គួរ​ដឹង — ហើយ​អ្វីៗ​ទាំងអស់​ដែល​យើង​ដឹង​គឺ​ជា​ព័ត៌មាន​ឯកសិទ្ធិ​ពិត​ប្រាកដ។ ក្នុង​នាម​ជា​អ្នកមាន​វិជ្ជាជីវៈ យើង​ត្រូវ​ទទួលយក​ក្រម​នៃ​ភាពសម្ងាត់​ដែល​បាន​អនុវត្ត​ដោយ​ក្រុម​ប្រណាង​យានយន្ត — គ្មាន​ពេល​ណា​មួយ​ដែល​យើង​ត្រូវ​បញ្ចេញ​ព័ត៌មាន​អំពី​ការតុបតែង ការគ្រប់គ្រង លក្ខណៈប្លែក ឬ​សក្ដានុពល​នៃ​ឡាន ​ឬ​ក៏​ភ្ញៀវ​ឡើយ។

4. មិន​ត្រូវ​បើកបរ​ពេល​ញាណ​ចុះ​ខ្សោយ​ឬ​មិន​មូល​អារម្មណ៍​ឡើយ។ តាម​ផ្លូវ​ច្បាប់ ការបើកបរ​ឡាន ខណៈពេល​កំពុង​មាន​ជាតិពុល​ក្នុង​ខ្លួន​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ការពិន័យ ដែល​ច្រើន​តែ​ធ្ងន់ធ្ងរ។ តាម​លក្ខណៈ​សីលធម៌ អាកប្បកិរិយា​នោះ​ឆ្លង​ហួស​ព្រំដែន​សីលធម៌ ដោយ​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​ហានិភ័យ។ ក្នុង​ឧស្សាហកម្ម​របស់​យើង ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ត្រូវ​បាន​ចាត់ទុក​ថា​ចុះ​អន់ខ្សោយ បើ​មាន​ការច្របូកច្របល់​អំពី​ប្រាក់ ឬ​ក៏​បើ​ផលិតផល​ត្រូវ​បាន​បង្ហាញ​ខុស។ សកម្មភាព​ណា​ក៏​នាំ​ឲ្យ​មាន​ផលវិបាក​តាម​ផ្លូវច្បាប់​និង​ការស្ដី​បន្ទោស​ពី​ផ្នែក​អនុវត្ត​បទបញ្ញត្តិ​ដែរ។

ការបើកបរ​មិន​មូល​អារម្មណ៍ — ការផ្ញើសារ​ឬ​ឆាត​តាម​ទូរសព្ទ ហាក់ដូចជា​មាន​គ្រោះថ្នាក់​តិច។ ការសិក្សា​បង្ហាញ​ថា វា​មិន​អញ្ចឹង​ទេ ហើយ​អ្នកវិទ្យាសាស្ត្រ​ខាង​សរសៃ​ប្រសាទ​ប្រាប់​យើង​ថា ខួរក្បាល​របស់​យើង​មិន​អាច​ផ្ដោត​អារម្មណ៍​ទាំងមូល​លើ​របស់​ពីរ​ក្នុង​ពេល​តែ​មួយ​ឡើយ។ ក្នុង​វិជ្ជាជីវៈ​របស់​យើង ការមិន​មូល​អារម្មណ៍​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នៃ​ភាពទំនាក់ទំនង​រវាង​ភ្ញៀវ-អ្នកផ្ដល់សេវា។ ការបម្រើ​ភ្ញៀវ​របស់​យើង គ្រប់​ទំនាក់ទំនង​និង​គ្រប់​បរិការណ៍ ទាមទារ​នូវ​ចំណាប់អារម្មណ៍​ពេញលេញ​និង​ការផ្ដោតអារម្មណ៍​តែមួយ។ ការមិនមូល​អារម្មណ៍​អាច​ជៀសវាង​បាន​ដោយ​ការមាន​ផែនការ​និង​ការអនុវត្ត​ឲ្យ​មាន​របៀបរៀបរយ​ទាំងស្រុង ចាប់ពី​ការមាន​បញ្ជីពិនិត្យ​នៃ​ឯកសារ​ផ្សេងៗ ដល់​ការថែទាំ​ការិយាល័យ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ទាំងស្រុង។

5. រៀន​ពី​ច្បាប់, ស្លាកសញ្ញា និង​វិធាន​ចរាចរណ៍​លើ​ដងផ្លូវ​ទាំងអស់ ហើយ​មិន​ត្រូវ​សន្មត​ថា​អ្នក​មិន​អាច​ក្លាយ​ជា​អ្នកបើកបរ​ល្អប្រសើរ​ទេ។ នៅពេល​យើង​បើក​ឡាន វា​សំខាន់​ចំពោះ​យើង​ដែល​ត្រូវ​ដឹង​រឿង​ទាំងនោះ ដូចជា​ផ្លូវ​ខាង​ណា​ដែល​ត្រូវ​បើក​លើ​នោះ, ថា​ល្បឿន​ត្រូវ​បាន​ដាក់​ជា​ម៉ាយល៍​ឬ​គីឡូម៉ែត្រ ព្រមទាំង​ភ្លើង​សញ្ញា​ពណ៌​លឿង​លោត​ភ្លឹបភ្លែត​មានន័យ​ថា​ម៉េច។ ច្បាប់​និង​ស្លាកសញ្ញា​ខុសគ្នា​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត ដូច្នេះ​យើង​ត្រូវតែ​ដឹង​ថា​មួយ​ណា​ដែល​អនុវត្ត នៅពេល​យើង​កំពុង​បើកបរ។ នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង យើង​ត្រូវ​បង្កើត​ភាពដឹងច្បាស់​ទាំងស្រុង​លើ​ច្បាប់​និង​បទបញ្ជា​ជាប់​ទាក់ទង​ទាំងអស់​ក្នុង​តំបន់​ដែល​យើង​បម្រើ​សេវា។ ដូច​នឹង​ការកាន់​បណ្ណ​បើកបរ​ដែល​តម្រូវ​ឲ្យ​យើង​ដឹង​ទិន្នន័យ​មួយ​ចំនួន​ធំ ការកាន់​អាជ្ញាបណ្ណ/​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ក្នុង​ឧស្សាហកម្ម​របស់​យើង​ក៏​តម្រូវ​ឲ្យ​យើង​មាន​ចំណេះដឹង​ពេញលេញ​និង​ទាន់​សម័យ​អំពី​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ធំ​ដែរ។ ឯកសិទ្ធិ​នៃ​ការបើកបរ​ធ្វើ​ឲ្យ​យើង​គោរព​តាម​ស្តង់ដា​នៃ​ការទទួលខុសត្រូវ ដូចគ្នា​នឹង​ឯកសិទ្ធិ​នៃ​ការបម្រើ​ភ្ញៀវ​របស់​យើង​ដែរ។

យើង​តែងតែ​អាច​ក្លាយ​ជា​អ្នកបើកបរ​ដ៏​ល្អប្រសើរ​ម្នាក់។ ពី​គ្រប់​បទពិសោធន៍​លើ​ដងផ្លូវ យើង​អាច​រៀន​ពី​របៀប​ប្រមើល​មើល​បញ្ហា, របៀប​គ្រប់គ្រង​យានជំនិះ​របស់​យើង​ល្អបំផុត ព្រមទាំង​របៀប​ប្រើ​បច្ចេកវិទ្យា​យានយន្ត​ថ្មីៗ។ យើង​ក៏​តែងតែ​អាច​ក្លាយ​ជា​អ្នកផ្ដល់​សេវា​ដ៏​ល្អប្រសើរ​ម្នាក់​ដែរ។ បទពិសោធន៍​ផ្ដល់​ដំណឹង​ឲ្យ​យើង ប៉ុន្តែ​យើង​ក៏​ត្រូវតែ​បុរេសកម្ម​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ឱកាស​អប់រំ​ផងដែរ ដើម្បី​រៀន​ឲ្យ​បាន​ស៊ីជម្រៅ​ថា​តើ​ឧស្សាហកម្ម, ក្រុមហ៊ុន​ជាច្រើន និង​ផលិតផល​កំពុង​ដំណើរការ​យ៉ាង​ដូចម្ដេច។

កត់សម្គាល់​បញ្ចប់៖ អត្ថបទ​នេះ​មាន​ការយោង​ទៅ​គោលការណ៍​ជាច្រើន, គោល​ជំនឿ និង​តម្រូវការ​ដែល​មាន​ក្នុង​ក្រម​សីលធម៌ MDRT។ វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ពិនិត្យ​ក្រម​នេះ​ដែល​មាន​នៅ mdrt.org ដោយ​ចាត់ទុក​ថា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការជំរុញ​យើង​ឲ្យ​សម្រេច​បាន​នូវ​ការគោរព​ច្បាប់​ពេញលេញ​និង​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​វិជ្ជាជីវៈ​របស់​យើង។

Scott S. Paterick, CLU, ChFC
Scott S. Paterick, CLU, ChFC
13 ឧសភា 2020

ការជម្រុញដល់ការគោរពច្បាប់ និងភាពជោគជ័យ

របៀបដែល​ច្បាប់​ជំនួញ​អាចណែនាំក្រមសីលធម៌អាជីពរបស់អ្នក។
Client service
‌
‌

Author(s):

Scott S. Paterick, CLU, ChFC